backup og meta

សំបក​ក្រូច​ឆ្មារ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ស្បែក ស្រី​ៗ​មិន​គួរ​រំលង

សំបក​ក្រូច​ឆ្មារ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ស្បែក  ស្រី​ៗ​មិន​គួរ​រំលង

​យើង​ទាំង​អស់​គ្នា​ ធ្លាប់​ដឹង​រួច​មក​ហើយ​ពី​ការ​ប្រើប្រាស់​​ក្រូច​ឆ្មារ​​នៅ​លើ​ស្បែក​ ប៉ុន្តែ​សំបក​ក្រូច​ឆ្មារ​ក៏​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​​​ស្បែក​យ៉ាង​ច្រើន​ដូច​គ្នា​​។​ ហេតុ​នេះ​​​ហើយ​ ស្រី​ៗ​យើង​​អាច​សាកល្បង​ប្រើប្រាស់​សំបក​ក្រូច​ឆ្មារ​ ដែល​ជា​រូបមន្ត​សម្រស់​ដ៏​ពិសេស ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​។

១. កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​

សំបក​ក្រូច​ឆ្មារ​​មាន​អត្ថប្រយោជន៍​ដូច​គ្នា​នឹង​ក្រូច​ឆ្មារ​ សម្រាប់​ការ​ព្យាបាល​ស្នាម​ជ្រីវជ្រួញ​ដែល​មាន​នៅ​លើ​ស្បែក​។​ ស្រីៗ​យើង​អាច​ត្រដុស​សំបក​ក្រូច​ឆ្មារ​នៅ​ត្រង់​កន្លែង​ជ្រីវជ្រួញ​ និង​ទុក​វា​ឲ្យ​ស្ងួត​សិន ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់។​ យ៉ាង​ណា​មិញ​ ការ​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​ តម្រូវ​ឲ្យ​យើង​ការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

​​​​​​២. ផ្ដល់​ជាតិ​ទឹក​បែប​ធម្មជាតិ

ជា​មួយ​គ្នា​នេះ​ដែរ​ សំបក​ក្រូច​ឆ្មារ​ផ្ដល់​ជាតិ​ទឹក​បែប​ធម្មជាតិ​ដល់​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ទន់​ល្មើយ និង​មាន​​ជាតិ​ទឹក​គ្រប់​ពេល​។​ គ្នា​យើង​គប្បី​យក​សំបក​ក្រូច​ឆ្មារ​​មួយ​ចំណិត​តូច​ មក​ត្រដុស​ឲ្យ​សព្វ​នៅ​លើ​ផ្ទៃ​មុខ​ និង​ធ្វើ​បែប​នេះ​ចំនួន​ពីរ​បី​ដង​​ទើប​ជា​ការ​ប្រសើរ​។​

​​​៣. កម្ចាត់​ក្លិន​ជើង​មិន​ល្អ

ប្រសិនបើ​យើង​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ក្លិន​ជើង​មិន​ល្អ​ សំបក​ក្រូច​ឆ្មារ​​អាច​ជួយ​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ចូរ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ រួច​បន្ថែម​សំបក​ក្រូច​ឆ្មារ​ទៅ​ក្នុង​ទឹក​ រួច​ត្រាំ​ជើង​នៅ​ក្នុង​ទឹក​នោះ​។​ សំបក​ក្រូច​ឆ្មារ​មិន​ត្រឹម​តែ​មាន​គុណ​ប្រយោជន៍​កម្ចាត់​បញ្ហា​ក្លិន​ជើង​មិន​ល្អ​នោះ​ទេ​ វា​ក៏​អាច​ជួយ​ព្យាបាល​ប្រអប់​ជើង​ប្រេះ និង​ស្ងួត​ផង​ដែរ​។

ក្លិនជើង១

​​៤. ជម្រុះ​កោសិកា​ចាស់​​

បន្ថែម​ពី​នេះ​ ​សំបក​ក្រូច​ក៏​ជា​ភ្នាក់ងារ​ជម្រុះ​កោសិកា​ងាប់​ៗ​​ដ៏​អស្ចារ្យ​ ដែល​អាច​ជួយ​សម្អាត​ស្បែក​ និង​កម្ចាត់​ចោល​ធូលី និង​ភាព​កខ្វក់​​ចេញ​ពី​ស្បែក​។​ ពិត​ណាស់​ សំបក​ក្រូច​ឆ្មារ​អាច​ជួយ​កម្ចាត់​ចោល​​កោសិកា​ស្បែក​ងាប់​យ៉ាង​ងាយ​ស្រួល​ ដោយ​ផ្ដល់​នូវ​ស្បែក​ទន់​ល្មើយ​ និង​ម៉ត់​រលោង​។ ឈូស​សំបក​ក្រូច​ឆ្មារ​ចំនួន​មួយ​ផ្លែ​ ​បន្ថែម​ស្ករ​ខ្លះ ព្រម​ទាំង​ប្រេង​អូលីវ​ចំនួន​១​ស្លាបព្រា​ ​និង​យក​មក​ត្រដុស​នៅ​លើ​មុខ​ និង​ខ្លួន​ថ្នម​ៗ​ រួច​លាង​ជម្រះ​ចេញ​ជា​ការ​ស្រេច​។

​​៥. ជួយ​ឲ្យ​ក្រចក​ស​ស្អាត​

ប្រសិនបើ​ស្រីៗ​យើង​ចង់​បាន​ក្រចក​ស​ស្អាត​ និង​មាន​សុខភាព​ល្អ​ យើង​គប្បី​​​លាប​ទឹក​ក្រូច​ឆ្មារ​ពីរ​បី​ដំណក់​នៅ​លើ​ក្រចក​ រួច​ត្រដុស​ក្រចក​ជាមួយ​នឹង​សំបក​ក្រូច​ឆ្មារ​។​ ចូរ​អនុវត្ត​វិធីសាស្ត្រ​នេះ​ចំនួន​១​សប្ដាហ៍​ នោះ​យើង​នឹង​ទទួល​បាន​ក្រចក​ស​ស្អាត​ជាក់​ជា​មិន​ខាន​។​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://makeupandbeauty.com/7-amazing-benefits-of-using-lemon-peel-for-your-skin/

https://www.conserve-energy-future.com/benefits-of-lemon-peel.php

កំណែ​ប្រែបច្ចុប្បន្ន

30/04/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗចែកបទពិសោធន៍ថែទាំស្បែកឲ្យសខ្ចី ម៉ដ្តរលោងក្រោយសម្រាល

តិចនិក​ថែទាំ​ស្បែក​ និង​សរសៃ​សក់​ក្រោយសម្រាល ស្រីៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 30, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម