backup og meta

ម៉ាក់ៗចែកបទពិសោធន៍ថែទាំស្បែកឲ្យសខ្ចី ម៉ដ្តរលោងក្រោយសម្រាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 02, 2022

    ម៉ាក់ៗចែកបទពិសោធន៍ថែទាំស្បែកឲ្យសខ្ចី ម៉ដ្តរលោងក្រោយសម្រាល

    ការប្រែប្រួលអ័រម៉ូនអំឡុងពេលពពោះ និងក្រោយសម្រាល ធ្វើឲ្យស្បែកម៉ាក់ៗទៅជាខ្មៅស្រអាប់ ឡើងមុន មុខទៅជាជាំក៏មាន។ ដើម្បីដោះស្រាយបញ្ហាស្បែកទាំងនេះ ម៉ាក់ៗ ៤រូបបានចែករំលែកបទពិសោធន៍ថែទាំស្បែកឲ្យសខ្ចី និងម៉ដ្តរលោង

    ១. បំប៉នអាហារ ញ៉ាំថ្នាំវីតាមីន និងទឹកដោះគោ

    អ្នកម្តាយកូន២ ម៉ាណា ជាបុគ្គលិកក្រុមហ៊ុន រស់នៅខណ្ឌច្បារអំពៅ បានចែកបទពិសោធន៍ថា ក្រោយសម្រាលកូនរួច ខ្លួនមិនបានទៅចាក់ថ្នាំឲ្យស្បែកស្អាតអីនោះទេ គ្រាន់តែបំប៉នអាហារ ញ៉ាំថ្នាំវីតាមីន-ម្សៅទឹកដោះគោ និងគេងឲ្យបានគ្រប់គ្រាន់ប៉ុណ្ណោះ តែស្បែកភ្លឺថ្លាស្អាត មិនចាញ់កាលពីមិនទាន់មានកូនប៉ុន្មានទេ។ ចំពោះថ្នាំវិញ ស្ត្រីវ័យជិតសែបសិបឆ្នាំរូបនេះ លេបថ្នាំជាតិដែក និងវីតាមីន ដើម្បីកុំឲ្យស្លេកស្លាំង ឯអាហារវិញ ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះសម្បូរវីតាមីន ល្អចំពោះស្បែក។

    ៣.ខាត់ស្បែកជាមួយពន្លៃ

    រូបមន្តខាត់ស្បែកដែលផ្សំពីរមៀតលាយជាមួយពន្លៃ ទឹកដោះគោឆៅ និងក្រូចឆ្មារ ឬក្រូចពោធិ៍សាត់។ សុគន្ធា ដែលមានសាច់ចាំវ័យជិត ៤០ ឆ្នាំហើយ តែនៅស្អាតដដែលបានរៀបរាប់ថា ស្រីៗយើងទើបសម្រាលកូនបាន កន្លះខែទៅ គួរតែឧស្សាហ៍អនុវត្តន៍វិធីនេះ ទើបជួយរក្សាស្បែកឲ្យមានសំណើមជាប់ជានិច្ច ព្រោះពេលពពោះ យើងមិនបានប្រើប្រាស់ផលិតផលអ្វីឡើយ ដូចនេះហើយទើបស្បែកមិនស្រស់ថ្លាល្អ។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៣.ឆ្ពុង និងងូតទឹកក្ដៅឧណ្ហៗ

    សីហា ដែលមានតួនាទីជាគ្រូពេទ្យ ក៏នៅតែជឿលើវិធីបុរាណមួយនេះដែរ ព្រោះវាប្រៀបដូចជាវិធីអប់សាច់ឲ្យងំ និងជួយសម្រួលសរសៃឈាមឲ្យរត់ស្រួល។ អ្នកគ្រូពេទ្យខាងលើ ក៏បានបន្តទៀតថា ក្រោយពេលឆ្ពុងរួច យើងយកពន្លៃមកលាបពេញខ្លួន រឹតតែមានប្រសិទ្ធភាព។ វិធីនេះអាចធ្វើរហូតដល់កូន ១ ឆ្នាំក៏បានដែរស្បែកកាន់តែស្អាត និងភ្លឺរលោង តែកុំប្រើកម្តៅខ្លាំងពេក អាចធ្វើខូចស្បែកទៅវិញ។

    ៤. ហាត់ប្រាណ

    សម្រាលកូនបាន ១ខែកន្លះ ម៉ាក់ៗអាចចាប់ផ្តើមហាត់ប្រាណបានវិញហើយ ការហាត់ប្រាណមិនត្រឹមជួយឲ្យសុខភាពល្អនោះទេ ស្បែកតឹងណែនស្អាត គីឡូក៏ស្រកលឿន នេះបើតាមបទពិសោធរបស់ សោភា ដែលមានកូន ២នាក់។

    លំហាត់ប្រាណ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម