backup og meta

មូល​ហេតុ​ទាំង​នេះ​ហើយ បានមុខ​​ចេះ​តែ​ឡើង​មុន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Nov 24, 2020

    មូល​ហេតុ​ទាំង​នេះ​ហើយ បានមុខ​​ចេះ​តែ​ឡើង​មុន

    មុន​ ជា​រឿង​គួរ​ឲ្យ​រំខាន ពិសេស​អ្នក​ទើប​ពេញ​វ័យ។ អ្នក​​ខ្លះ​ឡើង​មុន ហើយ​ក៏​បាត់​ទៅ​វិញ​នៅ​វ័យ​ណា​មួយ អ្នក​ខ្លះ​ទៀត​ឡើង​ហើយ ឡើង​រហូត​មិន​ទៅ​ណា​សោះ​។ កើត​មុន​ជារឿង​ធម្មតា​ទេ បើ​ចង់​ព្យាបាល​មុន​ឲ្យ​ជា​សះ​ស្បើយ ត្រូវ​ដឹង​ពី​ឫស​គល់ មូលហេតុ​នាំ​ឲ្យ​កើត​មុន​ច្បាស់​សិន។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពី​មូល​ហេតុ​ធំៗ​ទាំង ៥ ធ្វើ​ឲ្យ​យើង​ឡើង​មុន​ពេញ​មុខ។

    ១- បម្រែ​បម្រូល​អ័រម៉ូន​​អំឡុង​ពេល​មក​រដូវ

    ចំពោះ​ស្រីៗ មុន​ជា​ធម្មតា​កើត​មាន​វ័យ​ចន្លោះ ២០-៤០ ឆ្នាំ​ ព្រោះ​តែ​កម្រិត​អ័រម៉ូន​ក្នុង​រាងកាយ​​ផ្លាស់ប្ដូរ ​ពេល​មក​រដូវ​ម្ដងៗ។ ជា​ទូទៅ មុនពេល ឬ​អំឡុង​ពេល​ចាប់ផ្ដើម​មក​រដូវ បញ្ហា​រលាក​ស្បែក​ដោយសារ​កើត​មុន នឹង​កាន់​តែ​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ។ កើត​មុន​ដោយសារ​បម្រែបម្រួល​អ័រម៉ូន ពិបាក​ទប់ស្កាត់​ណាស់ ព្រោះមុន​ត្រូវ​បាន​គ្រប់គ្រង​ដោយការ​ផលិត​អ័រម៉ូន​ចេញ​ពី​រាងកាយ។ យ៉ាងណា​ក៏​ដោយ តាមវិធី​​វេជ្ជសាស្ត្រ​មួយ​ចំនួន អាច​រារាំង​ការ​ឡើង​មុន។

    វិធី​ព្យាបាល រួមមាន ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មាន​ផ្ទុក​អ័រម៉ូន​អឺស្រ្តូហ្សែន (អ័រម៉ូន​ភេទ​ញី) ឬ​អ័រម៉ូន ប្រូហ្គេស្តេរ៉ូន​កម្រិត​ទាប​ និង​ថ្នាំ​ប្រឆាំង​​អ័រម៉ូន​ភេទ​ឈ្មោល ឬ​ប្រើ​ការ​ព្យាបាល​ទាំងពីរ​នេះ​បញ្ចូល​គ្នា​មាន​ប្រសិទ្ធភាព​បំផុត។ ប្រសិទ្ធភាព​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ទាំង​ពីរ​មុខ​បញ្ចូល​គ្នា ត្រូវ​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​គ្រូពេទ្យ។

    ២- អ័រម៉ូន​ស្ត្រេស

    កម្រិត​ប្រែប្រួល​អ័រម៉ូន​ស្រ្តេស ក៏​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​កើត​មុន​លើ​មនុស្ស​ពេញវ័យ។ ពេល​យើង​ថប់បារម្ភ ក្រពេញ​អេដ្រេណាល នឹង​បង្កើត​អ័រម៉ូន​ក័រទីសុល ជា​អ័រម៉ូន​មួយ​ជួយ​រាងកាយ​យើង​ឲ្យ​ទប់ទល់​នូវ​ភាព​តានតឹង​ក្នុង​ខ្លួន។ ក្នុង​ដំណើរ​ការ​នេះ​ ចំណែក​តិចតួច​នៃ​អ័រម៉ូន តេស្តូស្តេរ៉ូន បាន​លេច​ធ្លាយ​ជាយថា​ហេតុ អាច​ធ្វើ​ឲ្យ​ក្រពេញ​ប្រេង​ក្នុង​ខ្លួន​ស្រីៗ បញ្ចេញប្រេង​មក​បន្ថែម​ទៀត​នាំ​ឲ្យ​រលាក​ស្បែក​មុខ។ ដូច្នេះ​ហើយ បើ​យើង​ឧស្សាហ៍​​ស្ត្រេស​ខ្លាំង​ពេក ​អាច​ឲ្យ​យើង​ជួប​បញ្ហា​កើត​មុន​ជា​ញឹកញាប់។

    មូល​ហេតុ​បង្ក​ឲ្យ​កើត​មុន Hello គ្រូពេទ្

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- របបអាហារ

    របប​អាហារ ក៏​រួម​ចំណែក​សំខាន់​ធ្វើ​ឲ្យ​កើត​មុន បើ​ធៀប​នឹង​មូលហេតុ​ផ្សេង​ទៀត។ អ្នក​ឯកទេសនិយាយ​ថា ផលិតផល​ពី​ទឹកដោះ​គោ និង​ជាតិ​កាបូអ៊ីដ្រាត​ធម្មតា ជា​អាហារ​ទាក់ទង​នឹង​សុខភាព​ស្បែក។ តែ​យ៉ាងណា ពួក​គេ​មិន​បាន​ណែនាំ​ឲ្យ​​តម​អាហារ​ប្រឆាំង​នឹង​អាស៊ីដ ឬ​ការ​រលាក​ផ្សេងៗ ដោយ​គ្មាន​បញ្ជា​ពី​គ្រូពេទ្យ​នោះ​ដែរ។

    ប្រភេទ​សារធាតុ​ចិញ្ចឹម​សាមញ្ញ​បំផុត បណ្ដាល​ឲ្យ​យើង​កើត​មុន គឺ’អ៊ីយ៉ូដ’ ព្រោះ​សារធាតុនេះ​អាច​បង្ក​ឲ្យ​លេច​ចេញ​មុន​ជាច្រើន​លើ​ផ្ទៃស្បែក​គ្រប់​គ្នា បើ​បរិភោគ​អាហារ​មិន​គ្រប់គ្រាន់​។ ជាតិ​អ៊ីយ៉ូដ ជា​ធម្មតា​គេ​រក​ឃើញ​នៅ​ក្នុងពពួក​សត្វ​មានសម្បក ដូចជា បង្កង​ បង្គា ​ក្ដាម​ និង​បន្លែ​បៃតង​មួយ​ចំនួន​ទៀត ពិសេស​ស្ពៃ​ពួយឡេង។ ជាតិ​អ៊ីយ៉ូដ អាច​ត្រូវ​ការ​ពេល​វេលា​ច្រើន​ខែ ជះ​ឥទ្ធិពល​លើ​ស្បែក ខុសគ្នា​រវាង​ជាតិ​អ៊ីយ៉ូដ និង​អាហារ​បង្ក​ឲ្យ​កើត​រោគ​មុន។

    ជំងឺ​មុន ​ជួនកាល ជា​រោគ​សញ្ញា​អាលែកហ្ស៊ី ដូចជា អាលែកហ្ស៊ី​ជាមួយ​សូកូឡា​ អាហារ​ចៀន​ ភីហ្សា​ ជាតិ​កាហ្វេ​អ៊ីន ​គ្រាប់​ធញ្ញជាតិ ព្រម​ជាមួយ​ផលិតផល​ពី​ទឹកដោះ​គោ។ ជា​ធម្មតា គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​ឈប់​ញ៉ាំ​អាហារ​ដែល​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​លើ​រាងកាយ។

    ៤- ផលិតផល​ថែ​សម្ផស្ស

    គ្រឿង​ផ្សំ​ក្នុង​ផលិតផល​ថែសម្ផស្ស ដូចជា សាប៊ូ​កក់​សក់​ លាង​មុខ​ លាប​មុខ​ ជាដើម សុទ្ធ​តែ​ជា​បុព្វហេតុ​លេច​ចេញ​រោគ​មុន​លើ​ផ្ទៃ​មុខ។ ឧទាហរណ៍ ផលិតផល​តុបតែង​ខ្លួន​គ្មាន​ស្លាក​សញ្ញា​សម្អាត​ជាតិ​ខ្លាញ់​នៅ​លើ​ស្បែក ផលិតផល​ទាំងនេះ​បង្ក​ឲ្យ​ស្ទះ​រន្ធ​ញើស ហើយ​បន្ទាប់​មក​នាំ​ឲ្យ​មាន​ស្នាម​ជាំ​នៅ​កន្លែង​ប្រើ។ បើ​ផលិតផល​ថែរក្សា​សម្ផស្ស​​យើង​កំពុង​ប្រើ​ បង្ក​ឲ្យ​កើត​មុន​ ឈប់​ប្រើ​ផលិតផល​ទាំងនេះ​ភ្លាម​ ដើម្បី​ចៀសវាង​ចេញ​មុន​លើ​ផ្ទៃ​មុខ​កាន់តែ​ច្រើន។ ការ​ព្យាបាល​រោគ​មុន​ប្រភេទ​នេះ ច្រើន​តែ​ប្រើ​ថ្នាំ​មាន​ជាតិ​អាស៊ីដ Glycolic ឬ Salicylic ។

    ៥- ជាតិ​ពុល​ក្នុង​បរិយាកាស

    ការ​បំពុល​បរិយាកាស ​អាច​ជា​ចំណែក​មួយ​យ៉ាង​ធំ​​ចំពោះ​ការ​កកើត​មុន ព្រោះ​មាន​បាក់តេរី និង​ធូលី​កខ្វក់​ទុំជាប់​លើ​ស្បែក ពិសេស​ការ​រស់​នៅ​ក្នុង​ទីក្រុង​ធំៗ ​មាន​ខ្យល់​អាកាស​កខ្វក់​ខ្លាំង។ ​យើង​អាច​ប្រើ​ម៉ាស់​ជូត​មុខ​ ពេល​ចេញ​ទៅ​ណា​មក​ណា ដើម្បី​រក​ឲ្យ​ឃើញ​ថា មាន​អ្វី​កើត​ឡើង​នៅ​លើ​មុខ​ពេល​ចេញ​ទៅ​ក្រៅ។ បើ​យើង​ចេញ​ទៅ​ក្រៅ​ដោយ​គ្មាន​ផលិតផល​ថែរក្សា​សម្ផស្ស​ការពារ​ទេ​ ឱកាស​កើត​មុន កាន់​តែ​ខ្ពស់​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHIN Ven · កែ Nov 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម