backup og meta

ស្រីៗយើងគួរថែទាំស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Apr 18, 2023

    ស្រីៗយើងគួរថែទាំស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន? 

    មុន” រំខាន ហើយ​បាក់​សម្រស់​ខ្លាំង។ អ្នក​ណា​ក៏​អត់​ចង់​កើត​ដែរ ពិសេសស្រីៗ​គ្នាយើង​តែម្តង គិតគូរ​ណាស់​​រឿង​ថែ​មុខ គ្នាយើង​​ខ្លះ ចាយ​លុយ​ទិញ​នេះ ទិញ​នោះ មក​លាប មក​ថែ គ្រាន់​តែ​ថា បើ​លាប​ត្រូវ​ទៅ​មាន​អី ខ្លាច​តែ​លាប​អត់​ត្រូវ បែរជា​រោល​មុខ​កាន់​តែ​យ៉ាប់។ គួរ​ថែ​មុខ​យ៉ាង​ម៉េច ឲ្យ​អត់​មុន? ឈប់​ខ្វាយ​ខ្វល់ អាច​វិធីសាស្ត្រ​ទាំងនេះ​សិនទៅ។

    – ស្គាល់ប្រភេទស្បែកមុខ

    – ស្បែក​ខ្លាញ់ ជា​ស្បែក​មាន​សភាព​ភ្លឺរលោង​​ មាន​ខ្លាញ់ និង​មាន​រន្ធរោម​ច្រើន​ ធំ​ៗ

    – ស្បែក​ស្ងួត​ ជា​ស្បែក​បែក​ស្រកា​ៗ ហើយ​រឹង​ៗ

    – ស្បែក​ដែល​មាន​ទាំង​​ស្ងួត (ភាគ​ច្រើន​នៅ​ថ្ពាល់និង​ខ្លាញ់​ (ថ្ងាស ច្រមុះ និង​ចង្កា)

    – ស្បែកងាយ​រង​ប្រតិកម្ម​ ជា​ស្បែក​ដែល​ងាយ រលាក​ ឬ​រមាស់​បន្ទាប់​ពី​ប្រើ​​គ្រឿង​សម្អាង​ ឬ​ផលិតផល​ដទៃ​ទៀត

    – ស្បែក​ធម្មតា​ជា​ប្រភេទ​ស្បែក​ដែល​មាន​តុល្យភាព ថ្លា ​និង​មិន​ងាយ​រង​ប្រតិកម្ម។

    ​ចេះ​ជ្រើស​សាប៊ូ​​ដែល​ត្រូវ​នឹង​ស្បែក បើ​ស្បែក​ប្រើ​អី​ខុស ត្រូវ​ដឹង ហើយ​ផ្អាក ឬ​ឈប់​ប្រើ​ភ្លាម។ បើ​មុខ​ឡើង​មុន​​ គួរ​លាង​សម្អាត​ដោយ​ថ្នាំ ឬ​សាប៊ូ​ព្យាបាល​មួយ​ចំនួន អាចទិញ​នៅតាម​ឱសថ​ស្ថាន​​ខ្លួន​ឯង។

    – ត្រូវ​លាង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ឲ្យ​បាន​ច្រើន​ ហើយ​ជូត​វា​ឲ្យ​ស្ងួត។ ​បើ​ស្បែក​មុខ​ស្ងួត​ ឬ​មាន​ខ្លាញ់ គួរប្រើ​​ផលិតផល​លាង​សម្អាត​តាម​ស្បែក​មុខ។

    – ​មាន​ស្បែក​ស្ងួត ​​​គួរ​ប្រើ​ផលិត​ផល​លាង​សម្អាត​​គ្មាន​ជាតិ អាល់កុល​ ឬ​ក្លិន​ក្រអូប។​ ទឹក​​ក្តៅ​ពេក​ អាច​ធ្វើឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ស្បែក​ព្រោះ​វា​អាច​ជម្រះ​ជាតិ​ខ្លាញ់​​ធម្មជាតិ​អស់​ពី​មុខ​បាន។

    – បើ​មាន​ស្បែក​ខ្លាញ់ ​ត្រូវ​លាង​មុខ​ដោយ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន និង​ផលិត​ផល​លាង​សម្អាត​គ្មាន​ជាតិ​ខ្លាញ់។

    ក្នុង​ករណីស្បែក​ងាយ​ប្រតិកម្ម ត្រូវ​លាង​ជា​មួយ​ផលិត​ផល​លាង​សម្អាត ​និង​ទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​មិន​ត្រូវ​ត្រដុស​លើ​ស្បែក​ខ្លាំង​ពេក​ទេ។ ​ព្យាយាម​ប្រើ​​ផលិតផលគ្មាន​អាល់កុល​ សាប៊ូ អាស៊ីដ​ ឬ​ក្លិន​ក្រអូប។

    ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

    លាងមុខ

    – សំណើមស្បែក

    មនុស្ស​ជា​ច្រើន​គិត​ថា​ គេ​ក្មេង​ ឬ​ស្បែក​មុខ​​ខ្លាញ់ច្រើន មិន​ចាំ​បាច់​ត្រូវ​ការ​ផលិតផល​ផ្ដល់​សំណើម​ទេ ប៉ុន្តែ​គ្រប់​ស្បែក​មុខ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ការ​​សំណើម ជា​ចាំ​បាច់។ ផលិត​ផល​​ផ្ដល់​សំណើម​ដល់​ស្បែក​ ជួយ​ការពារ​កុំ​ឲ្យ​ស្បែក​ស្ងួត​ពេក។​ គ្នាយើង​​គួរ​​ប្រើ​រាល់​ថ្ងៃ មិន​ថា​ស្បែក​ប្រភេទ​ណា​​ក៏​ដោយ។ ​គួរ​ប្រើ​ពេល​ស្បែក​សើម​តិច​ៗ បន្ទាប់​ពី​លាង​សម្អាត​រួច​​ យ៉ាង​ហោច​ ២ ​ដង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​កុំ​ឲ្យ​ស្បែក​ស្ងួត ឬ​របក​ស្បែក។​ បើ​​​មាន​មុន​ ឬ​ខ្លាញ់​ ​គួរ​រក​ផលិតផល​ណា​ដែល​ស្រាល​ និង​គ្មាន​ជាតិ​ប្រេង​ ដើម្បី​កុំ​ឲ្យ​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស។

    – ប្រើក្រែមការពារកម្តៅថ្ងៃ

    ជាទូទៅ ​អាច​ប្រើ​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ជា​មួយ​ផលិតផល​ផ្ដល់​សំណើម​បាន​ដែរ​ ប៉ុន្តែ​គួរ​ប្រើ​វា​ផ្សេង​គ្នា។ ពន្លឺ​ព្រះ​អាទិត្យ​ អាច​ធ្វើ​ឲ្យ​ស្បែក​ខូច​តែ​ក្នុង​រយៈពេល​ ១៥ នាទី​​ប៉ុណ្ណោះ។

    – កុំ​គិត​ថា​ ​នៅ​ក្មេង​មិនអី ព្រោះ​យើង​ក៏​អាច​មាន​បញ្ហា​មហារីក​ស្បែក ​​បើ​​មិន​ថែ​ទាំ​បាន​ត្រឹម​ត្រូវ

    – ត្រូវ​រក​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ណា​ដែល​អាច​​ប្រឆាំង​ទាំង​កាំរស្មី UVA និង​​ UVB ជាមួយ​ ​SPF យ៉ាង​ហោច​ណាស់ ៣០

    – ថែ​ទាំ​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​ជា​ប្រចាំ និង​ធ្វើ​តាម​ការ​ណែ​នាំ​ ការ​ថែ​ទាំ​ស្បែក​ប្រឆាំង​មុន​ ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    គ្នាយើង​​ខ្លះ ចាយ​លុយ​ទិញ​នេះ ទិញ​នោះ មក​លាប មក​ថែ គ្រាន់​តែ​ថា បើ​លាប​ត្រូវ​ទៅ​មាន​អី ខ្លាច​តែ​លាប​អត់​ត្រូវ បែរជា​រោល​មុខ​កាន់​តែ​យ៉ាប់។ គួរ​ថែ​មុខ​យ៉ាង​ម៉េច ឲ្យ​អត់​មុន? ឈប់​ខ្វាយ​ខ្វល់ អាច​វិធីសាស្ត្រ​ទាំងនេះ​សិនទៅ។
    • ស្គាល់​ប្រភេទ​ស្បែក​មុខ​
    • ការ​លាង​សម្អាត​
    • សំណើម​ស្បែក​
    • ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chorn Sophearom · កែ Apr 18, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម