– មានស្បែកស្ងួត គួរប្រើផលិតផលលាងសម្អាតគ្មានជាតិ អាល់កុល ឬក្លិនក្រអូប។ ទឹកក្តៅពេក អាចធ្វើឲ្យមានផលប៉ះពាល់ដល់ស្បែកព្រោះវាអាចជម្រះជាតិខ្លាញ់ធម្មជាតិអស់ពីមុខបាន។
– បើមានស្បែកខ្លាញ់ ត្រូវលាងមុខដោយទឹកធម្មតាឲ្យបានច្រើន និងផលិតផលលាងសម្អាតគ្មានជាតិខ្លាញ់។
ក្នុងករណីស្បែកងាយប្រតិកម្ម ត្រូវលាងជាមួយផលិតផលលាងសម្អាត និងទឹកក្តៅឧណ្ហៗ ហើយមិនត្រូវត្រដុសលើស្បែកខ្លាំងពេកទេ។ ព្យាយាមប្រើផលិតផលគ្មានអាល់កុល សាប៊ូ អាស៊ីដ ឬក្លិនក្រអូប។

៣– សំណើមស្បែក
មនុស្សជាច្រើនគិតថា គេក្មេង ឬស្បែកមុខខ្លាញ់ច្រើន មិនចាំបាច់ត្រូវការផលិតផលផ្ដល់សំណើមទេ ប៉ុន្តែគ្រប់ស្បែកមុខទាំងអស់សុទ្ធតែត្រូវការសំណើម ជាចាំបាច់។ ផលិតផលផ្ដល់សំណើមដល់ស្បែក ជួយការពារកុំឲ្យស្បែកស្ងួតពេក។ គ្នាយើងគួរប្រើរាល់ថ្ងៃ មិនថាស្បែកប្រភេទណាក៏ដោយ។ គួរប្រើពេលស្បែកសើមតិចៗ បន្ទាប់ពីលាងសម្អាតរួច យ៉ាងហោច ២ ដងក្នុងមួយថ្ងៃ ដើម្បីកុំឲ្យស្បែកស្ងួត ឬរបកស្បែក។ បើមានមុន ឬខ្លាញ់ គួររកផលិតផលណាដែលស្រាល និងគ្មានជាតិប្រេង ដើម្បីកុំឲ្យធ្វើឲ្យស្ទះរន្ធញើស។