បច្ចុប្បន្ននេះ ការពាក់ម៉ាសពិតជាចាំបាច់ណាស់ក្នុងការការពារវីរុសបង្កជំងឺកូវីដ១៩ ប៉ុន្តែម៉ាសក៏អាចធ្វើឲ្យប៉ះពាល់សុខភាពស្បែកមុខផងដែរ។ ពាក់ម៉ាសយូរអាចធ្វើឲ្យមុខឡើងមុន របកស្បែក ឡើងរមាស់ និងកន្ទួលជាដើម។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
បច្ចុប្បន្ននេះ ការពាក់ម៉ាសពិតជាចាំបាច់ណាស់ក្នុងការការពារវីរុសបង្កជំងឺកូវីដ១៩ ប៉ុន្តែម៉ាសក៏អាចធ្វើឲ្យប៉ះពាល់សុខភាពស្បែកមុខផងដែរ។ ពាក់ម៉ាសយូរអាចធ្វើឲ្យមុខឡើងមុន របកស្បែក ឡើងរមាស់ និងកន្ទួលជាដើម។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកឯកទេសខាងរោគសើស្បែកបានណែនាំតិចនិកមួយចំនួនដល់ស្រីៗ ដើម្បីការពារស្បែកមុខ។
ក្នុងមួយថ្ងៃៗបើយើងធ្វើការ ឬចេញក្រៅផ្ទះច្បាស់ជាត្រូវពាក់ម៉ាសយូរម៉ោងមិនខាន។ ដូចនេះ ស្រីៗយើងគប្បីយកចិត្តទុកដាក់លាងសម្អាតមុខ និងផ្ដល់សំណើមដល់មុខប្រចាំថ្ងៃឲ្យបានទៀងទាត់។ ការថែទាំស្បែកមុខបែបនេះនឹងជួយធ្វើឲ្យផ្ទៃមុខរួចផុតពីបញ្ហាបង្កដោយការពាក់ម៉ាស។
ពេលលាងសម្អាតមុខ ចូរប្រើផលិតផលលាងសម្អាតណាដែលមិនមានក្លិន និងមិនមានជាតិអាល់កុល។ ក្រោយពីលាងសម្អាតមុខហើយ គ្នាយើងមានស្បែកមុខស្ងួត ឬរមាស់គួរប្រើផលិតផលផ្ដល់សំណើមបន្ថែមទៀត។
ការជ្រើសរើសផលិតផលផ្ដល់សំណើម គួរពិនិត្យលើប្រភេទស្បែកមុខ និងគួរប្រើមុន និងក្រោយពាក់ម៉ាស៖
ស្បែកស្ងួត និងប្រេះបបូរមាត់ ជាបញ្ហាទូទៅមួយកើតមានលើស្បែកដោយសារការពាក់ម៉ាសយូរម៉ោងក្នុងមួយថ្ងៃៗ។ យើងអាចការពារបញ្ហានេះបានដោយលាបប្រេងចាហួយនៅលើបបូរមាត់ បន្ទាប់ពីលាងសម្អាតមុខរួច មុនពាក់ម៉ាស និងមុនពេលចូលគេង។
បើយើងជាអ្នកធ្វើការងារណាមួយប្រឈមនឹងជំងឺកូវីដ១៩ និងត្រូវពាក់ម៉ាសយូរម៉ោងមួយថ្ងៃៗ គ្នាយើងគួរផ្អាកការតុបតែងមុខ។ ការតុបតែងមុខហើយ ត្រូវពាក់ម៉ាសពីលើមុខអាចនឹងធ្វើឲ្យមានបញ្ហាស្ទះរន្ធរោម នាំឲ្យកើតមុនបាន។ ក្នុងករណីចាំបាច់ត្រូវតែតុបតែងមុខ គ្នាយើងគួរជ្រើសរើសផលិតផលណា មានសរសេរបញ្ជាក់ថាមិនធ្វើឲ្យស្ទះរន្ធរោម។
រាល់បួនម៉ោងម្ដង គ្នាយើងគួរដោះម៉ាសចេញឲ្យបាន១៥នាទី។ មានការរកឃើញថា បុគ្គលិកសុខាភិបាលធ្វើការជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩ អាចកែខៃបញ្ហាស្បែកមុខបានដោយធ្វើរបៀបនេះ។ យ៉ាងណា បើយើងជាមនុស្សប្រឈមនឹងកូវីដ១៩ ខ្លាំង មុននឹងដោះម៉ាសចេញត្រូវប្រាកដថានៅកន្លែងមានសុវត្ថិភាព និងដោះម៉ាសក្រោយលាងសម្អាតដៃរួច។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕