backup og meta

​ពាក់​ម៉ាស​ការពារវីរុស ឬធូលីយូរម៉ោង អាចធ្វើឲ្យខ្វះ​អុកស៊ីសែន​ក្នុង​ខ្លួន នេះជារោគសញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    ​ពាក់​ម៉ាស​ការពារវីរុស ឬធូលីយូរម៉ោង អាចធ្វើឲ្យខ្វះ​អុកស៊ីសែន​ក្នុង​ខ្លួន នេះជារោគសញ្ញា

    អំឡុង​ពេល​ការពារ​ខ្លួន​ពី​វីរុស Covid-19 គ្នាយើងជាច្រើនបានពាក់​ម៉ាសការពារ និងដើម្បីពាក់​​ឲ្យ​បាន​ត្រឹម​ត្រូវ ជា​ទូទៅ គឺ​ប្រើម៉ាសប្រភេទ 3M និង M95។ យើងក៏ត្រូវចាំ​ថា ការពាក់​ម៉ាស់​ទំនងជាអាច​ការពារ​យើង​ពី Covid-19 មែន ប៉ុន្តែ​ក៏អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ ពិសេស​ធ្វើឲ្យ​រាង​កាយ​ខ្វះ​អុកស៊ី​សែន ហេតុ​នេះ​ត្រូវ​ដឹង​វិធី​ការពារ​កង្វះ​អុក​ស៊ីសែន​ក្នុងឈាម​ផង។

    ១- អ្វី​ជា​កម្រិត​អុក​ស៊ីសែន​ក្នុង​ឈាម?

    កម្រិត​អុកស៊ីសែន​ក្នុង​ឈាម សម្ដៅ​លើ​ចំនួន​អុកស៊ីសែន​មាន​សរុប​ក្នុង​ឈាម​យើង ហើយ​ភាគ​ច្រើន​នៃ​អុក​ស៊ីសែន​ទាំង​នោះ ត្រូវ​ដឹក​ជញ្ជូន​តាម​រយៈ​គ្រប់​ឈាម​ក្រហម ចេញ​ពី​សួត និង​នាំ​ទៅ​ចែក​ចាយ​គ្រប់​សរីរាង្គ​ក្នុង​រាង​កាយ។ នៅ​ពេល​ដែល​អុក​ស៊ី​សែនក្នុង​ឈាម​មាន​គ្រប់​គ្រាន់ ដំណើរ​ការ​មុខ​ងារ​ផ្សេងៗ​របស់​រាងកាយ​ក៏​ប្រសើរ​ដូច​គ្នា ប៉ុន្តែ​បើ​ខ្វះ​អុកស៊ីសែនរាង​កាយ​នឹង​ខ្សោយ​មុខ​ងារ​របស់​ខ្លួន បង្ក​ឲ្យ​មាន​ស្ថានភាព​សុខភាព​មួយ​ចំនួន​កើត​ឡើង។

    ២- កត្តា​នាំ​ឲ្យ​រាង​កាយ​ខ្វះ​អុកស៊ីសែន

    មាន​កត្តា​សុខភាព​ជាច្រើន អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​អុក​ស៊ីសែន រាប់​បញ្ចូល​ទាំង​ជំងឺ​ស្លេក​ស្លាំង ជំងឺ​ហឺត ជំងឺ​បេះដូង ​ជំងឺសរសៃ​ឈាម​បេះ​ដូង រួម​និង​ជំងឺ​ជាច្រើន​ទៀត។ ប៉ុន្តែ​ចាំ​ថា ទោះ​យើង​គ្មាន​ជំងឺ​ក៏​ពិត​មែន ព្រោះ​មាន​ការ​សិក្សា​មួយ​ចំនួន ទោះ​រកឃើញ​ភស្តុតាង​តិច​តួច​ក្តី តែ​ការ​ពាក់​ម៉ាស់​រយៈ​ពេល​យូរ​ក្នុង​មួយ​ថ្ងៃៗ ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​ខ្វះ​អុកស៊ីសែនកើត​ឡើង ហេតុនេះ​នៅ​ពេល​យើងពាក់ម៉ាស់​ការពារ ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ឲ្យ​បាន​ច្រើន ពិសេស​ពេល​លេច​ចេញ​រោគ​សញ្ញា​កង្វះ​អុក​ស៊ី​សែន។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៣- រោគ​សញ្ញា​កង្វះ​អុកស៊ីហ្សែន​ក្នុង​រាង​កាយ

    រោគ​សញ្ញា​បញ្ជាក់​ថា រាងកាយ​យើង​ខ្វះ​អុកស៊ីសែន មាន​ដូច​ជា៖

    – ដក​ដង្ហើម​បាន​ខ្លីៗ

    – ឈឺក្បាល

    – សម្រាក​មិន​ស្រួល

    – វិលមុខ

    – ដកដង្ហើមលឿន

    – ឈឺ​ទ្រូង

    – អារម្មណ៍​ច្របូកច្របល់

    – សម្ពាធ​ឈាម​ខ្ពស់

    – មានបញ្ហា​គំហើញ

    – មួរមៅ

    – ចង្វាក់​បេះដូង​លោត​លឿន។

    ៤- ពេលណា​គួរ​ទៅ​ជួប​ពេទ្យ

    ប្រញាប់​ទៅ​ជួប​ពេទ្យ​ភ្លាម បើ​មាន​អាការៈ​ដូច​ខាង​ក្រោម៖

    – ដកដង្ហើម​បាន​ខ្លីៗ និង​កាន់តែ​ធ្ងន់​ធ្ងរ​ទៅៗ

    – ពេល​សម្រាក​ដក​ដង្ហើម​បាន​ខ្លី

    – គេង​សុខៗ​ស្រាប់​តែ​ភ្ញាក់​ដោយ​សារ​ដង្ហើម​ខ្លី។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម