ពិតណាស់ រមៀតមិនត្រឹមតែជាគ្រឿងទេសក្នុងផ្ទះបាយដ៏ពេញនិយមប៉ុណ្ណោះទេ វាក៏មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះស្បែកផងដែរ។ នៅពេលដែលយើងលាបវានៅលើស្បែក សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងបាក់តេរី និងការរលាកពីធម្មជាតិអាចព្យាបាលបញ្ហាស្បែកផ្សេងៗបានយ៉ាងស័ក្ដិសិទ្ធិ។ ការប្រើប្រាស់រមៀតដ៏ពេញនិយមមួយ គឺម៉ាសរមៀត ដោយលាយជាមួយនឹងទឹកដោះគោជូរ ទឹកឃ្មុំ ឬទឹកដោះគោ។
អត្ថប្រយោជន៍សំខាន់ៗនៃរមៀតចំពោះស្បែក
១. មុន
ដោយសារតែមុនគឺជាជំងឺរលាកមួយ ម៉ាសរមៀតដែលមានសារធាតុប្រឆាំងការរលាកពីធម្មជាតិ អាចជួយកាត់បន្ថយស្លាកស្នាមផ្សេងៗនៃស្បែក និងជួយឲ្យស្បែកឆាប់ជាសះស្បើយ។
២. ត្រអក
ជំងឺត្រអកមានលេចចេញស្នាមក្រហមតូចៗ ដែលរមាស់ និងឈឺចាប់។ ស្រដៀងទៅនឹងប្រសិទ្ធភាពក្នុងការព្យាបាលមុនដែរ រមៀតអាចជួយធ្វើឲ្យស្បែកឆាប់ជាសះស្បើយ និងកាត់បន្ថយស្នាមក្រហមនៃស្បែក ព្រមទាំងការរលាកថែមទៀតផង។
៣. ជួយស្បែក
ស្រីៗជាច្រើននៅបណ្ដាប្រទេសអាស៊ីតែងតែប្រើប្រាស់ម៉ាសរមៀត ដើម្បីជួយឲ្យស្បែកត្រលប់មករកភាពវ័យក្មេង និងកាត់បន្ថយបញ្ហាជ្រីវជ្រួញនៃស្បែក។ ការប្រើប្រាស់ម៉ាសរមៀតជាប្រចាំ អាចជួយឲ្យពណ៌ស្បែកភ្លឺថ្លាជាងមុន ក៏ដូចជាធ្វើឲ្យស្បែកទន់រលោងស្អាត។
តិចនិកក្នុងការប្រើប្រាស់ម៉ាសរមៀត
ស្រីៗយើងអាចលាយម្សៅរមៀតចំនួនពីរស្លាបព្រាបាយជាមួយនឹងទឹកឃ្មុំ ទឹកដោះគោជូរ ឬទឹកដោះគោ បន្ទាប់មកកូរវាឲ្យសព្វល្អ មុននឹងលាបវានៅលើផ្ទៃមុខដែលលាងសម្អាតរួច។ ទុកចោលរយៈពេល២០នាទី មុននឹងលាងសម្អាតជាមួយនឹងទឹកក្ដៅឧណ្ហៗជាការស្រេច។
[embed-health-tool-due-date]