backup og meta

របស់​ទាំង​​៤​នេះ ​ហាម​សាក​ល្បង​នៅ​លើ​ផ្ទៃ​មុខ​ដាច់​ខាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 05, 2021

    របស់​ទាំង​​៤​នេះ ​ហាម​សាក​ល្បង​នៅ​លើ​ផ្ទៃ​មុខ​ដាច់​ខាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ពិត​ណាស់​ ស្រី​ៗ​យើង​តែងតែ​​ចង់​បាន​សម្រស់​ស្រស់​ស្អាត​ និង​ទាក់ទាញ​។​ នៅ​ពេល​ខ្លះ​ យើង​ក៏​ហ៊ាន​សាកល្បង​តិចនិក​ថែរក្សា​សម្រស់​​មួយ​ចំនួន​ដែល​យើង​​មើល​ឃើញ​នៅ​តាម​បណ្ដាញ​សង្គម​។ យ៉ាង​ណា​មិញ ​ស្បែក​របស់​យើង​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ​ ហើយ​ការ​សាកល្បង​វិធីសាស្ត្រ​ថ្មី​ៗ​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​​ផង​ដែរ​។​ ហេតុ​នេះ​ហើយ​ ស្រីៗ​យើង​គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​នៅ​ពេល​​លាប​អ្វី​មួយ​នៅ​លើ​ផ្ទៃមុខ ជា​ពិសេស​របស់​ទាំង​៤​យ៉ាង​នេះ​។

    ១. ទឹក​ក្រូច​ឆ្មារ​

    ទឹក​ក្រូច​ឆ្មារ​សំបូរ​ទៅ​ដោយ​វីតាមីន​C ដែល​ល្អ​សម្រាប់​រាងកាយ​។​ ប៉ុន្តែ​ការ​លាប​ក្រូច​ឆ្មារ​នៅ​លើ​ផ្ទៃ​មុខ មិន​មែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ​។ គ្នា​យើង​ជឿ​ថា​ក្រូច​ឆ្មារ​អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​ស​ម៉ត់​រលោង​ និង​ភ្លឺ​ថ្លា ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ​​ កម្រិត​ខ្ពស់​នៃ​អាស៊ីដ​Citric អាច​បំផ្លាញ​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​រលាក​ ព្រម​ទាំង​បង្ក​ជា​ការ​កើត​មុន​ថែម​ទៀត​ផង​។

    ២. ​ថ្នាំ​ដុស​ធ្មេញ​

    ជាមួយ​គ្នា​នេះ​ដែរ​ ថ្នាំ​ដុស​ធ្មេញ​ត្រូវ​បាន​​ជឿ​ថា​អាច​កម្ចាត់​រាល់​បញ្ហា​មុន​ក្បាល​ខ្មៅ​ និង​​មុន​ផ្សេង​ទៀត​។​ ប៉ុន្តែ​ការ​ប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ​​នៅ​លើ​ផ្ទៃ​មុខ​អាច​បណ្ដាល​ឲ្យ​រលាក​ និង​​ឆ្លង​មេរោគ​។​ លើស​ពី​នេះ​ វា​មាន​សារធាតុ​ផ្សំ​ខ្លាំង​ៗ ដែល​​​​អាច​​បន្សល់​ស្នាម​ក្រហម​នៅ​​លើ​ផ្ទៃ​មុខ​ដូច​គ្នា​​។​ គ្នា​យើង​ជា​ច្រើន​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ​នៅ​លើ​មុន​ ដើម្បី​ឲ្យ​មុន​ឆាប់​ក្រៀម​។​ ប៉ុន្តែ​ការ​លាប​ថ្នាំ​ដុស​ធ្មេញ​​នៅ​លើ​ផ្ទៃ​មុខ អាច​បង្កើន​ការ​ផលិត​Melanin និង​បង្កើត​​ជា​ស្នាម​ខ្មៅ​នៅ​កន្លែង​ដែល​យើង​លាប​ ហើយ​ជាតិ​ជីរ​អង្កាម​ ដែល​មាន​នៅ​ក្នុង​ថ្នាំ​ដុស​ធ្មេញ​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​ក្រហាយ​ និង​បណ្ដាល​ឲ្យ​កើត​មុន​ទៅ​វិញ​​។

    ៣. ប្រេង​ដូង​

    ទន្ទឹម​នឹង​នេះ​ដែរ​ យើង​​ប្រហែល​ជា​ធ្លាប់​បាន​ឮថា​ ប្រេង​ដូង​ដើរ​តួនាទី​យ៉ាង​សំខាន់​​​ក្នុង​ការ​ចិញ្ចឹម​ និង​ថែ​បំប៉ន​ស្បែក​ឲ្យ​​​ស្រស់​ស្អាត​ ប៉ុន្តែ​វា​មិន​ដូច្នេះ​ឡើយ​។ ប្រេង​ដូង​ផ្ទុក​អាស៊ីដ​Lauric ដែល​អាច​ប្រឆាំង​នឹង​បញ្ហា​មុន​បាន តែ​វា​ក៏​មាន​ផ្ទុក​​ខ្លាញ់​ឆ្អែត​៩០%​ ដែល​អាច​ធ្វើ​ឲ្យ​កក​ស្ទះ​រន្ធ​ញើស​។​ ដូចនេះ​ហើយ​ យើង​អាច​ប្រើប្រាស់​វា​បាន​នៅ​លើ​រាងកាយ ពីព្រោះ​វា​អាច​ជួយ​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត​ ឬ​​ត្រអក​​ប៉ុន្តែ​ជៀសវាង​ប្រើប្រាស់​ប្រេង​ដូច​​នៅ​លើ​ផ្ទៃ​មុខ​ដាច់​ខាត​។

    បញ្ហាស្បែក

    ​​​​​​៤. បក​រោម​មុខ​

    ស្បែក​មុខ​របស់​យើង​មាន​សភាព​ទន់​ខ្សោយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ផ្នែក​ទាំង​អស់​នៅ​លើ​​រាងកាយ​។​ ជា​ទូ​ទៅ ការ​បក​រោម​នៅ​លើ​រាងកាយ​គឺ​ជា​ជម្រើស​ល្អ​ និង​មាន​សុវត្ថិភាព​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​មិន​គួរ​បក​រោម​នៅ​លើ​ផ្ទៃ​មុខ​ឡើយ​។​ ការ​បក​រោម​​មុខ​អាច​បណ្ដាល​ឲ្យ​រោម​ដុះ​​​កប់​ទៅ​ក្នុង​សាច់​ ដែល​​ធ្វើ​ឲ្យ​ស្បែក​ងាយ​រង​ប្រតិកម្ម​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ កន្ទួល​រមាស់​ និង​បង្ក​ជា​ស្លាកស្នាម​នៅ​លើ​ស្បែក​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម