វីតាមីនCមិនត្រឹមតែមានអត្ថប្រយោជន៍ចំពោះប្រព័ន្ធភាពស៊ាំប៉ុណ្ណោះទេ វាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការថែរក្សាសម្រស់ដែរ។ ជាក់ស្ដែង វីតាមីនC អាចជំរុញការផលិតខូឡាជែន ដោយធ្វើឲ្យស្បែកភ្លឺរលោង ក្មេងជាងវ័យ និងកាត់បន្ថយស្នាមជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះហើយ ដើម្បីចិញ្ចឹម និងបំប៉នស្បែកឲ្យស្រស់ស្អាត ស្រីៗយើងគប្បីញ៉ាំភេសជ្ជៈដែលមានវីតាមីនC នេះជាប្រចាំ។
១. ទឹកម្នាស់
ទឹកម្នាស់មួយកែវមានគុណប្រយោជន៍ជួយព្យាបាលមុន ទប់ទល់នឹងការបំផ្លាញពីកម្ដៅថ្ងៃ និងជួយឲ្យស្បែកមានពណ៌ស៊ីគ្នា។ ពិតណាស់ ផ្លែម្នាស់ផ្ទុកទៅដោយវីតាមីនC សារធាតុប្រឆាំងនឹងបាក់តេរី ក៏ដូចជាការរលាក ដែលអាចជួយឲ្យសុខភាពស្បែកកាន់តែប្រសើរឡើង។
របៀបធ្វើ៖ កិនខ្ញីមួយដុំតូច ទឹកក្រូចឆ្មារចំនួន២ស្លាបព្រាបាយ ស្លឹកជីរអង្កាម៦ទៅ១០សន្លឹកឲ្យសព្វចូលគ្នា បន្ថែមស្ករ ឬទឹកកកទៅតាមតម្រូវការ។
២. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារជីរអង្កាមមានរសជាតិឆ្ងាញ់ និងជួយឲ្យអារម្មណ៍របស់យើងស្រស់ស្រាយ។ គ្រឿងផ្សំទាំង២នេះ សម្បូរទៅដោយវីតាមីនC ដែលអាចជួយផ្ដល់ជាតិទឹកដល់ស្បែក និងបង្កើនគុណភាពស្បែក ព្រមទាំងកាត់បន្ថយបញ្ហាស្បែករមាស់ និងក្រហាយ។
របៀបធ្វើ៖ ចូរលាយម្នាស់ឈូសឲ្យម៉ត់ចំនួន៨៥០ក្រាម ទឹកក្រូចឆ្មារចំនួន១ផ្លែកន្លះ ស្ករចំនួន១ស្លាបព្រាបាយ និងទឹកចំនួន២៥០មីលីលីត្រ ដោយកូរឲ្យសព្វរហូតដល់ស្កររលាយ។ បន្ថែមស្លឹកជីរអង្កាមចំនួន៦ទៅ១០សន្លឹក និងដាក់ចូលទូទឹកកករយៈពេល២ម៉ោងមុនពេញ មុននឹងញ៉ាំ។
៣. ទឹកក្រូច ការ៉ុត និងខ្ញី
ពពួកផ្លែឈើទាំងនេះមានសមត្ថភាពជួយឲ្យស្បែករបស់យើងក្មេងជាងវ័យ ពីព្រោះផ្លែក្រូចផ្ទុកទៅដោយវីតាមីនC ដែលជួយជំរុញដល់ផលិតខូឡាជែនបានយ៉ាងល្អ។ រីឯការ៉ុត និងខ្ញីមានមុខងារជួយឲ្យស្បែកមានសុខភាពល្អ និងភ្លឺរលោង។
របៀបធ្វើ៖ កិនក្រូចមួយផ្លែធំដែលបកសំបករួច ការ៉ុតដែលជញ្ជ្រំរួចចំនួន១ពែង ទឹកក្រូចឆ្មារចំនួន១/៤ពែង ខ្ញីមួយដុំតូច(០,៧ក្រាម)ឲ្យម៉ត់ល្អ ទើបចាក់ដាក់ក្នុងកែវ ដោយបន្ថែមទឹកកកជាការស្រេច។
[embed-health-tool-due-date]