backup og meta

នៅសុខៗម៉េចរមាស់ពេញខ្លួន? ដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 21, 2023

    នៅសុខៗម៉េចរមាស់ពេញខ្លួន? ដោះស្រាយបែបណា?

    អាការៈ​រមាស់​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រលាក​ ក្រហាយ​ ក៏​ដូចជា​​ចង់​អេះ​ស្បែក​ត្រង់​បរិវេណ​នោះ​។ ពេល​ខ្លះ យើង​អាច​រមាស់​នៅ​តំបន់​តែ​មួយ​ ប៉ុន្តែ​ពេល​ខ្លះ​ទៀត យើង​ក៏​អាច​រមាស់​ពេញ​រាងកាយ​ដូច​គ្នា។ ទន្ទឹម​នឹង​អាការៈ​រមាស់​នេះ យើង​ក៏​អាច​ឡើង​កន្ទួល​ ឬ​ត្រអក​ផង​ដែរ​។

    អ្វី​ធ្វើ​ឲ្យ​កើត​មាន​អាការៈ​រមាស់​?

    អាការៈ​រមាស់​អាច​ជា​រោគសញ្ញា​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ ដែល​ក្នុង​នោះ​រួម​មាន​៖

    • អាលែកហ្ស៊ី​ទៅ​នឹង​អាហារ សត្វ​ល្អិត​ទិច​ ល្អង​ធូលី និង​ថ្នាំ​ពេទ្យ​
    • ជំងឺ​ស្បែក​ដូចជា​ត្រអក​ រលាក​ស្បែក​រ៉ាំរ៉ៃ និង​ស្បែក​ស្ងួត
    • ​ប្រតិកម្ម​ទៅ​នឹង​សារជាតិ​គីមី គ្រឿង​សម្អាង​ និង​សារធាតុ​ដទៃ​ទៀត​។
    • ពពួក​ប៉ារ៉ាស៊ីត ដូចជា​ព្រូន​ ចៃ​
    • មាន​ផ្ទៃពោះ
    • ជំងឺ​ថ្លើម​ តម្រង​នោម​ ឬ​ក្រពេញ​ទីរ៉ូអ៊ីត
    • ជំងឺ​មហារីក​ជាក់លាក់​
    • ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។​​

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    យើង​គួរ​ព្យាបាល​អាការៈ​រមាស់​ដោយ​វិធី​ណា​?

    ​ពិត​ណាស់​ អាការៈ​រមាស់​ភាគ​ច្រើន​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្តែ​ គ្នា​យើង​ក៏​អាច​សាកល្បង​តិចនិក​ទាំង​នេះ​៖

    • ស្អំ​កំណាត់​ត្រជាក់​
    • ប្រើ​ក្រែម​ផ្ដល់​សំណើម
    • ងូតទឹក​ក្ដៅ​ឧណ្ហ​ៗ
    • ប្រើប្រាស់​ក្រែម​លាប​រមាស់​​ប្រភេទ Hydrocortisone ឬ Antihistamines
    • ជៀសវាង​អេះ ជៀសវាង​សំលៀក​បំពាក់​ដែល​ងាយ​រលាក និងមិន​ត្រូវ​ប៉ះពាល់​កម្ដៅ ក៏​ដូចជា​​សំណើម​ខ្លាំង​ពេក

    អត្ថបទគួរអាន៖

  • ចង់បានស្បែកស្រស់ថ្លា គួរកាត់បន្ថយអាហារប៉ុន្មាន​មុខ​នេះ
  • តិចនិកជ្រើសរើសផលិតផលឲ្យ​ត្រូវនឹង​សភាពស្បែក បង្ការ​បញ្ហាផ្សេងៗ
  • តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស
  • ម៉េច​បាន​ចេះ​តែរបកស្បែកដៃ? គួរដោះស្រាយ​បែប​ណា?
  • មិនចង់ឲ្យមុខឡើងជាំ ស្រីៗ​គួរចេះតិចនិកទាំងនេះ
  • ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?
  • យ៉ាង​ណា​មិញ យើង​គួរ​ជៅទូប​​គ្រូពេទ្យ​ ប្រសិនបើ​​មាន​អាការៈ​រមាស់​ធ្ងន់ធ្ងរ និង​មិន​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍ ឬ​មិន​មាន​មូលហេតុ​ច្បាស់លាស់​។ ក្នុង​ករណី​ដែល​យើង​មាន​ជំងឺ​​ដែល​បង្ក​​ឲ្យ​មាន​អាការៈ​រមាស់​ យើង​ចាំបាច់​ត្រូវ​​ព្យាបាល​ជំងឺ​នោះ​ជា​មុន​សិន​។

    រមាស់ស្បែក

    ចំណុចសំខាន់

    អាការៈ​រមាស់​កើត​ឡើង​ដោយ​បញ្ហា​ជា​ច្រើន​ ដូចជា​អាលែកហ្ស៊ី ជំងឺ​ស្បែក​ ប្រតិកម្ម​នឹង​សារធាតុ​គីមី មាន​ផ្ទៃពោះ មាន​ជំងឺ​ថ្លើម​ តម្រង​នោម​ជា​ដើម។ល។ យ៉ាង​ណា​មិញ ដើម្បី​បំបាត់​ ក៏​ដូចជា​កាត់បន្ថយ​អាការៈ​នេះ​ យើង​អាច​សាកល្បង​តិចនិក​មួយ​ចំនួន​ដូចជា៖
    • ស្អំ​កំណាត់​ត្រជាក់​
    • ប្រើ​ក្រែម​ផ្តល់​សំណើម​
    • ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ
    • ប្រើប្រាស់​ក្រែម​លាប​រមាស់​
    • ជៀសវាង​អេះ ឬ​ពាក់​សំលៀកបំពាក់​ដែល​ងាយ​រលាក​ស្បែក​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 21, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម