backup og meta

កំពូលអាហារទាំង៥ល្អបំផុតចំពោះ ស្បែក សក់ និងក្រចក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 23, 2023

    កំពូលអាហារទាំង៥ល្អបំផុតចំពោះ ស្បែក សក់ និងក្រចក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ក្រចក​មាន​សុខភាព​ល្អ សរសៃ​សក់​ភ្លឺ​រលោង និង​ស្បែក​ស្អាត ជា​បំណង​ប្រាថ្នា​របស់​ស្រីៗ​យើង​​គ្រប់​រូប។ ពិត​ណាស់​ ក្រៅ​ពី​ជ្រើសរើស​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​ត្រឹមត្រូវ គ្នា​យើង​ក៏​មិន​ត្រូវ​ភ្លេច​ថែទាំ​សុខភាព​​សម្រស់​ពី​ខាង​ក្នុង​ដែរ ដោយ​ការ​បញ្ចូល​របប​អាហារ​បំប៉ន​សម្រស់​ដូច​ខាង​ក្រោម។

    ១. ត្រី​សាម៉ុន

    ត្រី​​សាម៉ុន មាន​គុណប្រយោជន៍​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក​ និង​សក់ ពីព្រោះ​ត្រី​ដែល​មាន​ខ្លាញ់​ប្រភេទ​នេះ ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ អាស៊ីដ​អូមេហ្គា​៣ ជាតិ​ដែក​ និង​វីតាមីន​ B12 ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កម្តៅ​​ក្តៅ​ និង​ជួយ​ទ្រទ្រង់​ដល់​​សុខភាព​ស្បែក​ក្បាល។ បន្ថែម​ពី​នេះ ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ត្រី​សាម៉ុន​ក៏​អាច​ជួយ​កម្ចាត់​បញ្ហា​សក់​ជ្រុះ​បាន ផងដែរ។

    ចង់គណនា BMR ចុចទីនេះ!

    ២.​ ការ៉ុត

    ទន្ទឹម​នឹង​នេះ​ដែរ ការ៉ុត​សម្បូរ​ទៅ​ដោយ​ជាតិ ​Beta-carotene ដែល​អាច​ជួយ​ឲ្យ​សក់​ ក៏​ដូចជា​ក្រចក​លូតលាស់​បាន​ល្អ។ បន្ថែម​ពី​នេះ ការ៉ុត​ ក៏​អាច​កម្ចាត់​រោគសញ្ញា​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ផងដែរ។

    ៣. ប៉េងប៉ោះ

    ចំណែក​ប៉េងប៉ោះ​វិញ ផ្ទុក​ទៅ​ដោយ​វីតាមីន ​C និង​សមាសធាតុ​មួយ​ចំនួន​ដូចជា​ carotenoids, lycopene និង beta-carotene ដែល​ជួយ​បង្កើន​រនាំង​ការពារ​ស្បែក​ពី​ការ​រលាក​ដោយ​កម្តៅ​ថ្ងៃ។

    ៤. ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប

    ​ទឹក​ដោះ​គោ​​មួយ​ប្រភេទ​នេះ ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ក្រចក​រឹងមាំ និង​សក់​ដុះ​លូតលាស់​ល្អ។ រី​ឯ​ទឹក​ដោះ​គោ​ជូរ​ និង​ឈីស​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ក៏​អាច​ផ្តល់​ជាតិ​កាល់ស្យូម​ដ៏​ល្អ​ឯក​ដល់​រាងកាយ​។

    ៥. ផ្លែ​ប្លូប៊ឺរី

    ​ផ្លែ​ប្លូប៊ឺរី​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់ ដែល​ជួយ​ឲ្យ​ស្បែក​ស្អាត ព្រម​ទាំង​ប្រឆាំង​នឹង​បញ្ហា​មុន​បាន​យ៉ាង​អស្ចារ្យ​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 23, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម