របៀបរបបរស់នៅប្រចាំថ្ងៃរបស់យើងគឺមានឥទ្ធិពលធំធេងទៅលើស្បែក។ ប្រសិនបើអ្នកមិនរីករាយសប្បាយចិត្តជាមួយស្បែកអ្នកនៅឡើយទេ អាចសាកល្បងគន្លឹះខ្លះៗនៃគំនិតទាំងនេះ ដើម្បីស្បែកកាន់តែមានភាពក្មេងដូចយុវភាព។
របៀបរបបរស់នៅប្រចាំថ្ងៃរបស់យើងគឺមានឥទ្ធិពលធំធេងទៅលើស្បែក។ ប្រសិនបើអ្នកមិនរីករាយសប្បាយចិត្តជាមួយស្បែកអ្នកនៅឡើយទេ អាចសាកល្បងគន្លឹះខ្លះៗនៃគំនិតទាំងនេះ ដើម្បីស្បែកកាន់តែមានភាពក្មេងដូចយុវភាព។

អ្នកជំនាញជឿថារបបអាហារដែលសម្បូរវីតាមីន C ការបរិភោគអាហារមានជាតិខ្លាញ់ទាប និងកាបូអ៊ីដ្រាតអាចនឹងជួយរក្សាស្បែកអ្នកឲ្យមានសុខភាពល្អបាន។ ដើម្បីកាត់បន្ថយឱកាសកើតមានយ៉ាងកក្រើកនូវកន្ទួលរោលស្បែក អ្នកគួរបរិភោគអាហារដែលមានសារធាតុកាបូអ៊ីដ្រាតសមាសសាំញ៉ាំ ដូចជាគ្រាប់ធញ្ញជាតិសម្រូប និងប៉ាស្តាធ្វើពីគ្រាប់ធញ្ញជាតិសម្រូប និងប្រូតេអ៊ីនដែលជួយឲ្យមានសុខភាពល្អ។ សូមចាំទុកក្នុងចិត្តថាផលិតផលធ្វើពីទឹកដោះមានទំនាក់ទំនងទៅនឹងការធ្វើឲ្យកើតមុន។ ហេតុនេះ ប្រសិនបើអ្នកជាមនុស្សងាយនឹងកើតមុនទេ អ្នកអាចនឹងតាមដានការបរិភោគរបស់អ្នកទាក់ទងនឹផលិតផលធ្វើពីទឹកដោះទាំងនោះ។
ស្បែកអ្នកទទួលបានផលចំណេញយ៉ាងច្រើនលើសលប់ពីការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ។ ការធ្វើលំហាត់ប្រាណបានភ្ញោចរបត់ឈាម រុញច្រានអុកស៊ីសែន និងជីវជាតិចិញ្ចឹមទៅកាន់ស្បែករបស់អ្នក។ វាក៏ផ្តល់ផងដែរនូវការពង្រឹងដល់ការផលិតជាតិខូឡាជែនរបស់អ្នក ដែលនាំមកនូវស្បែកភ្លឺចែងចាំង និងគ្មានភាពជ្រីវជ្រួញ។ មនុស្សជាច្រើនបានស្មានថាការធ្វើលំហាត់ប្រាណធ្វើឲ្យអ្នកបែកញើស នឹងធ្វើឲ្យស្ទះរន្ធរោមរបស់អ្នក តែនេះមិនពិតទាល់តែសោះឡើយ។ អ្វីគ្រប់យ៉ាងដែលអ្នកត្រូវធ្វើនោះគឺលាងមុខរបស់អ្នកឲ្យបានគ្រប់ជ្រុងជ្រោយក្រោយលំហាត់ប្រាណ។ រឿងមួយទៀតដែលអ្នកគួរដឹងកឺ កុំប្រើប្រាស់បន្ទះឈ្នួតក្បាលតឹង ដែលត្រូវបានគេស្គាល់ថាបានធ្វើឲ្យញើសជាប់គាំង និងធ្វើឲ្យរោលរាលស្បែក។
ក្រោយពីប៉ុន្មានយប់ដែលមិនបានគេងសោះអ្នកនឹងកត់សម្គាល់ឃើញយ៉ាងងាយនូវ រង្វង់ក្រម៉ៅ ស្បែកគ្មានជីវិតជីវ៉ា និងភ្នែកឡើងប៉ោងមានថ្នក់ប៉ោង។ ដើម្បីរក្សាស្បែករបស់អ្នកឲ្យមានសភាពល្អវាសំខាន់ដែលត្រូវទទួលបានដំណេកប្រាំបីម៉ោងរៀងរាល់យប់។ ស្ថានភាពដំណេករបស់អ្នកក៏សំខាន់ផងដែរ។ ប្រសិនបើអ្នកមានទម្លាប់ដាក់មុខរបស់អ្នកនៅលើខ្នើយ អ្នកនឹងទទួលបានភាពជ្រីវជ្រួញនៅតំបន់ដែលប៉ះផ្អិបនៅទីបំផុត។ អ្នកចូលចិត្តដេកពោប វានឹងធ្វើឲ្យភ្នែកអ្នកលេចចេញនូវថ្នក់ដែលអាចឃើញច្បាស់តែម្ដង។ ដើម្បីស្បែករបស់អ្នកសូមព្យយាមដេកផ្ងារជានិច្ច។
អត្ថបពាក់ព័ន្ធ៖ តិចនិកម៉ាស្សាត្របកភ្នែក ជួយបំបាត់ស្នាមជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព
មនុស្សសឹងគ្រប់គ្នាមានការខូចខាតស្បែកដោយសារពន្លឺព្រះអាទិត្យ។ ការរងការប៉ះពាល់កាន់តែយូរជាមួយនឹងព្រះអាទិត្យមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងហានិភ័យកើនឡើងកាន់តែខ្ពស់នៃជំងឺមហារីកស្បែក។ ដើម្បីការពារស្បែករបស់អ្នក អ្នកត្រូវតែលាបក្រែមការពារកម្តៅថ្ងៃដែលមានប្រសិទ្ធភាពការពារពន្លឺថ្ងៃបានធំគ្រប់ពេលទាំងអស់។
ការជ្រើសរើសក្រែមការពារកម្តៅថ្ងៃមួយដែលមានស័ង្កសីអុកស៊ីត ទីតាន្យូមឌីអុកស៊ីត ឬ អាវ៉ូបង់ហ្សូននិងមានកត្តាការពារកម្តៅព្រះអាទិត្យ(SPF) អប្បបរមាចំនួន ៣០។ ដូចគ្នាផងដែរ កុំភ្លេចស្លៀកពាក់សម្លៀកបំពាក់ការពារហើយស្ថិតនៅក្នុងអាគារនៅរវាងម៉ោង ១០ ព្រឹក និង ម៉ោង ២ រសៀល ដោយសារនោះគឺជាពេលដែលកាំព្រះអាទិត្យមានកម្ដៅខ្លាំងបំផុត។

៥- លាងសម្អាតស្បែករបស់អ្នក
ក្នុងការរស់នៅប្រចាំថ្ងៃស្បែករបស់យើងរងប៉ះពាល់នឹងធាតុកខ្ខក់យ៉ាច្រើនដូចជាពីបារី ផ្សែង និង ធូលីជាដើម។ វិធីតែមួយគត់ដើម្បីរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អគឺត្រូវលាងសម្អាតវាយ៉ាងយ៉ាងយកចិត្តទុកដាក់នៅនៅពេលល្ងាច។ ខណៈដែលមនុស្សខ្លះត្រូវការត្រឹមតែផលិតផលជម្រះសម្អាតស្រាលស្រទន់ អ្នកដទៃផ្សេងទៀតអាចនឹងត្រូវការផលិតផលដែលខាត់ជម្រុះស្បែក ទឹកជូតសម្អាត និងបន្តឹងរន្ធរោម និងផលិតផលផ្តល់សំណើមស្បែក។ បើទោះបីជាស្បែករបស់អ្នកមានជាតិប្រេងក៏ដោយ ក៏អ្នកនឹងត្រូវការធ្វើឲ្យស្បែកអ្នកមានសំណើមជានិច្ចផងដែរ។ ដើម្បីចៀសវាង ការផ្ទុះកក្រើកចេញកន្ទួលរោលស្បែកនិងរន្ធញើសស្ទះ សូមទិញផលិតផលផ្តល់សំណើមដែលគ្មានជាតិប្រេង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
See How Your Life Affects Your Skin. http://www.webmd.com/beauty/ss/slideshow-skin-beauty. Accessed June 28, 2017.
កំណែប្រែបច្ចុប្បន្ន
11/05/2020
អត្ថបទដោយ Meng Vatana
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ