backup og meta

ស្រីៗ​គួរ​ដឹង! របៀប​ត​រោម​ភ្នែក​ឲ្យ​ស្អាត ហើយ​សុវត្ថិភាព

ស្រីៗ​គួរ​ដឹង! របៀប​ត​រោម​ភ្នែក​ឲ្យ​ស្អាត ហើយ​សុវត្ថិភាព

រោម​ភ្នែក​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ចំណោម​ចំណុចៗ​​ដែល​ស្រី​ចង់​ឲ្យ​កាន់​តែ​ស្អាត កាន់​តែ​ទាក់ទាញ ក្រៅ​ពី​​មុខ​មាត់ សក់ ការ​ស្លៀកពាក់។ ស្រីៗ​យើង​ខ្លះ ត្រូវ​ត​រោម​ភ្នែក​ដើម្បី​ឲ្យ​មើល​ទៅ​វែង ក្រាស់ កាន់​តែ​ស្អាត។ ប៉ុន្តែ ត្រូវ​ធ្វើ​ម៉េច​​ឲ្យ​មាន​​សុវត្ថិភាព?

១- ប្រភេទ និងគ្រឿងធ្វើ

រោម​ភ្នែក​អស់​ទាំង​នោះ មាន​ភាព​ខុស​ប្លែក​​នា​នា ដូចជា ប្រវែង ភាព​កោង និងវត្ថុធាតុដើមដែលគេ​ផលិត។

– សម្រាប់ប្រវែង ​ហាង​កែសម្ផស្ស​ស្ទើរទាំងអស់​ប្រើ​រោមភ្នែកពី ៩-១៥ មិល្លីម៉ែត្រ តែ​ប្រវែង ១០-១២ មិល្លីម៉ែត្រ ​ជា​ប្រវែង​ស្ដង់​ដារ និង​​ត្រូវបាន​ណែនាំ​ឲ្យ​ប្រើ។

– ភាពកោង​​ រាងអក្សរ J ​​ដូចធម្មជាតិ ​មិន​រំខាន ឬ​ទើស​ពេល​ធ្មេច ឬ​ប្រិច​ភ្នែក​ម្ដងៗ។ ឯ​រោម​ភ្នែក​ត ដែល​មាន​រាងអក្សរ C​ ​​​ក៏ជា​ជម្រើស​ដ៏​ល្អ​ដែរ។

– សម្រាប់​វត្ថុធាតុដើ​មដែលធ្វើវិញ ​រោមភ្នែក​តាម​ធម្មតា ​ធ្វើ​ពីជាតិ​សរសៃសំយោគ​ដូច​ជានីឡុង ឬពី​សូត្រ ពី​រោមសត្វសំពោច ​រោមសត្វកញ្ជ្រោងសិប្បនិម្មិត ហើយ​ពេល​ខ្លះ​មែនទែន តាម​តម្លៃ។

២- របៀបត

យកចន្ទាសចាប់រោមភ្នែកសិប្បនិម្មិត រួចបិទកាវ ហើយយកទៅតភ្ជាប់នឹង​រោមភ្នែក​ធម្មជាតិយើង។ ​រោមភ្នែក​សិប្បនិម្មិត​វែង​ជាង​គេ​ គឺសម្រាប់​ពាក់​ ឬ​ត ​រោមភ្នែកធម្មជាតិ​ផ្នែក​វែងបំផុតដូចគ្នា។

– មុនដំបូង៖ ប្រើ​ចន្ទាសចាប់វែង​មាន​មុខស្រួច​ជ្រលក់​កាវ ​(ត) រោម​ភ្នែក​សិប្បនិម្មិត​។

– បន្ទាប់មក៖ ពាក់​ភ្ជាប់រោម​ភ្នែកធម្មជាតិ​ ហើយទប់ឲ្យ​ជាប់​ចន្លោះ​ពី​ ៣០-៤០ វិនាទី ដើម្បី​​ឲ្យកាវស្អិតជាប់ ឬ​សារ៉េ​ឲ្យ​ត្រង់​ស្អាត មុន​កាវ​ស្ងួត។

៣- ចំណុចគួរដឹង

– ទុកបានយូរប៉ុនណា?៖ ចន្លោះ​ពី ២-៨សប្ដាហ៍ ​អាស្រ័យ​លើ​ការ​ថែទាំ និង​គុណភាព​រោម​ភ្នែកសិប្បនិម្មិត។ ចៀសវាង​ញី​ភ្នែក ឬ​ហែលទឹក។ នៅពេល​រោមភ្នែក​ធម្មជាតិ​យើង​ជ្រុះ នោះ​រោមភ្នែក​សិប្បនិម្មិត​ក៏​ជ្រុះ​ដូច​គ្នា។

– អ្នក​ត៖ ដើ​ម្បីមានសុវត្ថិភាព ​គួរ​តែជា​​​ទៅរកអ្នកឯកទេសសម្ផស្សដែល​​មាន​ច្បាប់​អនុញ្ញាត ​មាន​អាជ្ញាប័ណ្ណ តរោមភ្នែកឲ្យត្រូវតាម​​បច្ចេកទេស។

– ត ឬ​ផ្សាំ៖ការ​តរោម​ភ្នែក គ្រាន់​ជា​ពាក់រោម​ភ្នែក​បន្ថែម​ប៉ុណ្ណោះ មិនមែន​ជា​ការ​ផ្សាំ​រោម​ភ្នែកដែល​ទាមទារ​ការ​វះកាត់​ពី​គ្រូពេទ្យ​ជំនាញ​នោះ​ទេ។

– ប្រយ័ត្នគ្រោះថ្នាក់៖ ពិនិត្យ និង​​សួរ​នាំ​អ្នក​​លក់​​ឲ្យ​​ច្បាស់ ហើយ​​ត្រូវ​​ប្រាកដ​​ថា ​រោម​ភ្នែកសិប្បនិម្មិតដែល​​យើង​ត្រៀម​​ទិញ​​នោះ ​​មិន​មាន​​ធាតុ​ផ្សំ​ក្នុង​កាវ​ស្អិត​​សម្រាប់​​បិទ​រោម​ភ្នែក ព្រោះ​​វា​​អាច​​បង្ក​​អាលែកហ្ស៊ី​​ស្បែក។

– កុំ​ប្រើ​ម៉ាស្ការ៉ា៖ បើ​ប្រើ​ខ្មៅដៃ​ម៉ាស្កា​រ៉ា​ មក​​​គូស​​ពត់​រោម​ភ្នែក ​​​​អាច​​បង្ក​ខូច​រោម​ភ្នែក​​សិប្បនិម្មិត​។ ​

– ករណីដក​រោម​ភ្នែក​តចេញ៖ កុំដោះ​​រោម​ភ្នែក​សិប្បនិម្មិត​​ដោយ​ខ្លួន​ឯង គួរ​ទុក​ឲ្យ​វា​ជ្រុះដោយ​ខ្លួនឯង ឬ​ទៅ​រក​អ្នក​ជំនាញ​ដក​វា​ចេញ។ ធ្វើ​បែប​នេះ​មិន​ឈឺ ងាយ​ស្រួល និង​លឿន។

បើឈឺ មានការបង្ករោគ ឬធ្លាក់ត្របកភ្នែកក្រោយពេលតរោមភ្នែកសិប្បនិម្មិត ត្រូវប្រញាប់ទាក់ទងអ្នកជំនាញ។

ក្នុង​​ករណី​មាន​សំណួរ​ ឬមន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អបំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិនចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The 411 on Eyelash Extensions.  http://www.webmd.com/beauty/features/beauty-lash-out#1. Accessed April 20, 2017.

6 Things You Need to Know About Eyelash Extensions. https://intothegloss.com/2016/07/eyelash-extensions-pros-and-cons/ . Accessed April 20, 2017.

The Basics: Eyelash Extensions. http://www.webmd.com/beauty/video/basics-eyelash-extensions. Accessed April 20, 2017

កំណែ​ប្រែបច្ចុប្បន្ន

27/11/2019

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Nov 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម