រលាកថ្លើមប្រភេទ B ធ្វើឲ្យថ្លើមរបស់អ្នកជំងឺឡើងហើម និងមានការខូចខាតសាច់ថ្លើមធ្ងន់ធ្ងរ ក្លាយជាជំងឺរ៉ាំរ៉ៃ ដែលបណ្ដាលឲ្យមានផលលំបាក ដូចជាក្រិនសាច់ថ្លើម និងមួយចំនួនវិវត្តទៅជាជំងឺមហារីក។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
រលាកថ្លើមប្រភេទ B ធ្វើឲ្យថ្លើមរបស់អ្នកជំងឺឡើងហើម និងមានការខូចខាតសាច់ថ្លើមធ្ងន់ធ្ងរ ក្លាយជាជំងឺរ៉ាំរ៉ៃ ដែលបណ្ដាលឲ្យមានផលលំបាក ដូចជាក្រិនសាច់ថ្លើម និងមួយចំនួនវិវត្តទៅជាជំងឺមហារីក។
រហូតមកដល់សព្វថ្ងៃនេះ នៅមិនទាន់មានវិធីព្យាបាលជំងឺរលាកថ្លើមប្រភេទ B ឲ្យជាដាច់នៅឡើយទេ ប៉ុន្តែការចាក់វ៉ាក់សាំង មានប្រសិទ្ធភាពការពារបានរហូតដល់ ៩៥%។ លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីកបានឲ្យដឹងថា តាមកម្មវិធីជាតិរបស់ក្រសួងសុខាភិបាល បានផ្តល់វ៉ាក់សាំងរលាកថ្លើមប្រភេទ B ដល់ទារកតាំងកើតថ្ងៃដំបូងមកម្ល៉េះ ដើម្បីបង្ការកុំឲ្យកើតមានជំងឺនេះ។
ចំពោះមនុស្សធំវិញ លោកវេជ្ជបណ្ឌិតណែនាំឲ្យឧស្សាហ៍ពិនិត្យសុខភាព រកមើលអង់ទីករនៅក្នុងខ្លួនប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទ B ប្រសិនអង់ទីករថយចុះ ត្រូវចាក់វ៉ាក់សាំងវិញ ដើម្បីបង្កើនចំនួនអង់ទីករ។ “ចាក់សារថ្មី ឲ្យអង់ទីករឡើងខ្ពស់ ធ្វើអ៊ីចឹងទៅ យើងនឹងកាត់បន្ថយហានិភ័យបានមួយចំនួនធំ”។
ចំពោះការចាក់វ៉ាក់សាំងរលាកថ្លើមប្រភេទ B ត្រូវចាក់មួយខែម្តងៗ ចំនួន ៣លើក ក្នុង១ឆ្នាំបន្ទាប់មកចាក់សារឡើងវិញម្ដងទៀត។ ជំងឺរលាកថ្លើមប្រភេទ B បន្ទាប់ពីចាក់គ្រប់ចំនួនហើយ យើងអាចពិនិត្យមើលអង់ទីករការពារ តើមានដែរឬទេ? បើអត់មានទេត្រូវចាក់ជាថ្មី។ “ផុតពីហ្នឹង ៥ឆ្នាំម្តងៗ យើងត្រូវឆែកមើល បើវាចុះ យើងចាក់វារម្លឹកថែម បើនៅដដែលទេ មិនចាំបាច់ចាក់នោះទេ“។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕