backup og meta

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។

១.ជួយ​​សុខភាព​មាត់​ធ្មេញ

ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។

២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ

ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។

៣.ជួយ​កាត់​បន្ថយ​ការ​រលាក

ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។

៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ

ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។

៥.ជួយ​ថែទាំ​សក់

ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។

ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Kaffir Lime Health benefits: https://www.organicfacts.net/health-benefits/fruit/kaffir-lime.html

7 benefits of kaffir lime: http://limeleaf101.com/kaffir-limes-7-amazing-health-benefits-plus-side-effects-origin-and-recipes/

Kaffir Lime: https://en.wikipedia.org/wiki/Kaffir_lime

កំណែ​ប្រែបច្ចុប្បន្ន

16/09/2021

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដំណើបខ្មៅជួយរក្សាទម្ងន់ និងមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព

​​ផ្លែ​ទៀប​ ល្អ​ចំពោះ​សុខភាពភ្នែក បេះដូង និង​ស្រ្តីពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Sep 16, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម