backup og meta

ម៉ាស្សា អាច​ជួយ​ឲ្យដើមទ្រូង​ស្រីៗ​ធំ​ ហើយ​ស្អាត

ម៉ាស្សា អាច​ជួយ​ឲ្យដើមទ្រូង​ស្រីៗ​ធំ​ ហើយ​ស្អាត

ស្រីៗ​មួយ​ចំនួន ស្រលាញ់​ដើម​ទ្រូង​ណាស់ គឺ​ចង់​បាន​ធំ មូលស្អាត​ដូចគេដូចេង ដើម្បី​មាន​អារម្មណ៍​សិចស៊ី។ អ្នកខ្លះសុខចិត្ត​​ចំណាយ​លុយ​វះកាត់​ពង្រីក​សុដន់​ក៏​មាន ទាំងការវះកាត់​អាចប្រថុយ​ប្រថាន។ ការ​ពិត​ទៅ ជា​អី​ល្អ​ជាង​ធម្មជាតិ​ទេ តែ​បើ​ចង់​បាន​ដើមទ្រូង​កាន់​តែ​ធំ​ជាង​មុនស្អាត​ អាច​សាកវិធី​ម៉ាស្សាបាន។ ចាំ “Hello គ្រូពេទ្យ’ ប្រាប់!

១- ម៉ាស្សា​ពិត​ជា​ជួយ​ធ្វើ​ឲ្យ​សុដន់​ធំ​មែន​អត់?

នេះ​ជា​សំណួរ​ដ៏​សាមញ្ញ​មួយ​តែងកើត​ឡើង​ញឹកញាប់។ ការ​ពិត ​ស្រីៗត្រូវ​យល់​ដឹង​ធាតុផ្សំ​នៃ​សុដន់​ជា​មុន​សិន។ សុដន់ ផ្សំ​ឡើង​ដោយ​ជាលិកា​ខ្លាញ់ និង​ស្រទាប់​ខ្លាញ់​ភាគច្រើន អាច​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយតប​ខ្លាំង​ទៅ​នឹង​រំញោច នៅ​ពេល​មាន​ការ​ម៉ាស្សា​សុដន់។ វា​ផ្ដល់​នូវ​រំញោច​ដើម្បី​គាំទ្រ​ជាលិកា​ផ្សេងៗ​ រួម​ទាំង​ចរាចរ​ទឹក​រងៃដែល​បញ្ចេញ​ឥទ្ធិពល​វិជ្ជមាន​ធ្វើ​ឲ្យ​សុដន់​រឹងមាំ។

លើស​ពី​នេះ ការ​ឆ្លើយ​តប​ពី​អ័រម៉ូន ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ តាម​រយៈ​ការ​ព្យាបាល​ដោយ​ម៉ាស្សា​ខ្លួនឯង ហើយ​ការ​ម៉ាស្សា​បែប​នេះ​ នាំ​ឲ្យ​កើត​មាន​កម្រិត​អុកស៊ីតូស៊ីន​ខ្ពស់។ ជា​លទ្ធផល សុដន់​អាច​រីក​ធំ​យ៉ាង​មាន​ប្រសិទ្ធិភាព​តាមរយៈ​ម៉ាស្សា។

២- ម៉ាស្សា​សុដន់​ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង

ការ​បញ្ចេញ​អុកស៊ីតូស៊ីន តាមរយៈ​ម៉ាស្សា​សុដន់ ជួយ​ឲ្យ​ចៀស​ឆ្ងាយ​ជំងឺ​មហារីក​សុដន់ កាត់​បន្ថយ​អាការៈ​ឈឺចាប់​មុន​ពេល​មក​រដូវ និង​ជួយ​កាត់បន្ថយ​ដុំគីស​មិន​ឲ្យ​កើតមាន។ មួយ​វិញ​ទៀត ម៉ាស្សា​​សុដន់​ញឹកញាប់ អាច​ធ្វើឲ្យ​សុដន់​ស្អាត និង​កាន់តែ​រឹង​ជាង​មុន​ ខណៈ​ជាលិកា​សុដន់ កាន់​តែ​ជួយ​បង្កើន​អុកស៊ីហ្សែន និង​បន្សាប​ជាតិពុល​ផងដែរ។

ចេះ​វិធី​ម៉ាស្សា​សុដន់​ត្រឹមត្រូវ តែង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង មាន​ភាព​ប្រសើរ​ឡើង​ច្រើន ហើយ​រូបរាង​សុដន់​ក៏​ប្រសើរ​ដូចគ្នា​ ធ្វើ​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត ជួយ​ឲ្យ​អារម្មណ៍​ធូរស្រាល​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។

អត្ថបទ​ពាក់ព័ន្ធ៖

៣- តិចនិក​ម៉ាស្សា​បង្កើន​ទំហំ​សុដន់

ម៉ាស្សា​ដោយ​ប្រើ​កម្លាំង​សង្កត់​ខ្លាំងៗ ជា​រាង​រង្វង់​សង្កត់​ចូល​ក្នុង និង​ឡើង​មក​ខាងលើ​ ធ្វើ​ដដែលៗ​រយៈពេល​ចន្លោះ​ពី ១០-១៥ នាទី ១-២ ដង​រៀង​រាល់ថ្ងៃ។ កន្លែង​រង​ការ​ម៉ាស្សា​នឹង​មាន​ចរន្ត​ឈាម​រត់​ខ្ពស់ ហេតុនេះ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញោច​ដើម្បី​បង្កើន និង​ពង្រឹង​ក្រពេញ​ទឹកដោះ។

យើង​ក៏​អាច​បញ្ចូល​គ្នា​ការ​ម៉ាស្សា​ជាមួយ​ប្រេង ឬ​ក្រែម​លាប​សុដន់ បន្ទាប់​ពី​ងូតទឹក​រួម​ក៏​បាន។ ប្រេង​សម្រាប់​ម៉ាស្សា និង​ក្រែម​ជាច្រើន បង្កើត​ឡើង​ដើម្បី​បង្កើន​អត្ថប្រយោជន៍ ពេល​ប្រើ​ជាមួយ​ការ​ម៉ាស្សា​ពង្រីក​សុដន់ ហើយ​ត្រូវ​គេ​ជឿថា​ក្រែម​ប្រភេទ​នេះ មាន​សមត្ថភាព​កែ​លម្អ​សុដន់​បាន។ ការ​រីក​លូតលាស់​ជាលិកា​​សុដន់ អាច​ធ្វើ​ឲ្យ​សុដន់​កាន់​តែ​រស់​រវើក និង​មាន​ទំហំ​ធំ​ជាង​មុន។

ម៉ាស្សាពង្រីកសុដន់ Hello គ្រូពេទ្យ

៤- ជំហាន​បន្ទាប់​ដើម្បី​បង្កើន​ទំហំ​សុដន់

– ត្រដុស​សុដន់ ដោយ​ប្រេង​ម៉ាស្សា ឬ​ក្រែម​សុដន់ អាច​ជួយ​យើង​កាត់​បន្ថយ​អារម្មណ៍​មិន​ល្អ​មួយ​ចំនួន មាន​អារម្មណ៍​ស្រណុក​សុខ​ស្រួល ហើយ​ភាព​សប្បាយ​រីករាយ​អាច​កើត​ឡើង​ទន្ទឹម​គ្នា​ផង​ដែរ។

– ចាប់​ផ្ដើម​ម៉ាស្សា​សុដន់​នៅ​ចំហៀង​ខាង​បេះដូង ដោយ​យក​បាត​ដៃ​សង្កត់​ខ្លាំងៗ រួច​ផ្លាស់​ទី​មក​ខាង​ក្នុង បន្ទាប់​មក​ទៅ​ខាងក្រៅ​សុដន់​វិញ។ ចំណែក​ការ​ប្រើ​ដៃ​ទាំងពីរ ត្រូវ​ផ្លាស់​ប្ដូរ​ពី​ផ្នែក​ខាង​ក្រៅ​ឆ្ពោះ​ទៅ​កណ្ដាល​ក្នុង​ចលនា​រាង​រង្វង់ ធ្វើ​បែប​នេះ​ឲ្យ​បាន​ ២០ ដង។

– ប្រើ​ចលនា​ដៃ​ឆ្លាស់​គ្នា បង្អូស​ពី​ផ្នែក​ខាង​ក្រោម​ទៅ​លើ ហើយ​ចូល​​ក្នុង និង​ឆ្ពោះ​ទៅមុខ។ ធ្វើ​ដដែលៗ​ប្រហែល​ ២០​ ដង។

– លើក​សុដន់​ម្ខាង​ឡើង​លើទ្រ​ដោយ​បាត​ដៃ​ទាំង​សង​ខាង បន្ទាប់​មក​ធ្វើ​ដូចគ្នា​ជាមួយ​សុដន់​ម្ខាង​ទៀត ធ្វើ​បែប​នេះ ​២០​ ដង។

– ធ្វើ​ជំហាន​ទី២ ឡើង​វិញ ប៉ុន្តែ​ចលនា​ដដែល កាន់​តែ​ស្រាល​ទៅៗ ដោយ​មិន​ចាំបាច់​រុញ​ដើម​ទ្រូង​ផ្អឹប​ទៅ​នឹង​ខ្លួន​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ ព្យាបាល​ជូន​​ទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/04/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Apr 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម