backup og meta

អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ

    អ្នក​វិទ្យាសាស្ត្រ​អាមេរិក​បាន​លើក​ឡើង​ថា​វីរុស COVID-19 នេះ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​មាន​តាម​រដូវ​ និង​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ស្វែងរក​វ៉ាក់សាំង និង​ការព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​ឲ្យ​បាន​ឆាប់​ដើម្បី​ត្រៀម​សម្រាប់​ការ​ផ្ទុះ​ឡើងម្ដងទៀត។​

    លោក Anthony Fauci អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​ពី​ជំងឺ​ឆ្លង​នៅ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​វីរុស​នេះ​បាន​ចាប់​ផ្តើម​កើត​មាន​នៅ​តំបន់​​ខាងត្បូងខ្សែអេក្វាទ័រហើយ ​ដែល​កំពុង​ឈាន​ចូល​រដូវរងា។ នៅ​អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​ក្នុងតំបន់​ខាង​ត្បូង​អេក្វាទ័រចាប់​មាន​ករណី​ឆ្លង​ហើយ​ ខណៈប្រទេសទាំងនេះ​កំពុងឈាន​​ចូល​រដូវ​រងា។ លោក​ក៏​បាន​បន្ត​ថា​ប្រសិន​នេះ​ជា​ការពិត នោះ​គេច​មិន​ផុត​ពី​ការ​ផ្ទុះ​វីរុស​នេះ​ជា​លើក​ទី​២​ទេ។ ដូចនេះ​អ្វី​ដែល​សំខាន់​គឺ​ការ​ស្វះស្វែង​រក​វ៉ាក់សាំង និងធ្វើ​តេស្ដ​លើ​វ៉ាក់សាំង​ឲ្យ​បាន​លឿន​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្ទុះ​លើក​ក្រោយ។

    លោក​ក៏​​បាន​ផ្តល់មតិ​ថា​វីរុស​នេះនៅក្នុង​អាកាសធាតុ​ត្រជាក់ល្អ​ជាង​អាកាសធាតុ​ក្ដៅ​ហើយ​សើម​។​ ការ​សន្និដ្ឋាន​នេះ​ដូច​គ្នា​ទៅ​នឹង​ការ​ស្រាវជ្រាវ​លើក​ដំបូង​របស់​ប្រទេស​ចិន។ នោះ​មក​ពី​ដំណក់​ទឹក​ចេញ​ផ្លូវ​ដង្ហើម​នៅ​ក្នុង​ខ្យល់​អាចនៅបាន​យូរ​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់ និង​អាកាសធាតុ​ត្រជាក់​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ។ មូល​ហេតុ​ចំបង​មួយទៀតគឺ​វីរុស​ហ្នឹង​ចុះ​ខ្សោយ​លឿន​នៅ​លើ​ផ្ទៃ​ដែល​ក្ដៅ នេះ​អាច​មក​ពី​ស្រទាប់​ខ្លាញ់​ព័ន្ធ​ជុំវិញ​វីរុស​នឹង​ស្ងួត​លឿន​ជាង​ធម្មតា។ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា​វីរុស​នេះ​នឹង​មិន​ឆ្លង​ទៅ​មនុស្ស​ទេ​គ្រាន់​តែ​អត្រាឆ្លង​ថយចុះ​ប៉ុណ្ណោះ។

    បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ពីរ​កំពុង​តែ​ធ្វើ​តេស្ដ​លើ​មនុស្ស។ មួយ​នៅ​សហរដ្ឋ​អាមេរិក និង​មួយ​ទៀត​នៅ​ប្រទេស​ចិន។ វ៉ាក់សាំង​នេះ​ត្រូវ​ការ​ពេល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កន្លះ​មុន​នឹង​ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។ ក្រៅ​ពី​វ៉ាក់សាំង​ គេ​ក៏​កំពុង​តេស្ដ​លើ​ថ្នាំ​ព្យាបាល​ដែល​ក្នុង​នោះ​មាន​ដូចជា ថ្នាំ​ប្រឆាំង​គ្រុនចាញ់ chloroquine និងhydroxychloroquineជាដើម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម