ឆក់ខ្សែភ្លើង ជាករណីគ្រោះថ្នាក់ឧស្សាហ៍កើតមានបំផុត ខណៈកម្រិតគ្រោះថ្នាក់ អាស្រ័យលើចរន្តភ្លើង និងកម្រិតវ៉ុលខ្ពស់ ឬទាប អាចបណ្តាលឲ្យស្លាប់ភ្លាមៗ។ យ៉ាងណា បើយើងមិនធ្លាប់ដឹង ឬស្វែងយល់ពីវិធីសង្គ្រោះបឋមករណីឆក់ខ្សែភ្លើងនោះ ហើយចង់ចូលទៅជួយជនរងគ្រោះ យើងខ្លួនឯងក៏អាចក្លាយជាជនរងគ្រោះម្នាក់ទៀត។ ហេតុនេះ “Hello គ្រូពេទ្យ’ នឹងណែនាំគ្នាយើង ឲ្យយល់ និងចេះពីវិធីសង្គ្រោះបឋមករណីឆក់ខ្សែភ្លើង ដើម្បីចៀសផុតពីគ្រោះថ្នាក់ខ្លួនយើង និងអាចសង្គ្រោះជីវិតមនុស្សបាន។