backup og meta

អ្នក​ចូលចិត្តចោះ​រន្ធក្រវិល​ច្រើន​ អាច​ជួប​ផល​វិបាក​មួយ​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 30, 2019

    អ្នក​ចូលចិត្តចោះ​រន្ធក្រវិល​ច្រើន​ អាច​ជួប​ផល​វិបាក​មួយ​នេះ

    សម័យ​ឥឡូវ​យុវវ័យ​មិនថាប្រុស ឬស្រីមាន​ទំនោរ​ចោះ​រន្ធ​ក្រវិល​ច្រើន​លើស​ពីម្ខាង ១ ហើយ​អ្នក​ខ្លះ​ទៀត​មាន​រហូត​ដល់​ចោះឡើង​សោះ​ត្រចៀក​ក៏​មាន​ដែរ។ ការ​ធ្វើ​បែប​នេះ ត្បិត​តែ​មិន​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​អ្វី​ក៏​ពិត​មែន ប៉ុន្តែ​វា​បាន​ធ្វើឲ្យ​បាត់បង់​សោភណភាព ព្រោះ​មាន​ស្លាកស្នាម និង​ផ្លែ​ពេញ​នោះ។

    លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​បញ្ជាក់​ទៀត​ថា ករណី​អ្នក​ចោះ​ក្រវិល​ច្រើន​រន្ធ​នេះ ខាង​លោក​ជួប​ច្រើន​មែនទែន ហើយ​បញ្ហា​ចម្បង​គឺ​ផ្លែ​លើ​សាច់ ព្រោះ​ដំណើរការ​ចោះ​មិន​មាន​អនាម័យ​ល្អ។

    ចោះត្រចៀកHello_គ្រូពេទ្យ

    ក្រោយ​ចោះ​រួច​ អ្នក​ខ្លះ​កើត​ជា​ដំបៅ​ក្លាយ ព្រោះ​សាច់​ឆាប់​ប្រតិកម្ម​ជាមួយ​ម្ជុលដែក ម្ជុល​មាន​មេរោគ ដោយសារ​សម្អាត​មិន​ល្អ និង​មិន​ប្រើ​ឧបករណ៍​សម្លាប់​មេរោគ ឬ​ទឹក​ថ្នាំ​ដែល​គ្មាន​គុណភាព។ មួយ​វិញ​ទៀត អ្នក​ខ្លះ​មាន​ជួប​បញ្ហា​ដុំ​ឈាម​​កកនៅ​ត្រចៀក ក្រោយ​ចោះ​រួច។

    “អ្នក​ចោះ​រន្ធ​ត្រចៀក​ខ្លះ គាត់​មិន​សូវ​មាន​អនាម័យ​ដោយ​ខ្លួនឯង ហើយ​ពេល​ចោះ​រួច​នោះ​គាត់​ឧស្សាហ៍​យក​ដៃ​ទៅ​ស្ទាប អង្អែល បង្វិល​ក្រវិល​លេង​ចុះ​ឡើង​ៗ ដែល​ធ្វើឲ្យ​មុខ​របួស​ទៅ​ជា​ហើម ខ្ទុះ ហើយ​ពេល​ជា​វិញ ទៅ​ជា​មាន​ស្នាម”។

    អ្នក​ខ្លះ​ព្រោះ​តែ​ការ​ប្រើប្រាស់​ក្រវិល​មិន​មាន​ស្តង់ដារ ក៏​អាច​បណ្ដាល​ត្រចៀក​ទៅ​ជា​ក្រហម ឈឺ និង​ពេល​ខ្លះ​មាន​ទឹក​ហូរ​មក​ថ្លា​ៗ​ទៀត​ផង ហើយ​ខ្លះ​ទៀត​មាន​ក្លាយ​ជា​ដំបៅ​ទៅជា​ពិបាក​ព្យាបាល ដែល​វិបាក​សំខាន់ គឺ​ស្បែក​លែង​ស្អាត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម