backup og meta

ក្រូច​ឆ្មារ ល្អខ្លាំងជួយឲ្យអ្នកធាត់ៗស្រកគីឡូបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Feb 22, 2021

    ក្រូច​ឆ្មារ ល្អខ្លាំងជួយឲ្យអ្នកធាត់ៗស្រកគីឡូបាន

    ឲ្យ​តែ​និយាយ​ដល់​រឿង​សម្រក​គីឡូ គ្នា​យើង​ ពិសេស​ស្រីៗ តែង​ខ្វាយ​ខ្វល់​ច្រើន ខ្លះ​សាក​ល្បង​គ្រប់​វិធី មាន​ទាំង​ហាត់​ប្រាណ តម​អាហារ អាច​ត្រឹម​រក្សា​ទម្ងន់​ថេរ​ប៉ុណ្ណោះ បើ​ប្រហែស​បន្តិច ឡើង​លឿន​លើស​ដើម។ មាន​ធ្លាប់​ឮ​អត់ ផ្លែ​ឈើ​ ឬ​ភេសជ្ជៈ​ចម្រាញ់​ពី​ផ្លែ​ឈើ គឺ​អាច​ជួយ​សម្រក​ទម្ងន់​បាន​ឆាប់​រហ័ស ជាក់​ស្តែង​ក្រូច​ឆ្មារ​តែ​ម្តង មាន​ប្រសិទ្ធ​ភាព​ជួយ​សម្រក​ទម្ងន់​បាន​លឿន។

    ១- វិធី​ប្រើ​ក្រូច​ឆ្មារ​សម្រក​ទម្ងន់

    ការ​ប្រើ​ផ្លែ​ឈើ ពិសេស​ក្រូច​ឆ្មារ គឺ​អាច​ជួយ​សម្រក​ទម្ងន់​បាន​ល្អ ដោយ​គ្រាន់​តែ​ប្រើ​ជា​ភេសជ្ជៈ ដូច​ជា ទឹក​ក្រូច​ឆ្មារ​ក្តៅ​ឧណ្ហៗ ទឹក​ឃ្មុំ​ក្រូច​ឆ្មារ ប្រើ​ក្រូច​ឆ្មារ​​ធ្វើ​ជា​គ្រឿង​ផ្សំ​រសជាតិ​ក្នុង​អាហារ​សម្រាប់​ញ៉ាំ​បន្លែ ប្រើ​ទឹក​ត្រាំ​យក​ជាតិ​ក្រូច​ឆ្មារ ក៏​ដូច​ជា​វិធី​ផ្សេងៗ​ជា​ច្រើន​ទៀត។

    ២- ផឹក​ទឹក​ក្រូច​ឆ្មារ​សម្រក​ទម្ងន់​ល្អ​ជាង​ភេសជ្ជៈ​ដទៃ

    អ្នក​ឯកទេស​ផ្នែក​ចំណី​អាហារនៃ​អង្គការ​របប​អាហារ និង​អាហារូបត្ថម្ភ​អាមេរិក (Academy of Nutrition and Dietetics) លោក​ស្រី Alissa Rumsey ធ្លាប់​លើក​ឡើង​ថា ក្រូច​ឆ្មារអាច​ជំរុញ​ទឹក​ចិត្ត​ឲ្យ​យើង​សម្រក​ទម្ងន់ ព្រោះ​វា​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ បើ​ធៀប​នឹង​ប្រភេទ​ផ្សេង​ទៀត។ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ ផឹក​ទឹក​ក្រូច​ឆ្មារ គឺ​ប្រសើរ​ជាង ផឹក​កាហ្វេ តែ និង​ភេសជ្ជៈ​ដទៃ​ទៀត ព្រោះ​តាម​រយៈ​ការ​ផឹក​ភេសជ្ជៈ​ដើម្បី​សុខភាព គឺ​កាន់​តែ​ល្អ​ប្រសើរ ទាំង​រាងកាយ និង​អារម្មណ៍ ធ្វើឲ្យ​យើង​អាច​ឈប់​ផឹក​ជាតិ​កាហ្វេអ៊ីន ជួយ​រាង​កាយ​អាច​បំបាត់​ចោល​ជាតិ​ពុល​ជា​ច្រើន​ទៀត​ផង។

    មួយ​វិញ​ទៀត ក្រូចឆ្មារ​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​មេតាបូលីស​កាន់​តែ​ប្រសើរ ជួយ​រាងកាយ​ឲ្យ​ដុត​កម្ទេច​កាឡូរី​កាន់​តែ​ច្រើន ស្តុក​ទុក​ជាតិ​ខ្លាញ់​កាន់​តែ​តិច ជំនួស​មក​វិញ ជួយ​ដល់​ដំណើរ​ការ​សម្រក​ទម្ងន់​កាន់​តែ​ល្អ។ ហេតុនេះ បើ​យើង​ចង់​កាត់​បន្ថយ​ការ​ផឹក​កាហ្វេ តែ​មិន​ចង់​ផឹក​ទឹក​ធម្មតា គួរ​បន្ថែម​ក្រូចឆ្មារ​ប៉ុន្មាន​ចំណិត​ទៅ​អាច​ជួយ​បង្កើន​រសជាតិ និង​ល្អ​ចំពោះ​សុខភាព។

    ៣- ក្រូច​ឆ្មារ​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ដ៏​មាន​ប្រសិទ្ធភាព

    ក្រូចឆ្មារ មាន​ប្រសិទ្ធភាព​ខ្ពស់ ដើរតួ​ជា​ថ្នាំ​ធម្មជាតិ​សម្រាប់​បញ្ចុះ​ទឹកនោម បង្ការ​អាការៈ​ហើម​ពោះ និង​លាង​ជម្រះ​ប្រព័ន្ធ​រំលាយ​អាហារ។ នៅ​ពេល​រាងកាយ​ប្រមូល​ផ្តុំ​ទឹក​កាន់​តែ​ច្រើន ទម្ងន់​របស់​យើង​ក៏​កាន់​តែ​ធ្ងន់​ដូច​គ្នា។

    ទឹក​ក្រូចឆ្មារ ក៏​អាច​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក ព្រោះ​មាន​ផ្ទុក​អាស៊ីដ​ច្រើន អាច​ភ្ញោច​ក្រពះ​ឲ្យ​ផលិត​ជាតិ​អន្ធិល​កាន់​តែ​ច្រើន ដើម្បី​ការ​បន្ថយ​ជាតិ​អាស៊ីដ​ក្រពះ ស្ថិត​ក្នុង​កម្រិត​ទាប ជួយ​ឲ្យ​កាក​សំណល់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ងាយ​ចេញ​ក្រៅ​រាង​កាយ។

    យ៉ាងណា មុន​ប្រើ​ទឹក​ក្រូចឆ្មារ​ដើម្បី​សម្រក​ទម្ងន់ គួរ​ពិភាក្សា​ជាមួយ​ពេទ្យ ព្រោះ​ក្រូចឆ្មារ​មាន​ជាតិ​អាស៊ីដ​អាស៊ីទិក។ នៅ​ពេល​ក្នុង​ក្រពះ​មាន​អាស៊ីដ​ច្រើន​លើស​កម្រិត អាច​បង្ក​ឲ្យ​មាន​បញ្ហា​ច្រាល​​​អាស៊ីដ​ក្រពះ ធ្វើ​ឲ្យ​ឆ្អល់​ចុង​ដង្ហើម។

    អត្ថបទ​ពាក់​ព័ន្ធ៖

  • មែន​ចេះ​តែ​ឮ​តគ្នា​ទេ វិទ្យាសាស្ត្រក៏អះអាង “ត្រសក់” លាក់កំពូល​អត្ថ​ប្រយោជន៍ច្រើន
  • “ទឹក​ដូង” កំពូលភេសជ្ជៈសុខភាព លាក់​គុណប្រយោជន៍យើង​មិនធ្លាប់​ដឹង
  • ៤- ជួយ​មិន​ឲ្យ​ឆាប់​ឃ្លាន

    អ្នក​ស្រាវ​ជ្រាវ​ជឿថា ក្រូចឆ្មារ ជួយ​សម្រក​ទម្ងន់​តាម​រយៈ​ការ​កាត់​បន្ថយ​ភាព​ឃ្លាន ​ដូច​ទៅ​នឹង​កាហ្វេ តែ ឬ​ទឹកដោះ​គោះ សុទ្ធ​តែ​អាច​កាត់​បន្ថយ​ភាព​ឃ្លាន​យើង​បាន។ យ៉ាង​ណា ក្រូចឆ្មារ ត្រូវ​គេ​ណែនាំ​ជា​ជម្រើស​មួយ​ដ៏​ល្អ ព្រោះ​មាន​កាឡូរី​ទាប មិន​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។

    ដោយ​ឡែក វេជ្ជបណ្ឌិត Anna Z. Feldman ជំនាញ​ក្រពេញ​បញ្ចេញ​ក្នុង នៅ​មជ្ឈមណ្ឌល​ទឹកនោម​ផ្អែម Joslin នៅ​អាមេរិក អះអាង​ថា ក្រូចឆ្មារ និង​បញ្ហា​មិន​ឃ្លាន​អាហារ គ្មាន​ទំនាក់​ទំនង​គ្នា​នោះ​ទេ។ យ៉ាង​ណា ទោះ​គ្មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់ តែ​សារធាតុ​ក្នុង​ក្រូចឆ្មារ គឺ​ល្អ​សម្រាប់​សុខភាព ព្រោះ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន C ជួយ​ពង្រឹង​បង្កើន​ជាតិ​ខូឡា​ជែន និង​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ។

    ៥- ផឹក​ក្រូច​ឆ្មារ​សម្រាប់​សុខភាព

    អនុ​បណ្ឌិត Lauren Harris-Pincus អ្នក​ឯកទេស​ផ្នែក​អាហា​រូបត្ថម្ភ និង​ជា​ស្ថាបនិក​គេហទំព័រ Nutrition Starring You លើក​ឡើង​ថា ទឹក​ក្រូចឆ្មារ អាច​បង្កើន​ការ​ធ្វើ​មេតាបូលីស​ក្នុង​រាងកាយ។ យ៉ាង​ណា សូម​កុំ​គិត​ថា​ក្រូច​ឆ្មារ​ ជាអ្នក​ធ្វើ​មេតាបូលីស​ក្នុង​រាង​កាយ​អី ព្រោះ​មេតាបូលីស​កើន​ឡើង​ ដោយ​សារ​ជាតិ​ទឹក មេតាបូលីស​ធ្វើ​ការ​កាន់​តែ​មាន​ប្រសិទ្ធភាព ពេល​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់។ លោកថា មិន​ថា​លទ្ធផល​ចេញ​មក​ពី​ណា​នោះ​ទេ យើង​គួរ​ចាប់​ផ្តើម​ផឹក​ទឹក​ក្រូចឆ្មារ ចាប់​ពីថ្ងៃ​នេះ ព្រោះ​ទម្លាប់​បែប​នេះ ផ្តល់​សុខភាព​ល្អ​ដល់​រាងកាយ ទោះ​ទឹក​ក្រួច​ឆ្មារ​អាច​ជួយ​សម្រក​ទម្ងន់ ឬ​មិនអាច​ ក៏​ដោយ។

    យ៉ាង​ណា សម្រាប់​ផែន​ការ​សម្រក​ទម្ងន់​របស់​យើង កុំ​រំពឹង​ខ្ពស់​ពី​ទឹក​ក្រូច​ឆ្មារ​ខ្ពស់​ពេក ព្រោះ​មិន​ទាន់​មាន​ភស្តុតាង​វេជ្ជសាស្ត្រ​បង្ហាញ​ថា ក្រូច​ឆ្មារ​មាន​ប្រសិទ្ធភាព​សម្រក​ទម្ងន់​នៅ​ឡើយ​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Feb 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម