backup og meta

វៀតណាម ផលិតកាវវេជ្ជសាស្ត្រ ភ្ជិតមុខរបួស មិនចាញ់ប្រទេសជឿនលឿនទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 14, 2019

    វៀតណាម ផលិតកាវវេជ្ជសាស្ត្រ ភ្ជិតមុខរបួស មិនចាញ់ប្រទេសជឿនលឿនទេ

    កាវវេជ្ជសាស្ត្រ ភ្ជិតមុខ​របួស ដោយ​មិនចាំបាច់ដេរ មានតែ​អ្នកវិទ្យាសាស្ត្រ​ប្រទេស​ជឿនលឿន ដូចជា អាមេរិក និង​អ៊ីស្រាអែល ដែល​ធ្លាប់​ផលិត និង​សាកល្បង តែ​មិនទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​ទេ។ ពេលនេះ អ្នកវិទ្យាសាស្ត្រ​វៀតណាម អាច​ផលិត​កាវវេជ្ជសាស្ត្រ ភ្ជិត​មុខ​របួស​នេះ មិន​ចាញ់​ប្រទេស​ជឿនលឿន​ទាំង​នោះទេ។

    លោកស្រី Nguyen Thi Hiep ប្រធាន​ផ្នែក​វិស្វកម្ម​វេជ្ជសាស្ត្រ នៅ​សាកលវិទ្យាល័យ​ជាតិ​វៀតណាម បាន​ស្រាវជ្រាវ​ពី​ការ​ផលិត​កាវ​វេជ្ជសាស្ត្រ​សម្រាប់​ភ្ជិត​មុខ​របួស​នេះ ចាប់តាំង​ពី​ឆ្នាំ២០១៣ និង​ទទួល​ការ​សាកល្បង​ដោយ​ជោគជ័យ​លើ​សត្វ​ជ្រូក។ លោកស្រី និង​ក្រុម​ការងារ គ្រោង​នឹង​សាកល្បង​ប្រើប្រាស់ និង​ប្រសិទ្ធភាព​របស់​កាវវេជ្ជសាស្ត្រ​នេះ លើ​មនុស្ស ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

    កាវវេជ្ជសាស្ត្រ មាន​ប៉ូលីមែរ Chitosan អាស៊ីដ Hyaluronic និង​កាវ (Gel) ប្រើសម្រាប់​ភ្ជិត​មុខ​របួស​ខាងក្រៅ បញ្ឈប់​ការហូរឈាម សម្លាប់​មេរោគ និង​ព្យាបាល​របួស។ លោកស្រី Nguyen Thi Hiep ថា សូម្បី​អ្នកពុំ​ចេះ​វិធី​សង្គ្រោះ​បឋម ក៏អាច​ប្រើ​កាវវេជ្ជសាស្ត្រ​នេះ លើ​អ្នក​ជំងឺ មុន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ហើយ​ផលិតផល​នេះ មាន​ប្រយោជន៍​សម្រាប់​អ្នក​នៅ​តំបន់​ដាច់ស្រយាល ឆ្ងាយ​ពី​មន្ទីរពេទ្យ។

    សម្រាប់​ការបង្កើត​ស្នាដៃនេះ លោកស្រី បាន​ទទួល​ពានរង្វាន់​ទេពកោសល្យ​វិទ្យាសាស្ត្រ​អន្តរជាតិ របស់​អង្គការ UNESCO នៅ​ឆ្នាំ​២០១៨។ បន្ទាប់មក លោកស្រី​បានទទួល​ការ​ឧបត្ថម្ភ​សម្រាប់​ការស្រាវជ្រាវ ពី​ជនជាតិ​អាមេរិក​ម្នាក់ នូវទឹកប្រាក់ ៨៦.០០០​ដុល្លារ។

    អត្ថបទពាក់ព័ន្ធ៖ អ៊ីស្រាអែល រកឃើញ​វិធី​​ភ្ជិត​មុខ​របួស​ធំៗដោយ ​កាវ​វេជ្ជសាស្ត្រ

    លោកស្រី​បន្ថែម​ថា កាវវេជ្ជសាស្ត្រនេះ ទាមទារ​ការសាកល្បង​ទ្រង់ទ្រាយ​ធំ ដើម្បី​ទាញ​ការចាប់​អារម្មណ៍​ពី​រដ្ឋាភិបាល ដូច្នេះ​ផលិតផល អាច​ទទួល​ការ​អនុញ្ញាត​សម្រាប់​ការ​ប្រើប្រាស់​ជា​សាធារណៈ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 14, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម