backup og meta

ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ

    តាម​ទម្លាប់​ចាស់​បុរាណ តម្រូវ​ឲ្យ​ស្រីៗ​ប្រើ​ថ្នាំ​ខ្មែរ​ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល។ ការ​ញ៉ាំ​ថ្នាំ​ខ្មែរ​អំឡុង​ពេល​ពពោះៗ ចាស់ៗ​មាន​ជំនឿ​ថា កើត​កូន​ស្រួល ឈឺពោះ​មិន​យូរ​នោះ​ទេ ផ្ទុយ​ស្រឡះ​ទៅ​វិញ តាម​ក្បួន​ពេទ្យ​ហាម​ផ្តាច់​ចំពោះ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​គ្រូពេទ្យ​ហាម​ម៉ាក់ៗ​មិន​ឲ្យ​ញ៉ាំ​ថ្នាំ​ខ្មែរ​ថា ថ្នាំ​បុរាណ​ខ្មែរ​ដែល​ផ្សំ​ពី​ដើម ស្លឹក មែក ឬ​ឫស​រុក្ខជាតិ យក​ទៅ​ដាំ​ទឹក​ផឹក​នោះ​មិន​ត្រឹម​តែ​មិន​អាច​ជួយ​ដល់​សុខភាព​ស្រីៗ​ពេល​ពពោះ​នោះ​ទេ តែ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ពោះ​ថែម​ទៀត។

    ចំពោះ​ការ​លើក​ឡើង​ថា ផឹក​ថ្នាំ​បុរាណ ធ្វើ​ឲ្យ​កូន​កើត​ស្រួល​នោះ លោក​វេជ្ជបណ្ឌិត​អះអាង​ថា មិន​ពិត​នោះ​ទេ កត្តា​ដែល​ជំរុញ​ឲ្យ​ស្រីៗ​កើត​កូន​ស្រួល គឺ​ម៉ាក់ៗ​មាន​អាង​ត្រគាក​ធំ​ល្អ កូន​មិន​ថ្លោស​ពេក សុខភាពម្តាយល្អ  ភាព​រហ័ស​រហួន​ពេល​ពពោះ រាងកាយ​មាំមួន មិន​មាន​ជំងឺប្រចាំកាយ​អ្វី​មក​ពាក់ព័ន្ធ។

    អត្ថបទពាក់ព័ន្ធ៖ 

    – សុកក្រិន ស្អិតជាប់ស្បូន

    – សុកអត់ធ្លាក់

    – ទឹកភ្លោះមិនថ្លាល្អ

    – មាត់ស្បួនមិនបើក

    – កូនពិបាកកើត

    – ធ្លាក់ឈាមខ្លាំង

    – ឈាមរាវ

    – កូនខ្សោយ ឬស្លាប់ក្នុងពោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម