backup og meta

ទាំងនេះជាមូលហេតុ និងវិធីបង្ការមិនឲ្យកូនកើតមុនខែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    ទាំងនេះជាមូលហេតុ និងវិធីបង្ការមិនឲ្យកូនកើតមុនខែ

    ស្រីៗ​ពពោះ​មួយ​ចំនួន មិន​ទាន់​គ្រប់​ខែ​ផង បែរ​ជា​ឈឺ​ពោះ​សម្រាល​កូន​មុន​កំណត់ ដែល​ករណី​ខ្លះ​បង្ក​គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន។ តើ​មាន​មូលហេតុ​អីខ្លះ ជំរុញ​ឲ្យ​ម៉ាក់ៗ​សម្រាល​កូន​មុន​កំណត់? តើ​ត្រូវ​ធ្វើ​បែបណា​ដើម្បី​បង្ការ​មិន​ឲ្យ​សម្រាល​មិន​គ្រប់​ខែ?

    ១- មូលហេតុ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ

    ស្រីៗ​ដែល​សម្រាល​កូន​​មុន ៣៧ សប្តាហ៍ នៃ​ការ​ពពោះ ចាត់​ទុក​ថា ជា​ការ​សម្រាល​កូន​មិន​គ្រប់​ខែ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ កត្តា​ដែល​ជំរុញ​ឲ្យ​ម៉ាក់ៗ​សម្រាល​កូន​មុន​កំណត់ មាន​ដូចជា៖

    – រលាក​មាត់ស្បូន ឬ​មាន​បង្ក​រោគ​នៅ​ទ្វារមាស

    – ជក់​បារី ឬ​ផឹកស្រា

    – លើស ឬ​ស្រក​ទម្ងន់​ខ្លាំង​ពេល​ពពោះ

    – មាន​ផ្ទៃពោះ​កូន​ភ្លោះ

    – ទឹក​ភ្លោះ​ច្រើន

    – មាន​ផ្ទៃពោះ​ញឹក​ពេក

    – មាន​ប្រវត្តិ​កើត​កូន​មិន​គ្រប់​ខែ

    – ប្រើ​ថ្នាំ​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា

    – ស្ត្រេស

    – ធ្វើការ​ធ្ងន់ៗ និង​ឧស្សាហ៍​ធ្វើ​ដំណើរ​ផ្លូវឆ្ងាយ។

    ២- សញ្ញា​នៃ​ការ​សម្រាល​កូន​មិន​គ្រប់ខែ

    សញ្ញា​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ ដូច​គ្នា​នឹង​ការ​ឈឺ​ពោះ​សម្រាល​កូន​គ្រប់​ខែ​ដែរ ដោយ​ស្តែងលេច​ចេញ​នូវ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    – ចុក​រួយ​ចង្កេះ

    – ណែន​ធ្ងន់​នៅ​ក្រោមពោះ

    – ស្បូន​កន្ត្រាក់

    – ធ្លាក់​ទឹក​រម្អិល​រាវៗ ជួនកាល​មាន​លាយ​ឈាម​តិចៗ។

    អត្ថបទពាក់ព័ន្ធ៖ 

  • លម្អិតពីករណីកូនកើតមុនខែ កូនគ្រប់ខែ និងចាស់ខែ ម៉ាក់ៗថ្មីថ្មោងត្រូវដឹង
  • មក​ដឹង​ពី​មូលហេតុ​កូន​មិន​បង្វិល​ក្បាល​ចុះក្រោម និង​វិធី​សង្គ្រោះ
  • សញ្ញាគ្រោះថ្នាក់អំឡុងឈឺពោះសម្រាលកូន

    ៣- ផល​ប៉ះពាល់​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ

    សម្រាល​កូន​មិន​គ្រប់​ខែ ម៉ាក់​អាច​ជួប​បញ្ហា​មួយ​ចំនួន​ដូចជា អាច​ប្រឈម​នឹង​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​ពេល​ពពោះ​ក្រោយៗ​ទៀត ឬ​មាន​បញ្ហា​ផ្លូវចិត្ត​ជាដើម។ ឯ​កូន​វិញ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ អាច​កូន​កើត​មក​ស្លាប់ សុខភាព​កូន​ខ្សោយ មាន​បញ្ហា​ផ្លូវ​ដង្ហើម ប្រព័ន្ធ​រំលាយ​អាហារ និង​ខួរក្បាល​ជាដើម។

    ៤- វិធី​បង្ការ​មិន​ឲ្យ​សម្រាល​កូន​មុន​ខែ

    – ពិនិត្យ តាមដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀង​ទាត់

    – កុំ​ធ្វើ​ការងារ​ធ្ងន់ និង​ហួស​កម្លាំង

    – កុំធ្វើ​ដំណើរ​ផ្លូវឆ្ងាយ​ពេល​មាន​ផ្ទៃពោះ

    – ពុំ​គួរ​មាន​កូន​ច្រើន និង​ញឹក​ញាប់​ពេក

    – ចៀស​វាងការ​រំលូត​កូន​ដោយ​ខ្លួន​ឯង ឬ​ជាមួយ​គ្រូពេទ្យ​គ្មាន​ជំនាញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម