ជំងឺបាត់ការចងចាំនិងវង្វេងវង្វាន់

ជំងឺបាត់ការចងចាំនិងវង្វេងវង្វាន់ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យកើត​មាន​ជំងឺបាត់ការចងចាំនិងវង្វេងវង្វាន់​ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺបាត់ការចងចាំនិងវង្វេងវង្វាន់

ឧស្សាហ៍ជួបបញ្ហា​​ភ្លេចភ្លាំង អាចប្រឈមនឹង​ជំងឺ​វង្វេង?

ជា​ការ​ពិត​ណាស់​មាន​មនុស្ស​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ភ្លេច​ភ្លាំង។ គ្នា​យើង​មួយ​ចំនួន​តែង​តែ​គិត​ថា​ការ​ភ្លេច​ភ្លាំង​គឺ​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​វង្វេង។ ប៉ុន្តែ​មិន​មែន​មនុស្ស​ទាំង​អស់​ដែល​មាន​បញ្ហា​ការ​ចង​ចាំ​មាន​ជំងឺ​វង្វេង​នោះ​ទេ។ មាន​មូល​ហេតុ​ផ្សេង​ទៀត​ដែល​អាច​ទាក់​ទង​និង​ការ​ចង​ចាំ​រួម​ទាំង​បញ្ហា​មួយ​ចំនួន​បញ្ចូល​ទាំង​វ័យ​ចំ​ណាស់​ ស្ថាន​ភាព​សុខភាព ​បញ្ហា​ផ្លូវ​ចិត្ត​ឬ​ជំងឺ​វង្វេង​ប្រភេទ​ផ្សេង​ទៀត។ រោគ​សញ្ញា ចំពោះ​ការ​បាត់​បង់​ការ​ចង​ចាំ ឬភេ្លចេ​ភ្លាំង​​ គឺ​ជា​រោគ​សញ្ញា​សំខាន់​នៃ​ជំងឺ​វង្វេង។ ​រោគ​សញ្ញា​ដំបូង​រួម​មាន ពិបាក​ក្នុង​ការ​ចង​ចាំ​ហេតុការណ៍​ថ្មីៗ​ ឬ​ការ​សន្ទនា។ នៅ​ពេល​ដែល​ជំងឺ​នោះ​វិវដ្ត​ ការ​ចង​ចាំ​អាច​នឹង​អន់​ថយ​កាន់​តែ​អាក្រក់​ទៅៗ ហើយ​រោគ​សញ្ញា​ដទៃ​ទៀត​ក៏​វិវដ្ត​ដែរ។ អ្នក​ដែល​មាន​ជំងឺ​វង្វេង​អាច៖ ធ្វើ​ការ​ចោទ​សួរ​នូវ​សំណួរ​ដដែល​ម្ដង​ហើយ​ម្ដង​ទៀត ភ្លេច​ការ​សន្ទនា​ ការ​ណាត់​ជួប​ ឬ​ព្រឹត្តិការណ៍​ផ្សេងៗ​ វង្វេង​នៅ​កន្លែង​ដែល​ធ្លាប់​ស្គាល់ ភ្លេច​ឈ្មោះ​សមាជិក​ក្នុង​គ្រួសារ​ និង​វត្ថុ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ អាច​មាន​បញ្ហា​ក្នុង​ការ​ស្វែង​រក​ពាក្យ​ត្រឹម​ត្រូវ​ដើម្បី​កំណត់​អត្ត​សញ្ញាណ​វត្ថុ ការ​បង្ហាញ​គំនិត ​ឬ​ការ​ចូល​រួម​ក្នុង​ការ​សន្ទនា។ នៅ​ពេល​ដែលយើង​​កើត​មាន​ជំងឺ​វង្វេង​ វា​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​ និង​អាកប្បកិរិយា។ បញ្ហា​អាច​មាន​ដូច​ខាង​ក្រោម៖ ជំងឺ​បាក់​ទឹក​ចិត្ត ភាព​ស្រពិច​ស្រពិល ការ​ប្រែ​ប្រួល​អារម្មណ៍ ការ​មិន​ទុក​ចិត្ត​លើ​អ្នក​ដទៃ ឆាប់​ខឹង ការ​ផ្លាស់​ប្ដូរ​ទម្លាប់​គេង មាន​ការ​ភ័ន្ត​ច្រឡំ​ និង​បាត់បង់​ជំនឿ​លើ​អ្វី​មួយ វិធី​បង្ការ​ ឬ​ការពារ​ពី​ជំងឺ​វង្វេង ចំពោះ​ជំងឺ​វង្វេង​គឺ​ជា​បញ្ហា​សុខភាព​មួយ​​ដែល​មិន​​អាច​បង្ការ​​បាន​​នោះ​ទេ។ ប៉ុន្តែ​មាន​ភស្តុតាង​មួយ​ចំនួន​បង្ហាញ​ថា​ការ​ផ្លាស់​ប្ដូរ​របប​អាហារ​ ការ​ធ្វើ​លំហាត់​ប្រាណ ក៏​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​វិវដ្ត​ទៅ​ជា​ជំងឺ​នេះ ​និង​ជំងឺ​ដទៃ​ទៀត​ដែល​បណ្ដាល​ឱ្យ​មាន​ជំងឺ​វង្វេង​ដែរ។ ជម្រើស​នៃ​របៀប​រស់​នៅ​ដែល​មាន​សុខភាព​ល្អ​​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ភ្លេច​ភ្លាំង​រួម​មាន៖ ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​ទៀង​ទាត់ ការ​ទទួល​ទាន​អាហារ​​មាន​សុខភាព​ល្អ​ និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ អនុវត្ត​តាម​ការ​ណែនាំ​នៃ​ការ​ព្យាបាល​ដើម្បី​គ្រប់​គ្រង​ជំងឺ​លើស​ឈាម​ ទឹកនោមផ្អែម​ និង​កូលេស្តេរ៉ូល​ខ្ពស់ ប្រសិន​បើគ្នា​យើង​​ជក់​បារី​ គួរ​សុំ​​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​ដើម្បី​រក​វិធី​ផ្ដាច់​បារី​ ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ បញ្ហា​សុខ​ភាព​មួយ​ចំនួន ទាំងអាចព្យាបាលបាន​ក្ដី គឺ​សុទ្ធ​តែ​អាចធ្វើ​ឲ្យ​យើង​ភ្លេច​ភ្លាំង ឬ​មាន​ជំងឺ​បាត់​បង់​ការ​ចង​ចាំ​។ បើ​សិន​ជា​គ្នា​យើង មាន​កង្វល់​ពី​បញ្ហា​ពិបាក​គិត ឬ​ភ្លេច​ភ្លាំង គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ការ​ធ្វើ​រោគ​វិនិវច្ឆ័យ និង​ការ​ព្យាបាល​ត្រឹម​ត្រូវ​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ