– អារម្មណ៍រំជើបរំជួល
– សីតុណ្ហភាពផ្លាស់ប្តូរភ្លាមៗ
– លេបខ្យល់ចូលក្នុង ខណៈកំពុងទំពាស្ករកៅស៊ូ ឬជញ្ជក់ស្ករគ្រាប់។
ត្អើកអត់បាត់លើស ២ ថ្ងៃ អាចបង្កឡើងដោយសភាពជំងឺធ្ងន់ធ្ងរ ដូចជា៖
– សរសៃប្រសាទរងការខូចខាត៖ ខូចខាតសរសៃប្រសាទទាក់ទងសាច់ដុំសន្ទះទ្រូង ដោយសារមានការត្អើករយៈពេលយូរ។ ករណីខូចខាតនេះ អាចបណ្តាលមកពីវត្ថុចម្លែកពីក្រៅប៉ះនឹងក្រដាសត្រចៀក ដុះដុំសាច់ ដុំគីស ឬរលាកក្រពេញទីរ៉ូអ៊ីត ច្រាលត្រឡប់ទឹកអាស៊ីដក្រពះឡើងមកបំពង់អាហារ ឈឺបំពង់ក ឬជំងឺរលាកប្រអប់សំឡេង។
– វិបត្តិប្រព័ន្ធសរសៃប្រសាទកណ្តាល៖ ដុំសាច់ ឬការបង្ករោគកើតនៅក្នុងប្រព័ន្ធសរសៃប្រសាទ ឬខូចខាតសរសៃប្រសាទ បង្កឡើងដោយការប៉ះទង្គិច (ជំងឺរលាកខួរក្បាល រលាកស្រោមខួរក្បាល ជំងឺស្រោមកោសិកាប្រសាទខូចខាតច្រើនកន្លែង ជំងឺស្ទះ ឬដាច់សរសៃឈាមក្នុងខួរក្បាល) អាចឈានទៅដល់បាត់បង់ការគ្រប់គ្រងទៅលើប្រតិកម្មអចេតនា (Reflex) នៃការត្អើក។
– វិបត្តិមេតាបូលីស និងឱសថ៖ ត្អើករ៉ាំរ៉ៃ អាចដោយសារផឹកស្រា ថ្នាំសណ្តំ ឬក្រុមថ្នាំបាប៊ីធ្យូរ៉េត (Barbiturates) ជំងឺទឹកនោមផ្អែម អតុល្យភាពអេឡិចត្រូលីត ជំងឺតម្រងនោម ក្រុមថ្នាំស្តេរ៉យ (Steroids) និងថ្នាំពពួកជួយរំងាប់អារម្មណ៍ឲ្យស្ងប់ (Tranquilizers)។
៣- គួរទៅជួបពេទ្យពេលណា?