backup og meta

ប្រយ័ត្ន! ក្រៅពីជាប់គល់អណ្ដាត អាអូនក៏អាចជាប់បបូរមាត់លើដែរ

ប្រយ័ត្ន! ក្រៅពីជាប់គល់អណ្ដាត អាអូនក៏អាចជាប់បបូរមាត់លើដែរ

គ្នា​យើង​មួយ​ចំនួន ប្រហែល​ជា​បាន​ដឹង​ពី​បញ្ហា​ជាប់​គល់​អណ្ដាត​ដែល​ក្មេង​ៗ​ឧស្សាហ៍​ជួប​ប្រទះ តែ​វា​មិន​បង្ក​បញ្ហា​ស្មុគស្មាញ​ដល់​កូន​ទេ ហើយ​វា​អាច​ព្យាបាល​បាន​ដោយ​កាត់​ចេញ។ ដូច​គ្នា​នឹង​បញ្ហា​នេះ អា​អូន​តូច​ក៏​ជួប​នឹង​បញ្ហា​ជាប់​បបូរ​មាត់​ខាង​លើ​ដែល​ផ្ដល់​ផល​ប៉ះពាល់​ដល់​អា​អូន​គួរ​សម្គាល់​ដែរ។

ការ​ជាប់​បបូរ​មាត់​លើ (ភាសា​បច្ចេកទេស Lip Tie) ជា​ការ​ជាប់​តឹង​នូវ​ថ្នេរ​សាច់​កណ្ដាល​បបូរ​មាត់​ជាមួយ​នឹង​អញ្ចាញ​ធ្មេញ​លើ។ ចំពោះ​បញ្ហា​ជាប់​បបូរមាត់​លើ​នេះ អា​អូន​ក៏​ជួប​ប្រទះ​ច្រើន​តូច​ជាប់​គល់​អណ្ដាត​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ និង​កុមារ ។

ផល​ប៉ះពាល់​នៃ​ការ​ជាប់​បបូរ​មាត់​លើ

  • ពិបាក​បៅ
  • ពិបាក​ដក​ដង្ហើម (ពិសេស​ពេល​បៅ)
  • ប៉ះពាល់​សុខភាព​មាត់​ធ្មេញ អញ្ចាញ
  • រលាក​អញ្ចាញ​រ៉ាំរ៉ៃ
  • ហូរ​ឈាម​អញ្ចាញ​រ៉ាំរ៉ៃ
  • ប៉ះពាល់​ដល់​ការ​លូតលាស់ ឡើង​ទម្ងន់
  • ប៉ះពាល់​ដល់​ការ​និយាយ។ល។

វេជ្ជបណ្ឌិត​ជំនាញ​កុមារ​រូប​នេះ​បន្ត​ថា បញ្ហា​ជាប់​បបូរ​មាត់​លើ​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ម្ដាយ​ដែរ ជា​ពិសេស​អាច​ឲ្យ​ឈឺ​សុដន់​ពេល​អា​អូន​បៅ។ បញ្ហា​នេះ អាច​ព្យាបាល​បាន​ដោយ​កាត់​សាច់​ដែល​ជាប់​នោះ​ចេញ ដើម្បី​ឲ្យ​បបូរ​មាត់​ក្មេង​បាន​ធូរ។

ម៉្យាង​វិញ​ទៀត បញ្ហា​ជាប់​បបូរ​មាត់​លើ​នេះ មិន​មែន​ជា​ជំងឺ ឬ​ជា​សញ្ញា​អ្វី​ដែល​ម៉ាក់​ប៉ា​គួរ​បារម្ភ​ខ្លាំង​ទេ។ ក្នុង​ករណី​ដែល​អា​អូន​ជាប់​បបូរ​មាត់​លើ ប៉ុន្តែ​មិន​ពិបាក​ក្នុង​ការ​បៅ និង​មិន​បង្ក​ភាព​ឈឺ​ចាប់​ដល់​ម៉ាក់​ៗ​ទេ​នោះ មិន​ចាំ​បាច់​ព្យាបាល​ក៏​បាន។

យំគាំងHello_គ្រូពេទ្យ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

01/02/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

មកពីបែបនេះហើយ ទើបអាអូន​កើត​ខ្ទុះ​ទៅ​រន្ធគល់​ត្រចៀក

អាអូនបៅដោះម្ដាយមិនឡើងគីឡូ មកពីទឹកដោះម្ដាយក្ដៅ ឬយ៉ាងណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម