backup og meta

អាអូនអាយុ ១-៥ ឆ្នាំ ស្លាក់របស់តូចៗអាចមានគ្រោះថ្នាក់ នេះជាវិធីជួយកូនមិនឲ្យឈានដល់ស្លាប់

អាអូនអាយុ ១-៥ ឆ្នាំ ស្លាក់របស់តូចៗអាចមានគ្រោះថ្នាក់ នេះជាវិធីជួយកូនមិនឲ្យឈានដល់ស្លាប់

ជារឿយៗ ក្មេង​អាយុ​ចន្លោះ​ពី ​១-៥​ឆ្នាំ ចូល​ចិត្ត​យក​របស់​របរ​ផ្សេងៗ​ដាក់​ចូល​ក្នុង​មាត់ បៀម​លេង។ ឲ្យ​តែ​ឆ្ងល់​ពី​វត្ថុ​នោះ អា​អូន​តែង​តែ​យក​ដាក់​ចូល​ក្នុង​មាត់ មិន​ស្គាល់​តូច ឬ​ធំ​ឡើយ។ ជួន​កាល បើ​អា​អូន​លេប​របស់​តូច​ៗ​ចូល អាច​បណ្ដាល​ឲ្យ​អា​អូន​ស្លាក់​ចូល​បំពង់​ខ្យល់ បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​កូន​បាន។

ការ​ឈ្លក់ ឬ​ស្លាក់​វត្ថុ​តូច​ៗ ចំពោះ​ក្មេងៗ​គឺ​ជា​ការ​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់។ ជួន​កាល​ម៉ាក់​ប៉ា​ខំ​ប្រយ័ត្ន​គ្រប់​ពេល តែ​គ្រាន់​ងាក​ចេញ​បន្តិច អា​អូន​ក៏​អាច​ឈ្លក់​បាន​ដែរ។ មិន​ថា​តែ​របស់​លេង​ទេ សូម្បី​តែ​គ្រាប់​សណ្ដែក​ដី និង​គ្រាប់​ធញ្ញជាតិ​ដទៃ​ទៀត​មាន​ទំហំ​ប៉ុន​ផ្លូវ​ដង្ហើម (ទងសួត) របស់​ក្មេង​អាយុ​ចន្លោះ​ពី​៤-៥​ឆ្នាំ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី

លោក​បន្ត​ថា ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ការ​ថប់​ដង្ហើម​ខ្ពស់​ណាស់ ប៉ុន្តែ​យើង​អាច​ចៀសវាង​បាន ដោយ​មិន​ផ្ដល់​ឲ្យ​កុមារ​តូច​ៗ ជា​ពិសេស​កុមារ​មិន​ទាន់​ចេះ​ទំពា​ដូច​ជា ផ្លែ​ឈើ​មាន​សំបក ឬ​គ្រាប់ គ្រាប់​ធញ្ញជាតិ ស្ករ​គ្រាប់ វត្ថុ​លេង​តូច​ៗ ដែល​ក្មេង​អាច​បៀម​ក្នុង​មាត់​បាន និង​ត្រូវ​សង្កេត​មើល ប្រសិន​បើ​ឃើញ​ក្មេង​យក​របស់​អ្វី​បៀម​ចូល​មាត់ ត្រូវ​យក​ចេញ​ភ្លាម។ នេះ​ជា​វិធាន​ការ​ល្អ​បំផុត​ក្នុង​ការ​ការពារ​បញ្ហា​ស្លាក់ ឬ​ឈ្លក់​ផ្លូវ​ដង្ហើម​ទៅ​លើ​ក្មេង។

មួយ​វិញ​ទៀត បើ​យើង​ឃើញ​មាន​ក្មេង​ឈ្លក់ ឬ​ស្លាក់​អាហារ ឬ​វត្ថុ​អ្វី​នោះ អាច​ប្រើ​តិចនិក​ខាង​ក្រោម​នេះ ដើម្បី​សង្គ្រោះ​អា​អូន​បាន​ដោយ៖

១. បើ​យើង​អាច​មើល​ឃើញ​វត្ថុ​ក្មេង​ឈ្លក់ ព្យាយាម​យក​វា​ចេញ (ចៀសវាង​បុក​វត្ថុ​នោះ​ចូល​កាន់​តែ​ជ្រៅ​នៃ​បំពង់​ខ្យល់​ក្មេង)

២. បើ​អា​អូន​ក្អក​ខ្លាំង លើក​ទឹក​ចិត្ត​ឲ្យ​ក្មេង​ក្អក​ឲ្យ​ខ្លាំងៗ ដើម្បី​ឲ្យ​វត្ថុ​ឈ្លក់​នោះ​ចេញ​មក​ក្រៅ

៣. បើ​ក្មេង​ពិបាក​ក្អក (នៅ​ស្ងៀម) ឬ​ពិបាក​ដក​ដង្ហើម ស្រែក​រក​ជំនួយ​ឲ្យ​បាន​លឿន ឬ​គួរ​យក​កូន​ទៅ​មន្ទីរពេទ្យ​ក្បែរ​បំផុត។ល។

ស្លាក់

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/01/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្លាក់ឆ្អឹងត្រី បើមិនយកចេញអាចក្លាយជាខ្ទុះ និងស្លាប់​បាន

អាយុ ២៧ សប្តាហ៍៖ មិនទាន់ដុះធ្មេញអ៊ីចឹងឲ្យកូនញ៉ាំអីល្អ មិនបារម្ភរឿងស្លាក់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម