backup og meta

៤ យ៉ាង ម៉ាក់ប៉ាគួរដឹង មុននាំកូនទៅពេទ្យអំឡុងផ្ទុះកូវីដ ១៩

៤ យ៉ាង ម៉ាក់ប៉ាគួរដឹង មុននាំកូនទៅពេទ្យអំឡុងផ្ទុះកូវីដ ១៩

យើង​ដឹង​ស្រាប់​ហើយ​ថា ចង់​ទៅ​ណា​មក​ណា​អំឡូង​ពេល​ផ្ទូះ​ COVID-19 ពិបាក​បន្តិច​ ដោយ​សារហានិភ័យ​ក្នុង​ការ​ឆ្លង​។ បើ​តាម​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល បើ​ពុំ​ចាំ​បាច់ កុំ​ចេញ​ពី​ផ្ទះ​ឲ្យ​សោះ តែ​ចៃដន្យ បើ​កូន​យើង​ឈឺ មាន​អាការៈ​មិន​ស្រួល ចង់​នាំ​កូន​ទៅ​ពេទ្យ យើង​គួរ​ធ្វើម៉េចល្អ? ខាង​ក្រោម​នេះ ជា​អ្វី​ដែល​ម៉ាក់​ប៉ា​គួរ​ដឹង ដើម្បី​ត្រៀម​ខ្លួន មុន​ចង់​យក​អា​អូន​ទៅ​ពិនិត្យ​នៅ​ពេទ្យ៖

១. សួរ​មន្ទីរពេទ្យ​ពី​ការ​ប្រុង​ប្រយ័ត្ន​សុវត្ថិភាព

មន្ទីរពេទ្យ ក៏​ដូច​ជា​ការិយាល័យ​គ្រូពេទ្យ ច្បាស់​ជា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុវត្ថិភាព​សុខភាព​របស់​អ្នក​ជំងឺ​នីមួយ​ៗ​ហើយ។ ប៉ុន្តែ បើ​យើង​មាន​ចម្ងល់​ពាក់​ព័ន្ធ​នឹង​វិធានការ​ការពារ​របស់​ខាង​មន្ទីរពេទ្យ ឬ​គ្លីនិក យើង​គួរ​តែ​ខល​ទៅ​សួរ​ព័ត៌មាន​ជាមុន។ វិធាន​ការ​ការពារ​របស់​មន្ទីរពេទ្យ​ភាគ​ច្រើន​មាន​ដូច​ជា៖

  • គ្រប់​បុគ្គលិក​ត្រូវ​ពាក់​ឯក​សណ្ឋាន​ការពារ​ត្រឹម​ត្រូវ
  • តម្រូវ​ឲ្យ​អ្នក​ជំងឺ និង​អ្នក​កំដរ​ពាក់​ម៉ាស​ក្នុង​ទីធ្លា​មន្ទីរពេទ្យ
  • កំណត់​ចំនួន​អ្នក​ជំងឺ​ដែល​ត្រូវ​ពិនិត្យ​ក្នុង​មួយ​ថ្ងៃ។ល។

២. ជួប​ជាមួយ​គ្រូពេទ្យ​តាម​ទូរស័ព្ទ បើ​អាច

នៅ​តាម​មន្ទីរពេទ្យ​ច្បាស់​ជា​មាន​វិធានការ​ការពារ​សុវត្ថិភាព​សុខភាព​របស់​មនុស្ស​គ្រប់​រូប​ដែល​ចេញ​ចូល​មន្ទីរពេទ្យ​ហើយ។ ប៉ុន្តែ យើង​អាច​សាក​សួរ​​មន្ទីរពេទ្យ ឬ​គ្លីនិក ថា​តើ​មាន​ផ្ដល់​សេវា​ពិនិត្យ​មើល​ស្ថានភាព​សុខភាព​តាម​រយៈ​អនឡាញ​ដែរ ឬ​អត់? ចំពោះ​ជំងឺ​ទូទៅ​មួយ​ចំនួន អាច​ពិនិត្យ​មើល​តាម​រយៈ​អន​ឡាញ​បាន​ដូចជា អាលែកហ្ស៊ី ផ្ដាសាយ​ធម្មតា កន្ទួល រមាស់ ឬ​ឆ្លង​មេរោគ​លើ​ស្បែក។ល។

៣. ពាក់​ម៉ាស់ និង​លាង​ដៃ

មធ្យោបាយ​មួយ​ចំនួន​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ឆ្លង​វីរុស COVID-19 ក៏​សាមញ្ញ​បំផុត​ដែរ នោះ​គឺ​ការ​ពាក់​ម៉ាស់ និង​ការ​លាង​ដៃ​ជាមួយ​សាប៊ូ ទឹកស្អាត ឬ​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ។ ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា កូន​ៗ​របស់​យើង (អាយុ​២ឆ្នាំ​ឡើង​ទៅ) ពាក់​ម៉ាស់​ពេល​ទៅ​ជួប​គ្រូពេទ្យ និង​លាង​ដៃ​បាន​ញឹក​ញាប់។

៤. រៀប​ចំ​ខ្លួន​សម្រាប់​ការ​ជួប​ពេទ្យ

មិន​ថា​យើង​ណាត់​ជួប​ពេទ្យ​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​អន​ឡាញ​ទេ យើង​គួរ​តែ​ត្រៀម​សំណួរ ឬ​កត់​ទុក​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​បារម្ភ​ជា​មុន ដើម្បី​បង្ការ ការ​ភ្លេចរាល់ចម្ងល់ ឬ​សំណួរ​សំខាន់​អ្វី​មួយ​ទាក់​ទង​នឹង​ជំងឺ និង​ការ​ថែទាំ​អា​អូន។

Covid-19

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.childrens.com/health-wellness/6-tips-for-doctor-appointments-during-covid-19

កំណែ​ប្រែបច្ចុប្បន្ន

26/02/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កូនឈឺមិនងាយជាទេ បើម៉ាក់ប៉ាឲ្យលេបថ្នាំបែបនេះ

ចង់​ឲ្យ​កូន​មាន​​IQខ្ពស់​​​ សាកល្បង​តិចនិក​បែប​វិទ្យាសាស្ត្រ​​ទាំង​នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម