backup og meta

ទារកគេងមិនគ្រប់គ្រាន់ អាចប៉ះពាល់ដល់ការវិវត្តខួរក្បាលអត់?

ទារកគេងមិនគ្រប់គ្រាន់ អាចប៉ះពាល់ដល់ការវិវត្តខួរក្បាលអត់?

ទារក និង​ក្មេង​តូចៗ​ត្រូវ​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​លូតលាស់ និង​វិវត្តទាំង​រាងកាយ ទាំង​ប្រាជ្ញា​បាន​ល្អ។ ការ​គេង​បាន​ច្រើន ក៏​ជួយ​ទៅ​ដល់​សុខភាព និង​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​របស់​ពួក​គេ​ដែរ។ ប៉ុន្តែ បើ​អា​អូន​គេង​មិន​បាន​គ្រប់​គ្រាន់​វិញ នោះ​ផល​ប៉ះពាល់​មួយ​ចំនួន​អាច​បង្ក​ជា​បញ្ហា​ដល់​អា​អូន​មិន​ខាន។

សម្រាប់​ទារក​ទើប​នឹង​កើត ទាម​ទារ​ឲ្យ​គេង​ច្រើន​លើស​ពី​៨​ម៉ោង​ដែល​មនុស្ស​ធំ​ពេញ​វ័យ​ត្រូវ​ការ។ អា​អូន​ត្រូវ​ការ​គេង​យ៉ាង​តិច​ពី​១៤-១៨​ម៉ោង អាស្រ័យ​ទៅ​តាម​វ័យ​របស់​កូន។ ហេតុ​ផល​ដែល​ទារក​ត្រូវ​ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​គឺ​ដោយ​សារ៖

១. ការ​លូតលាស់​ខួរក្បាល​របស់​ទារក​ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​អា​អូន​គេង។ ពេល​នេះ ជា​ពេល​ដែល​បង្កើត​ឡើង​នៃ​ការ​ត​ភ្ជាប់​រវាង​អឌ្ឍគោល​ខាង​ឆ្វេង និង​ខាង​ស្ដាំ​នៃ​ខួរក្បាល​ទារក។

២. តំណ​ភ្ជាប់​កោសិកា​សរសៃ​ប្រសាទ​ខួរក្បាល​កើត​ឡើង​ក្នុង​ពេល​គេង។ ការ​ត​ភ្ជាប់​ប្រព័ន្ធ​ប្រសាទ​ជាង​១លាន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​មួយ​វិនាទី/​ម្ដង ក្នុង​អំឡុង​ពេល​៣​ឆ្នាំ​ដំបូង​នៃ​ជីវិត។

៣. ការ​ចងចាំ ត្រូវ​បាន​ផ្គុំ និង​រក្សា​ទុក​ពេល​គេង។ នេះ​មាន​ន័យ​ថា អ្វី​ដែល​អា​អូន​បាន​ឃើញ បាន​រៀន​នៅ​ពេល​ថ្ងៃ ខួរក្បាល​នឹង​រក្សា​ទុក​ព័ត៌មាន​ទាំង​នោះ​នៅ​ពេល​ដែល​អា​អូន​គេង។

៤. ការ​គេង​មិន​គ្រប់​គ្រាន់​ចំពោះ​ទារក​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដូច​ជា បញ្ហា​នៃ​ការ​យល់​ដឹង ឬការ​ពន្យា​ពេល​នៃ​ការ​វិវត្តន៍​ជាដើម។ បញ្ហា​ទាំង​នេះ អាច​កើត​ឡើង​ដោយសារ​កត្តា​ដទៃ​ដែរ តែ​វា​ក៏​មាន​ទាក់​ទង​នឹង​ការ​គេង​មិន​គ្រប់​គ្រាន់​ដូច​គ្នា។

ក្រៅ​ពី​ផល​ប៉ះពាល់​នៃ​ការ​គេង​មិន​គ្រាន់​មាន​ទៅ​លើ​ខួរក្បាល​អា​អូន​ហើយ វា​ក៏​អាច​ប៉ះពាល់​ទៅ​ផ្នែក​អារម្មណ៍​របស់​ទារក​ដែរ​ដូច​ជា ឥរិយាបថ​ទូទៅ ការ​ញ៉ាំ​អាហារ មួម៉ៅ​ច្រើន ឆាប់​ខឹង យំ​ច្រើន​។ល។ ចំណែក​ទារក​ដែល​គេង​បាន​គ្រប់​គ្រាន់​ល្អ ជា​ទូទៅ​នឹង​មាន​ការ​លូតលាស់​បាន​ល្អ ញ៉ាំ​ច្រើន(ដែល​សំខាន់​សម្រាប់​ការ​លូតលាស់) សកម្ម​ច្រើន ឬ​មិន​សូវ​កិក​កុក​ច្រើន​ជាដើម។

ទារកគេងបើកម៉ាស៊ីនត្រជាក់

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Infant sleep and its relation with cognition and growth: a narrative review

https://www.ncbi.nlm.nih.gov/pmc/articles/PMC5440010/

Babies’ brain development may not depend on sleeping through the night

https://www.reuters.com/article/us-health-babies-sleep-idUKKCN1NJ34F

Babies and Sleep

https://www.sleepfoundation.org/baby-sleep

កំណែ​ប្រែបច្ចុប្បន្ន

27/10/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទាំងនេះជាបញ្ហាស្បែកទារកទើបនឹងកើត តែងជួបប្រទះញឹកញាប់

ទារកចាប់ពីកើតភ្លាមរហូតដល់ ២ ឆ្នាំ គួរឲ្យគេងប៉ុន្មានម៉ោង?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម