ម៉ាក់ប៉ាសុទ្ធតែចង់ឲ្យកូនល្អ ប៉ុន្តែប៉ាៗមួយចំនួនអាចនឹងប្រើវិធីអប់រំកូនខុស ជាពិសេសកូនប្រុស ដែលនេះអាចបំផ្លាញទំនាក់ទំនងបាន ហើយប៉ាៗខ្លះតែងមើលរំលងចំណុចនេះ។ ការអប់រំកូនមួយចំនួនដែលប៉ាៗប្រើអាចនឹងបង្កផលប៉ះពាល់ដល់កូនប្រុសបាន។
១. គ្រប់គ្រងការលេងរបស់កូន
ប៉ាមានតួនាទីសំខាន់ក្នុងការជួយកូនក្នុងការបង្កើតទំនាក់ទំនងព្រោះប៉ាតែងប្រើពាក្យខុសពីម៉ាក់ប្រើពេលនិយាយជាមួយនឹងកូនប្រុស។ ប៉ុន្តែនៅពេលដែលប៉ាគ្រប់គ្រងលើការលេងរបស់កូនខ្លាំងពេក កូនអាចនឹងមានការលំបាកក្នុងការបង្កើតទំនាក់ទំនងជាមួយមិត្តភក្ដិ។ ប៉ាគួរតាមចិត្តរបស់កូនពេលកូនលេងដោយគ្រាន់តែបន្ថែមការប្រុងប្រយ័ត្ននៅពេលចាំបាច់ប៉ុណ្ណោះ។
២. មិនលេងជាមួយកូន
ប៉ាៗតែងមានការរវល់ខ្លាំងជាមួយនឹងការងារ ប៉ុន្តែនេះមិនមែនជាការល្អសម្រាប់កូនទេ។ វត្តមានរបស់ប៉ាជួយពង្រឹងទំនុកចិត្តដល់កូន ជួយកូនប្រុសឆ្លងកាត់បញ្ហាក្នុងវ័យកុមារភាព និងបង្កើនទំនាក់ទំនងជិតស្និទ្ធផងដែរ។
៣. មិនឲ្យកូនបង្ហាញពីអារម្មណ៍
ម៉ាក់ប៉ាមួយចំនួននឹងបង្រៀនកូនប្រុសឲ្យលាក់អារម្មណ៍របស់ពួកគេ។ ការឲ្យកូនប្រុសលាក់មិនបង្ហាញអារម្មណ៍របស់ពួកគេអាចនឹងក្លាយជាបញ្ហានៅពេលអនាគត ដោយកូនអាចនឹងមិនដឹងពីវិធីដោះស្រាយបញ្ហាអារម្មណ៍របស់ខ្លួន ដែលនេះបង្កជាស្ត្រេស និងអាការៈថប់បារម្ភរួមទាំងសមត្ថភាពក្នុងការរក្សាមិត្តភាពឲ្យបានយូរអង្វែង។
៤. អប់រំកូនដោយមិនបង្ហាញការស្រលាញ់
កូនប្រុសត្រូវការការអប់រំ និងការណែនាំ ប៉ុន្តែមិនមែនក្នុងទម្រង់ការដាក់ពិន័យទេ។ ប៉ាៗគួរកំណត់ច្បាប់ និងការរឹតត្បិតសម្រាប់កូនរួមទាំងរម្លឹកកូនថារាល់សកម្មភាពរបស់ពួកគេអាចសុទ្ធតែមានផលវិបាក។ យ៉ាងណាមិញការរម្លឹកកូនដោយមិនបង្ហាញក្តីស្រលាញ់ដូចជាការស្រែកគំហកកូនគ្រប់ពេល អាចបង្កភាពភ័យខ្លាចដល់កូនបាន។
៥. មិនគោរពប្រពន្ធ
ប្រសិនជាកូនប្រុសឃើញប៉ារបស់គេតែងខឹង និងមិនបង្ហាញការគោរពដល់ម៉ាក់របស់គេ នោះប៉ាមិនបានធ្វើជាគំរូល្អសម្រាប់ទំនាក់ទំនងរបស់កូនពេលអនាគតទេ។ ប៉ាគួរបង្ហាញការស្រលាញ់ដល់ប្រពន្ធដែលនេះជួយដល់កូនប្រុសក្នុងការប្រព្រឹត្តរបស់ពួកគេទៅលើបង ឬប្អូនស្រី ម៉ាក់ និងស្ត្រីគ្រប់រូបដែរ។
[embed-health-tool-vaccination-tool]