backup og meta

ទង្វើតូចតាច តែអាចផ្ដល់ក្ដីស្រលាញ់ឲ្យកូនៗ ប៉ាម៉ាក់មិនគួរមើលរំលង

ទង្វើតូចតាច តែអាចផ្ដល់ក្ដីស្រលាញ់ឲ្យកូនៗ ប៉ាម៉ាក់មិនគួរមើលរំលង

ចំពោះ​កូន​តូចៗ ការ​ទទួល​បាន​ការ​ស្រលាញ់​ថ្នាក់​ថ្នម​ពី​ម៉ាក់​ប៉ា ស្ទើរ​តែ​គ្រប់​គ្រាន់​សម្រាប់​ជួយ​ដល់​ការ​លូតលាស់​ជាមួយ​ភាព​សប្បាយ​រីករាយ និង​ផ្នត់​គំនិត​វិជ្ជមាន​របស់​កូន​ៗ​បាត់​ទៅ​ហើយ។ ជួន​កាល មិន​ចាំ​បាច់​ទាល់​តែ​មាន​កាដូ​ល្អៗ ទើប​អាច​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​របស់​យើង​ជា​ម៉ាក់​ប៉ា​ទេ។

ទាក់​ទង​នឹង​ការ​ចិញ្ចឹម​កូន​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ សញ្ញា​ប័ត្រ​ពី​បារាំង​បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា ដោយសារ​តែ​ភាព​មមាញឹក​របស់​យើង​ជា​ម៉ាក់​ប៉ា ពេល​ខ្លះ យើង​សឹង​តែ​មិន​អាច​ចំណាយ​ពេល​ជាមួយ​កូន​ៗ​បាន​ច្រើន​ទេ ព្រោះ​ត្រូវ​ធ្វើ​ការ​រក​ចំណូល​ចូល​ផ្ទះ ប៉ុន្តែ ទោះ​រវល់​យ៉ាង​ណា​ក៏​មិន​ត្រូវ​ភ្លេច​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​កូន​ៗ​របស់​យើង​ដែរ។

លោក​ស្រី​បន្ត​ថា ទង្វើ​តូច​តាច​តែ​ល្អិត​ល្អន់ មិន​ត្រូវ​ការ​ចំណាយ​លុយ​ច្រើន​ខាង​ក្រោម​នេះ​ហើយ ដែល​កូន​ៗ​ត្រូវ​ការ​ពី​ម៉ាក់​ប៉ា​ដូច​ជា៖

-​ ការ​ចម្អិន​អាហារ​ដែល​ដាក់​ក្ដី​ស្រលាញ់​របស់​ម៉ាក់​ប៉ា

– ការ​ញ៉ាំ​អាហារ​ជួប​ជុំ​គ្រួសារ​ជា​មួយ​ក្ដី​ស្រលាញ់​រៀង​រាល់​ថ្ងៃ

– និទាន​រឿង​ឲ្យ​កូន​ស្ដាប់​ ៥-១០​នាទី​ជា​រៀង​រាល់​ថ្ងៃ

– ចំណាយ​ពេល​លេង​ជាមួយ​កូន ទោះ​ពេល​តិច​ក្ដី

– ចំណាយ​ពេល​ពន្យល់​ណែ​នាំ​កូន ពេល​កូន​ធ្វើ​ខុស

– ចំណាយ​ពេល​ស្ដាប់​កូន​និយាយ​នៅ​ពេល​កូន​ត្រូវ​ការ​យើង

– ជួយ​បង្រៀន​កូន​ធ្វើ​កិច្ច​ការ​សាលា។ល។

បន្ថែម​ពី​លើ​នេះ រាល់​ពេល​ដែល​នៅ​ជាមួយ​កូន​ៗ ឬ​ជួប​ជុំ​គ្រួសារ ម៉ាក់​ប៉ា​គួរ​តែ​ទុក​ទូរស័ព្ទ ឬ​គ្រឿង​អេឡិច​ត្រូនិច​ចោល (បើ​មិន​ចាំ​បាច់​ប្រើ) ហើយ​ងាក​បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​កូន​ៗ។ មួយ​វិញ​ទៀត យើង​ជា​ម៉ាក់​ប៉ា ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន ព្រោះ​ក្មេងៗ​រៀន​ធ្វើ​ទង្វើ​តាម​ចាស់ៗ​ដែល​នៅ​ក្បែរ​ខ្លួន​ធ្វើ​នេះ​ឯង។

វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ ក៏​បញ្ជាក់​ផង​ដែរ​ថា ម៉ាក់​ប៉ា​គ្រប់​រូប មិន​គួរ​ផ្ដល់​សារសំខាន់​ទៅ​លើ​រឿង​ធំ​ៗ​ខ្លាំង​ពេក​ទេ (កាដូ​ខួប​កំណើត​ដែល​មាន​តម្លៃ​ថ្លៃ ខោ​អាវ​ថ្លៃៗ ឬ​របស់​របរ​ថ្លៃៗ…) ហើយ​ភ្លេច​រឿង​តូច​តាច​ទាំង​នេះ​ទេ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ឈប់ខឹងរឿងកូនគូសពេញជញ្ជាំងទៅ ក្មេងចូលចិត្តគំនូរ​នឹងបាន​ប្រយោជន៍ទាំងនេះ

ប៉ូវខួរក្បាលកូនឲ្យលូតលាស់ល្អ ម៉ាក់គួរញ៉ាំអីខ្លះពេលពពោះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម