backup og meta

ចិញ្ចឹមកូនរំពឹងលទ្ធផលសិក្សាខ្ពស់គ្រប់ពេល មិនល្អដល់ការលូតលាស់ក្មេងទេ

ចិញ្ចឹមកូនរំពឹងលទ្ធផលសិក្សាខ្ពស់គ្រប់ពេល មិនល្អដល់ការលូតលាស់ក្មេងទេ

ក្នុង​ការ​ចិញ្ចឹម​កូន ម៉ាក់​ប៉ា​គ្រប់​រូប​តែង​ស្រមៃ​ចង់​ឲ្យ​កូន​រៀន​បាន​ពូកែ​លេខ​១​នៅ​ក្នុង​ការ​សិក្សា ហើយ​រំពឹង​ថា​កូន​ៗ​នឹង​ខំ​ប្រឹង​រៀន​ដូច​ក្ដី​ស្រមៃ​របស់​ខ្លួន។ មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​គិត​ថា កូន​ៗ​ទាល់​តែ​រៀន​ពូកែ​លេខ​មួយ ឈ្នះ​ពាន​រង្វាន់ ទើប​មាន​អនាគត​ភ្លឺស្វាង រហូត​ពេល​ខ្លះ​បង្ខំ​កូន​រៀន​ឲ្យ​ខ្លាំង បើ​រៀន​មិន​បាន​លេខ​១ ស្ដី​ថាឲ្យ​កូន​ថែម។ ចុះ​ការ​ចិញ្ចឹម​កូន​រំពឹង​តែ​លើ​លទ្ធផល​ខ្ពស់​ពី​ការ​សិក្សា ល្អ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​កូន​ឬ​អត់?

យោង​តាម​ការ​សិក្សា​អះអាង​ថា ក្មេង​ៗ អាច​គិត​ថា ការ​រំពឹង​ទុក​ខ្ពស់​របស់​ម៉ាក់​ប៉ា​មក​លើ​ខ្លួន ជាសម្ពាធ​មួយ។ អ្វី​ដែល​ក្មេងៗ​គិត​ថា ប៉ា​ម៉ាក់​ចង់​បាន​ពី​ពួក​គេ អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​កូន​មាន​ឱកាស​ជោគជ័យ​នៅ​ថ្ងៃ​អនាគត។ សម្ពាធ​ពី​ម៉ាក់​ប៉ា ​អាច​បង្កើន​ហានិភ័យ​នៃ​ភាព​តានតឹង​របស់​កូន ក៏​ដូច​ជា​មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​សុខុមាលភាព​របស់​​កូន​ៗ​បាន​ទៀត​ផង។

អ្នក​ស្រាវជ្រាវ​របស់​សកលវិទ្យាល័យ​រដ្ឋArizona នៃ​សហរដ្ឋ​អាមេរិក បាន​សិក្សា ដើម្បី​កំណត់​ថា ​តើ​អាកប្បកិរិយា និង​គំរូ​របស់​ឪពុកម្ដាយ មាន​តួនាទី​យ៉ាង​ដូច​ម្ដេច​ចំពោះ​សុខភាព​ផ្លូវ​ចិត្ត និង​លទ្ធផល​សិក្សា​របស់​កូន។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សួរ​សិស្ស​ថ្នាក់​ទី​៦ ចំនួន​៥០៦​នាក់​មក​ពី​សហគមន៍​ធូរធារ ឲ្យ​ចាត់​ថ្នាក់​នូវ​អ្វី​៣​យ៉ាង​ដែល​គិត​ថា​ម៉ាក់​ប៉ា​ចង់​បាន​ពី​ពួក​គេ។

ក្រោយ​ពី​ធ្វើ​ការ​ប្រៀបធៀប​គ្នា​រួច​មក ក្រុម​ស្រាវជ្រាវ​ដដែល​បង្ហាញ​ឲ្យ​ឃើញ​ថា លទ្ធផល​គឺ​ក្នុង​ចំណោម​ក្មេង​ដែល​ជឿ​ថា​ម៉ាក់​ប៉ា​ផ្ដល់​តម្លៃ​ដល់​ការ​គិត​ខិត​ខំ​ប្រឹង​ប្រែង និង​សន្ដាន​ចិត្ត​ល្អ ជាង​ចំណាត់​ថ្នាក់ ឬ​ពាន​រង្វាន់​ពី​ការ​សិក្សា។ ផ្ទុយ​ពី​នេះ ក្នុង​ចំណោម​ក្មេង​ដែល​ជឿ​ថា​ម៉ាក់​ប៉ា​ផ្ដល់​តម្លៃ​ខ្ពស់​ទៅ​លើការរៀនពូកែ ​ចំណាត់​ថ្នាក់​ល្អ ឬ​ពាន​រង្វាន់​ពី​ការ​សិក្សា ឃើញ​ថា លទ្ធផល​ទទួល​បាន​មិន​ល្អ​ដូច​ជា៖

  • កើត​ជំងឺ​បាក់​ទឹក​ចិត្ត
  • ថប់​បារម្ភ
  • បាត់​បង់​ភាព​ជឿជាក់
  • មាន​ចរិត​មិន​ល្អ
  • រង​ការ​បន្ទោស​ពី​ម៉ាក់​ប៉ា
  • បញ្ហា​ការ​រៀន និង​បាន​ចំណាត់​ថ្នាក់​ទាប។​

ពេល​ម៉ាក់​ប៉ា​ផ្ដល់​តម្លៃ​ឲ្យ​លទ្ធផល​ខ្ពស់​លើ​ការ​សិក្សា​របស់​កូន​គ្រប់​ពេល មិន​ខ្វល់​ខ្វាយ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង ឬ​ផល​លំបាក​របស់​កូន វា​អាច​បណ្ដាល​ឲ្យ​កូន​កើត​ស្ត្រេស ឬ​បញ្ហា​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​លូតលាស់​ធំ​ឡើង​ជាមួយ​សម្ពាធ មិន​សប្បាយ​ចិត្ត និង​លទ្ធផល​ការ​សិក្សា​ក៏​ទាប​ដែរ។

ចិញ្ចឹមកូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.verywellfamily.com/cons-of-pressuring-kids-to-get-good-grades-4117600

https://adelphipsych.sg/the-damage-parents-could-be-doing-by-pressuring-kids-to-get-high-grades/

Don’t expect too much – or too little: Parents aiming too high can harm child’s academic performance

កំណែ​ប្រែបច្ចុប្បន្ន

08/06/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យកូនរៀនពូកែ ម៉ាក់ៗគួរមានបច្ចេកទេសទាំងនេះ

ចង់ឲ្យកូនធំឡើងពូកែអាន ប៉ាម៉ាក់​កុំរំលង​អាហារប៉ុន្មានមុខនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម