backup og meta

បង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូន ជាមួយវិធីងាយៗនាំសុភមង្គលចូលគ្រួសារ

បង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូន ជាមួយវិធីងាយៗនាំសុភមង្គលចូលគ្រួសារ

ធម្មតា ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល និង​អនុស្សាវរីយ​ក្នុង​គ្រួសារ ម៉ាក់​ប៉ា​តែង​នាំ​កូន​ៗ​ចេញ​ទៅ​ដើរ​លេង​ក្រៅ​ផ្ទះ ឬ​តាម​ខេត្ត​ជាដើម ប៉ុន្តែ​ដោយ​សារ​តែ​កូវីដ-១៩ ទើប​យើង​ពិបាក​ទៅ​ណា​មក​ណា។ ប៉ុន្តែ ចំណង​រវាង​ម៉ាក់ប៉ា និង​កូន​ៗ អាច​កាន់​តែ​ស្និទ្ធស្នាល រឹង​មាំ​ឡើង​ជាមួយ​នឹង​វិធី ឬ​ទម្លាប់​សាមញ្ញ​ៗ ដែល​យើង​អាច​ធ្វើ​វា​ឡើង​ជា​ប្រចាំ​ថ្ងៃ។ ខាង​ក្រោម​នេះ ជា​វិធីសាស្ត្រ​សាមញ្ញ​ៗ បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់ប៉ា-កូន អាច​ធ្វើ​ឡើង​ជា​រៀងរាល់​ថ្ងៃ​បាន​ដូច​ជា៖

១. ញ៉ាំ​អាហារ​ជុំ​គ្នា

តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​អាហារ​ជា​ប្រចាំ​ក្នុង​គ្រួសារ​ជាមួយ​កូនៗ និង​អត្ថប្រយោជន៍​នៃ​ការ​អភិវឌ្ឍន៍​វិជ្ជមាន​របស់​កូន​ដូច​ជា សុខភាព ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ សុខភាព​ផ្លូវ​ចិត្ត ផ្លូវ​អារម្មណ៍​រឹងមាំ ចរិត​ឫកពា​ល្អ និង​បង្កើន​សមត្ថភាព​សិក្សា​ផង​ដែរ។

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

២. លេង​ជាមួយ​គ្នា

វិធីសាស្ត្រ​ល្អ​បំផុត​ក្នុង​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់​ប៉ា-កូន​នោះ​គឺ​ការ​ចំណាយ​ពេល ឬ​លេង​ជាមួយ​គ្នាឲ្យ​បាន​ច្រើន។ រក​ល្បែង​ណា​ដែល​យើង​អាច​អប់រំ​កូន​បាន ប្រសិន​បើ​យើង​ចង់​បង្កើន​ភាព​ប្រកួត​ប្រជែង​របស់​កូន និង​ជំរុញ​ឲ្យ​កូន​មាន​ជំនាញ​សង្គម​ខ្លាំង ចរិត​ឫកពា​សមរម្យ។

៣. ឱប​កូនៗ​ឲ្យ​ច្រើន

ការ​ឱប​មិន​ត្រឹម​តែ​ជា​តិចនិក​អស្ចារ្យ​មួយ​ក្នុង​ការ​បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់ប៉ា-កូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​អាច​កាត់​បន្ថយ​ឱកាស​មិន​ឲ្យ​យើង​ឈឺ​បាន​ទៀត​ផង។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​គេហទំព័រ Scientific American។ ដូច​នេះ ម៉ាក់ប៉ា​គួរ​ឱប​កូន​ៗ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ឲ្យ​កូន​ៗ​ដឹង​ថា យើង​ស្រលាញ់​ពួក​គេ​ប៉ុនណា។

៤. បង្ហាញ​ពី​ក្ដី​ស្រលាញ់​រាល់​ថ្ងៃ

ការ​បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​កូន មិន​ចាំ​បាច់​ជា​កាដូ​ថ្លៃៗ ឬ​ទាល់​តែ​មាន​ពិធី​ជប់​លៀង​ធំ​ដុំ​អី​នោះ​ទេ យើង​គ្រាន់​តែ​ធ្វើ​រឿង​តូច​តាច​សាមញ្ញ​ៗ ដូចជា និយាយ​ថា​ម៉ាក់​ប៉ា​ស្រលាញ់​កូន ស្ដាប់​រាល់​បញ្ហា ឬ​រឿង​ដែល​កូន​និយាយ​ឲ្យ​ស្ដាប់​ដោយ​មិន​វិនិច្ឆ័យ​ខុស​រឿង ផ្ដល់​ចំណាប់​អារម្មណ៍​ដល់​កូន​ជាដើម។ វិធី​ទាំង​នេះ​ច្បាស់​ជា​អាច​បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់​ប៉ា-កូន បាន​កាន់​តែ​ខ្លាំង​ឡើង និង​ធ្វើ​ឲ្យ​កូន​ទទួល​បាន​អារម្មណ៍​កក់​ក្ដៅ​ពី​ម៉ាក់​ប៉ា។

៥. ឲ្យ​កូន​ជួយ​កិច្ចការ​ក្នុង​ផ្ទះ

តាម​ធម្មជាតិ ក្មេងៗ​ចូល​ចិត្ត​ជួយ​យក​អាសា​ម៉ាក់​ប៉ា​ណាស់ ហើយ​នៅ​ពេល​ដែល​យើង​ផ្ដល់​ការងារ​ឲ្យ​កូន​ធ្វើ ដូច​យើង​ផ្ដល់​ឱកាស​ឲ្យ​កូន​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន និង​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ថា​មាន​តម្លៃ។ ពេល​កូន​ៗ​ធ្វើ​ការ កុំ​ប្រាប់​ពួក​គេ​ថា កូន​ធ្វើ​ការងារ​បាន​ល្អ​ណាស់ ហើយ​អរគុណ​កូន​ៗ​ក្រោយ​អា​អូន​ជួយ​ការងារ​រួច​រាល់។

បង្កើន​ភាព​ស្និទ្ធស្នាល​ម៉ាក់ប៉ា-កូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

A Hug a Day Keeps the Doctor Away https://www.scientificamerican.com/article/a-hug-a-day-keeps-the-doctor-away/

How to Nurture Your Parent-Child Bondhttps://www.verywellfamily.com/habits-that-will-strengthen-your-parent-child-bond-620063

8 Ways to Strengthen a Parent-Child Relationshiphttps://www.familyservicesnew.org/news/8-ways-to-strengthen-a-parent-child-relationship/

កំណែ​ប្រែបច្ចុប្បន្ន

09/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

មកដឹងពីសារៈសំខាន់នៃអប់រំកូន តាមដំណាក់កាលលូតលាស់ធម្មជាតិរបស់ក្មេងៗ

ពេលកូនខឹង ស្រែកយំម្ដងៗ ម៉ាក់ប៉ាចូលទៅលួងភ្លាម មិនមែនជាវិធីអប់រំកូនល្អទេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម