backup og meta

ក្មេងតូចលេងច្រើន មានអត្ថប្រយោជន៍ដល់ការលូតលាស់

ក្មេងតូចលេងច្រើន មានអត្ថប្រយោជន៍ដល់ការលូតលាស់

គ្នា​យើង​មាន​ដែល​សង្កេត​មើល៍​អត់? ព្រោះ​តែ​ចង់​ឲ្យ​កូន​ឆ្លាត កូន​ធំ​មិន​ទាន់​ស្រួល​បួល​ផង ម៉ាក់​ប៉ា​មួយ​ចំនួន​ចាប់​ផ្ដើម​បង្រៀន​អក្សរ បង្រៀន​លេខ​ឲ្យ​កូន​ចេះ​ចាំ ហើយ​មិន​ចង់​ឲ្យ​កូន​មាន​ពេល​លេង​ច្រើន​ពេក​ទេ ខ្លាច​កូន​រៀន​ខ្សោយ តែ​តាម​ពិត​ទៅ អា​អូន​លេង​ច្រើន ទទួល​បាន​ការ​អភិវឌ្ឍ​ច្រើន​ផ្នែក​ណាស់​អំឡុង​ពេលកំពុង​កូន​លូតលាស់។

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

គ្រាន់​តែ​លេង​សោះ អាច​ជួយ​អភិវឌ្ឍ​ដល់​ការ​លូតលាស់​កូន​បាន​យ៉ាង​ម៉េច​ខ្លះ?

បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​បក​ស្រាយ​​ថា ការ​លេង​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កុមារ​តូច​ លើស​ពី​ការ​ឲ្យ​កូន​រៀន​លេខ រៀន​អក្សរ​ទៅ​ទៀត។ អត្ថប្រយោជន៍​នៃ​ការ​លេង​មាន​ដូច​ជា៖

– អភិវឌ្ឍន៍​ការប្រើ​សាច់ដុំធំៗ ដែល​ធ្វើ​ឲ្យ​កូន​លូតលាស់​ដោយ​មាន​ភាព​ស្វាហាប់ រហ័សរហួន

– អភិវឌ្ឍន៍​ការប្រើសាច់ដុំតូចៗ ជួយ​ឲ្យ​កុមារ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រើ​ចលនា​ម្រាម​ដៃ (កាន់​ខ្មៅ​ដៃ) និង​ភ្នែក

– អភិវឌ្ឍន៍​ផ្នែក​ភាសា  កុមារ​ឆាប់​យល់​ពី​គំនិត​អ្នក​ទៃ និង​ចេះ​ប្រើ​ភាសា ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​ពួក​គេ​ទៅ​កាន់​ម៉ាក់​ប៉ា

– អភិវឌ្ឍន៍​ទំនាក់ទំនង​សង្គម  អា​អូន​នឹង​ក្លាយ​ជា​ក្មេង​ដែល​មាន​ទំនាក់​ទំនង​សង្គម​ល្អ ក្លាហាន ចេះ​យល់​ចិត្ត​អ្នក​ដទៃ

– អភិវឌ្ឍន៍​ភាព​ច្នៃ​ប្រឌិត អនុញ្ញាត​ឲ្យ​អា​អូន​ស្វែង​យល់​ពី​មូលហេតុ ឬ​របៀប​ដែល​អ្វី​មួយ​កើត​ឡើង និង​ស្វែង​រក​ដំណោះ​ស្រាយ​តាម​ការ​ច្នៃ​ប្រឌិត​របស់​ពួក​គេ។

ការ​លេង​មាន​សារ​សំខាន់​ចំពោះ​ការ​អភិវឌ្ឍ ព្រោះ​បាន​​ចូល​រួម​ចំណែក​ដល់​ការ​យល់​ដឹង​ផ្នែក​រាងកាយ និង​អារម្មណ៍​របស់​អា​អូន។ ជា​ពិសេស​នោះ វា​ក៏​ផ្ដល់​នូវ​ឱកាស​ដ៏​ល្អ​សម្រាប់​ម៉ាក់​ប៉ា​បាន​បង្រៀន​កូន​តាម​រយៈ​ការ​លេង និង​ចំណាយ​ពេល​បាន​ច្រើន​ជា​មួយ​កូនៗ។

ជា​ចុង​ក្រោយ វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ហេតុ​ដូច្នេះ​ហើយ ម៉ាក់​ប៉ា​គួរ​ជំរុញ​ការ​លេង​របស់​កូន​ៗ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​កូន​ទទួល​បាន​កុមារភាព​ដ៏​រីករាយ​ដែល​ជា​ការ​ចង​ចាំ​ដ៏​ល្អ​របស់​ពួក​គេ។

កូន​លូតលាស់

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Importance of Play in Promoting Healthy Child Development and Maintaining Strong Parent-Child Bonds https://pediatrics.aappublications.org/content/119/1/182

The importance of play for enhancing the creativity https://medium.com/@janja.popovic/the-importance-of-play-for-enhancing-the-creativity-fbf69021593

កំណែ​ប្រែបច្ចុប្បន្ន

17/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត?

ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម