ក្នុងនាមជាម៉ាក់ប៉ា យើងត្រូវមើលថែទាំកូនគ្រប់ជ្រុងជ្រោយ តាំងពីការហូបចុក ការស្លៀកពាក់ គ្រប់សព្វគ្រប់បែបយ៉ាង រហូតដល់អាយុកូនចូលរៀន ទើបម៉ាក់ប៉ាមានពេលទំនេរខ្លះ។ យ៉ាងណាមិញ នៅពេលកូនចូលរៀន ក៏មានន័យថា ម៉ាក់ប៉ាត្រូវចំណាយពេលតាមដានការសិក្សាកូនដែរ ទោះខ្លួនឯងរវល់ប៉ុនណាក៏ដោយ។
ការស្រាវជ្រាវពី National Coalition for Parent Involvement in Education បានឲ្យដឹងថា សិស្សដែលមានម៉ាក់ប៉ាជួយជ្រោមជ្រែង ឬតាមដានការសិក្សាកូន ភាគច្រើនទទួលបានពិន្ទុខ្ពស់ ចូលរៀនសាលាទៀងទាត់ មានជំនាញសង្គមខ្លាំង បង្ហាញអាកប្បកិរិយាសមរម្យ និងងាយសម្របខ្លួនបានល្អនៅក្នុងសាលា។
ទាក់ទងនឹងលទ្ធផលការសិក្សារបស់កូនល្អ ឋានៈគ្រួសារ ឬចំណូលដែលគ្រួសាររកបានមិនជួយអ្វីទេ ប៉ុន្តែអ្វីដែលជួយដល់កូននោះគឺការចូលរួម តាមដានការសិក្សាកូនជាឈ្នាន់មួយជួយកូនឲ្យមានភាពជោគជ័យក្នុងការសិក្សា។ នេះបើយោងតាមការស្រាវជ្រាវដដែលខាងលើ។
ដូចគ្នានេះដែរ លោកស្រី កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំងបានឲ្យដឹងថា មិនថាម៉ាក់ប៉ាមមាញឹកនឹងការងារប៉ុនណាទេ គួរតែតាមដានការសិក្សាកូនឲ្យជាប់ដូចជា ជួយធ្វើកិច្ចការផ្ទះរបស់កូន ឆែកសៀវភៅរបស់កូន។ល។
វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស រោគ កុមារ
ដ្បិតតែការចូលរួមយកចិត្តទុកដាក់លើការសិក្សារបស់កូនពីម៉ាក់ប៉ាសំខាន់ ប៉ុន្តែម៉ាក់ប៉ាក៏គួរតែដាស់តឿនខ្លួនឯងឲ្យតាមដានការសិក្សាកូនដោយភាពវិជ្ជមាន ដោយមិនដាក់សម្ពាធលើកូនឲ្យរៀនបានលេខល្អរាល់ខែ ឬវាយកូន ឬប្រៀបធៀបកូនខ្លួនឯងនឹងកូនអ្នកដទៃដែរ។
អត្ថបទគួរអាន៖
- ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ
- ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី
- ទារកទើបកើត មើលមិនឃើញផង ម៉េចអាចចំណាំម៉ាក់ៗច្បាស់ម៉្លេះ?
- ទារកចាប់ពីកើតភ្លាមរហូតដល់ ២ ឆ្នាំ គួរឲ្យគេងប៉ុន្មានម៉ោង?
- ទារក ៦ខែ មានវ៉ាក់សាំងបន្ថែម ដើម្បីការពារជំងឺនេះ
- ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ?
[embed-health-tool-bmi]