backup og meta

ឲ្យ​អា​អូន​ញ៉ាំ​វីតាមីន​បំប៉ន ពិតជា​ជួយ​កូន​ឡើង​ទម្ងន់​​មែន​ឬអត់?

ឲ្យ​អា​អូន​ញ៉ាំ​វីតាមីន​បំប៉ន ពិតជា​ជួយ​កូន​ឡើង​ទម្ងន់​​មែន​ឬអត់?

អា​អូន​តូច​ៗ​ខ្លះ ពិបាក​ញ៉ាំ​បាយ​ណាស់ ចូល​ចិត្ត​ញ៉ាំ​តែ​ចំណី ធ្វើ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម ហើយ​គីឡូ​មិន​គ្រប់​ស្តង់ដារ​ម៉ាក់ប៉ា​បារម្ភ​ទៀត។ ដូច​នេះ ទើប​ម៉ាក់ប៉ា​មួយ​ចំនួន​ទិញ​វីតាមីន​បំប៉ន​ឲ្យ​កូន​ញ៉ាំ ព្រោះ​ចង់​ឲ្យ​កូន​ញ៉ាំ​បាយ​ច្រើន ឆាប់​ធាត់ តែ​វីតាមីន​បំប៉ន​ពិត​ជា​ជួយ​ឲ្យ​កូន​ឡើង​គីឡូ​មែន​ឬ​យ៉ាងណា?

បក​ស្រាយ​នឹង​ចម្ងល់​មួយ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក ឲ្យ​ដឹង​ថា វីតាមីន​បំប៉ន​សម្រាប់​កុមារ​ភាគ​ច្រើន គេ​ផលិត​ឡើង​ជា​ប្រភេទ Multi-Vitamin មាន​ន័យ​វីតាមីន​បំប៉ន​នោះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​រួម​ផ្សំ​គ្នា​ជាមួយ​វីតាមីន​ចម្រុះ​មុខ (វីតាមីន A E C។ល។) នៅ​ក្នុង​បរិមាណ​មួយ​សមស្រប​ទៅ​តាម​អាយុ​កុមារ។ វីតាមីន​បំប៉ន​ក៏​មាន​ផ្ទុក​សារធាតុ​រ៉ែ​មួយ​ចំនួន​ដូចជា ជាតិ​ដែក ឬ​ស័ង្កសី​ជាដើម។

លោក​ស្រី​បន្ត នៅ​ពេល​ដែល​កុមារ​ញ៉ាំ​វីតាមីន​បំប៉ន វា​ជួយ​ឲ្យ​កូន​មាន​សុខភាព​រឹង​មាំ និង​ប្រព័ន្ធ​ភាព​ស៊ាំ​​មាំមួនល្អ ជាហេតុ​ជួយ​ឲ្យ​អា​អូន​ឡើង​ទម្ងន់ ព្រោះ​អា​អូន​មាន​សុខភាព​ល្អ ។ មិន​មែន​គ្រាន់​តែ​ម៉ាក់​ប៉ា​ផ្ដល់​វីតាមីន​បំប៉ន​ហើយ អា​អូន​អាច​ឡើង​ទម្ងន់​ញ៉ាំ​តែ​វីតាមីន​បំប៉ន​នឹង​ទេ។ វីតាមីន​បំប៉ន គ្រាន់​តែ​ជា​អាហារ​បន្ថែម​ចាំ​បាច់​ផ្ដល់​ឲ្យ​កុមារ​មិន​សូវ​ញ៉ាំ​បន្លែ ផ្លែ​ឈើ ឬ​ខ្វះ​អាហារូបត្ថម្ភ ឬ​ពិបាក​ញ៉ាំ​បាយ។

វេជ្ជបណ្ឌិត​សញ្ញា​ប័ត្រ​ពី​បារាំង​រូប​នេះ បាន​បន្ថែម​ថា ក្មេង​ៗ​គ្រប់​រូប​មិន​ចាំបាច់​ញ៉ាំ​វីតាមីន​បំប៉ន​នោះ​ទេ បើ​កូន​យើង​ទទួល​បាន​វីតាមីន​គ្រប់​គ្រាន់​តាម​រយៈ​អាហារ​ប្រចាំ​ថ្ងៃ​ហើយ (ឧ. កូន​ញ៉ាំ​បាយ​បាន អត់​រើស​បន្លែ ផ្លែឈើ ឬ​សាច់) យើង​មិន​បាច់​ផ្ដល់​វីតាមីន​បំប៉ន​បន្ថែម​ក៏​បាន។ គ្មាន​អ្វី​ល្អ​ខ្លាំង​សម្រាប់​កុមារ ​ជាង​អាហារូបត្ថម្ភ​ដូច​ជា បបរ​ខាប់​គ្រប់​គ្រឿង ទឹកដោះគោ ឬ​ផ្លែឈើ​ស្រស់​​ផ្សេងៗ។

វីតាមីនបំប៉ន ត្រូវ​បានផលិត​ឡើង​ ដើម្បីបំពេញចន្លោះ​ប្រហោងវីតាមីន ឬជាតិរ៉ែខ្លះៗ ដែលកូនយើងទទួលបានមិនពេញលេញប៉ុណ្ណោះ។ បើចង់ឲ្យកូនឡើងទម្ងន់ល្អ យកល្អម៉ាក់ប៉ាអាចផ្ដល់អាហារសម្បូរសារធាតុចិញ្ចឹមដែលកូនត្រូវការ និងបន្ថែមវីតាមីនបំប៉នឲ្យកូនទៅតាមអាយុសមស្រប។

វីតាមីនបំប៉ន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.sharecare.com/health/vitamins-supplements/can-multivitamins-help-gain-weight

https://www.blackmores.com.au/weight-management/do-vitamins-cause-weight-gain

https://healthfully.com/335997-vitamins-for-kids-to-gain-weight.html

កំណែ​ប្រែបច្ចុប្បន្ន

07/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ខ្លាចកូនមិនឡើងគីឡូល្អ ម៉ាក់ប៉ាអាចសាកវិធីផ្ដល់អាហារគ្រឹះនេះឲ្យអាអូន

ម៉ាក់ប៉ាសាកល្បងវិធីនេះ បើអាអូនញ៉ាំបបរអស់ៗគ្រប់ពេល តែគីឡូមិនគ្រប់ស្ដង់ដារ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម