ប៉ាម៉ាក់ច្បាស់ជាបានដឹងហើយថា ទារកតែងតែយំ នៅពេលដែលពួកគេឃ្លាន។ ប៉ុន្តែ ប្រសិនបើទារកយំ ក្រោយពីបំបៅដោះរួច ជាពិសេស ពួកគេហាក់ដូចជាពិបាកចិត្ត និងយំមិនបាត់សោះ វាអាចជាសញ្ញាព្រមានមួយដល់ប៉ាម៉ាក់។ ដោយសារតែបញ្ហានេះ ធ្វើឲ្យទាំងម៉ាក់ និងអាអូនមានអារម្មណ៍តប់ប្រមល់ និងធុញថប់ ដូច្នេះហើយ ការស្វែងរកមូលហេតុដែលបណ្ដាលឲ្យទារកយំក្រោយបំបៅដោះរួច មានសារសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព។
១. ចុកពោះ
ជាទូទៅ រោគចុកពោះនេះកើតឡើងចំពោះទារកដែលមានអាយុក្រោម៣ខែ ដែលយំខ្លាំងយ៉ាងហោចណាស់ពីរ២ទៅ៣ម៉ោងក្នុងមួយថ្ងៃ ហើយការយំនេះមានរយៈពេលពី៣ថ្ងៃ ឬច្រើនជាងនេះក្នុងមួយសប្ដាហ៍។ ទារកម្នាក់ក្នុងចំណោម៥នាក់កើតមានរោគចុកពោះនេះ និងពុំមានមូលហេតុច្បាស់លាស់ណាមួយដែលនាំឲ្យទារកមានអាការៈនេះឡើយ។ វាអាចដោយសារតែប្រព័ន្ធរំលាយអាហាររបស់ទារកកំពុងតែអភិវឌ្ឍ ហើយពួកគេទទួលបានហ្គាស ឬមិនអាចរំលាយទឹកដោះគោបានពេញលេញ។ ទារកអាចមានរោគចុកពោះនេះ ប្រសិនបើពួកគេយំដោយគ្មានមូលហេតុ ហើយក្ដាប់ដៃណែន ក៏ដូចជាថ្ពាល់ឡើងក្រហម។ បន្ថែមពីនេះ ពួកគេអាចចំកោងខ្នង និងទាញជង្គង់ទៅជិតនឹងពោះ។
ដំណោះស្រាយ៖ អាការៈចុកពោះនេះ នឹងបាត់ទៅវិញដោយខ្លួនឯង នៅក្នុងរយៈពេលប្រហែល៦សប្តាហ៍ ហើយជាទូទៅ វានឹងបាត់ទៅទាំងស្រុងនៅខែទី៤។ នៅពេលបច្ចុប្បន្ននេះ ពុំមានការព្យាបាលចំពោះអាការៈចុកពោះនេះទេ ក្រៅពីកម្ចាត់រាល់កត្តាបង្កទាំងអស់ប៉ុណ្ណោះ។
២. ច្រាលអាស៊ីដ
ការចា្រលអាស៊ីដ គឺជាបញ្ហាមួយដែលសាច់ដុំខ្ជិបមិនលូតលាស់ នៅចុងបំពង់អាហារ មិនអាចទប់ទល់នឹងក្រពះដែលផ្ទុកអាហារ ដែលកត្តានេះបណ្ដាលឲ្យអាហារ រួមជាមួយនឹងទឹកក្រពះហូរចេញពីក្រពះចូលទៅក្នុងបំពង់អាហារ។ ការចាល់អាស៊ីដនេះ ក៏អាចបង្ហាញរោគសញ្ញាស្រដៀងទៅនឹងរោគឈឺពោះផងដែរ។ ការធ្វើរោគវិនិច្ឆ័យនៃការចាល់អាស៊ីដនេះ ធ្វើឡើងដោយផ្អែកលើរោគសញ្ញារបស់ទារក ហើយប្រសិនបើមានសភាពធ្ងន់ធ្ងរ គ្រូពេទ្យអាចណែនាំឲ្យធ្វើតេស្តផ្សេងៗ ដើម្បីធ្វើរោគវិនិច្ឆ័យលើបញ្ហានេះ។
ដំណោះស្រាយ៖ ដើម្បីបញ្ចៀសអាហារកុំឲ្យហូរត្រលប់ទៅក្នុងបំពង់អាហារ ប៉ាម៉ាក់គួរដាក់ឲ្យទារកអង្គុយឲ្យត្រង់នៅពេលបំបៅដោះ។ ការដាក់ឲ្យទារកគេងនៅពេលបំបៅ ឬបន្ទាប់ពីបំបៅរួច គឺជាការដាក់សម្ពាធទៅលើសាច់ដុំខ្ជឹបនៃបំពង់អាហារ ដែលធ្វើឲ្យវារបើក។ ដូច្នេះហើយ ចូរបីកូនឲ្យត្រង់ដាក់លើស្មា យ៉ាងហោចណាស់៣០នាទី បន្ទាប់ពីបំបៅដោះរួច។
៣. អាលែកហ្ស៊ីនឹងអាហារ
ទារកតែងតែងាយប្រតិកម្មទៅនឹងអាហារថ្មីៗ ហើយអាចវិវត្តន៍ទៅជាអាលែកហ្ស៊ីយ៉ាងឆាប់រហ័ស ដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅខ្សោយ។ បញ្ហានេះកើតឡើងជាទូទៅ ចំពោះទារកដែលបៅទឹកដោះម្ដាយ ពីព្រោះតែម៉ាក់ៗញ៉ាំអាហារចម្រុះ ដែលទារកមិនទាន់ស៊ាំនៅឡើយ។ ជាទូទៅ ពពួកអាហារដែលនាំឲ្យទារកអាលែកហ្ស៊ីមានដូចជា ទឹកដោះគោ ស៊ុត និងសណ្ដែក។ ប្រសិនបើកូនបង្ហាញរោគសញ្ញា ដូចជារលាក ក្រហម កន្ទាលត្រអាក ឬជុះមានឈាមបន្ទាប់ពីបំបៅដោះរួច ចូរនាំកូនទៅពេទ្យដើម្បីធ្វើតេស្តអាលែកហ្ស៊ី។
ដំណោះស្រាយ៖ ប្រសិនបើកូនយំបន្ទាប់ពីញ៉ាំអាហារមួយចំនួនដែលពួកគេអាលែកហ្ស៊ី ចូរជ្រើសរើសអាហារដទៃទៀត។ បន្ថែមពីនេះ ចូរផ្លាស់ប្ដូរប្រភេទទឹកដោះគោម្សៅ ប្រសិនបើម៉ាកទឹកដោះគោម្សៅខ្លះធ្វើឲ្យទារកចុកពោះ បន្ទាប់ពីបៅរួច។ នៅក្នុងករណីដែលម៉ាក់ៗបំបៅដោះកូន ចូរជៀសវាងអាហារណាដែលធ្វើឲ្យទារកកើតមានអាការៈមិនស្រួលក្នុងខ្លួន។
៤. ហ្គាស
[embed-health-tool-vaccination-tool]