backup og meta

នៅ​ពេល​អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ប៉ា​ម៉ាក់​គួរ​ធ្វើ​ម៉េច​ខ្លះ​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 12, 2021

    នៅ​ពេល​អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ប៉ា​ម៉ាក់​គួរ​ធ្វើ​ម៉េច​ខ្លះ​?

    ពិត​ណាស់​ ប៉ា​ម៉ាក់​គ្រប់​រូប​តែងតែ​រំពឹង​ថា​ ទារក​នឹង​​ចាប់ផ្ដើម​ដុះ​ធ្មេញ​នៅ​ឆ្នាំ​ដំបូង ហើយ​នៅ​ពេល​ដែល​ឃើញ​ពួក​គេ​ដុះ​ធ្មេញ​ ប៉ា​ម៉ាក់​ត្រូវ​សង្កេតមើល​ ក៏​ដូចជា​តាមដាន​ចំពោះ​ការ​វិវត្តនៃ​ធ្មេញ​ទី​មួយ​របស់​ទារក​​​ឲ្យ​បាន​ដិតដល់​។​

    ការ​ដុះ​ធ្មេញ​អាច​កើត​ឡើង​ខុស​ៗ​គ្នា​ចំពោះ​ទារក​ម្នាក់​ៗ

    យោង​តាម​របាយការណ៍​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ដុះ​ធ្មេញ​អាច​នឹង​ចាប់ផ្ដើម​នៅ​ពេល​ដែល​ទារក​អាយុ​៤​ខែ​ ប៉ុន្តែ​ភាគ​ច្រើន​ គឺ​នៅ​ពេល​ដែល​ទារក​អាយុ​៦​ខែ​។​ បើ​ទោះ​បី​ជា​កូន​អាយុ​៦​ខែ​ហើយ​ នៅ​មិន​ទាន់​​ដុះ​ធ្មេញ​នៅ​ឡើយ​ ប៉ា​ម៉ាក់​ក៏​ពុំ​ចាំបាច់​បារម្ភ​ដែរ​ ពីព្រោះ​ក្មេង​ខ្លះ​អាច​​មិន​ទាន់​ដុះ​ធ្មេញ​​នៅ​​​ឆ្នាំ​ដំបូង​នោះ​ទេ​។

    សញ្ញា​ទាំង​នេះ​ បង្ហាញ​ថា​ទារក​ជិត​ដុះ​ធ្មេញ

    នៅ​ពេល​ដែល​ទារក​បញ្ចេញ​សញ្ញា​ខាងក្រោម​នេះ​ បញ្ជាក់​ថា​ពួក​គេ​នឹង​​ចាប់ផ្ដើម​ដុះ​ធ្មេញ​ឆាប់​ៗ​នេះ៖

    • មួម៉ៅ​ច្រើន​​
    • អញ្ចាញ​ក្រហម​ ឬ​ហើម​
    • ហៀរ​ទឹក​មាត់​
    • ចំណង់​អាហារ​ថយ​ចុះ​​

    ម៉ាក់ៗ​អាច​បន្ត​បំបៅ​ដោះ​កូន​បាន

    មាន​ម៉ាក់​ៗ​មួយ​ចំនួន​ងឿងឆ្ងល់​ថា​ នៅ​ពេល​ដែល​អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ​ តើ​គួរ​បញ្ឈប់​បំបៅ​ដោះ​កូន​ដែរ​ឬ​ទេ? យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​យើង​មិន​ណែនាំ​ឲ្យ​បញ្ឈប់​ការ​បំបៅ​ដោះ​កូន​ឡើយ​ ប៉ុន្តែ​យើង​​​គប្បី​ដាក់​ទារក​​ឲ្យ​បៅ​នៅ​ក្នុង​ទីតាំង​សមស្រប​ និង​​ប្រើប្រាស់​វិធី​ថែទាំ​នៅ​ផ្ទះ​ ដើម្បី​បំបាត់​ការ​ឈឺ​អញ្ចាញ​របស់​ទារក​ ព្រម​ទាំង​​បន្ត​បំបៅ​ដោះ​កូន​តាម​ធម្មតា​។

    ដុះធ្មេញ២

    តិចនិក​បំបាត់​ការ​ឈឺ​ចាប់​ នៅ​ពេល​​ទារក​ចាប់ផ្ដើម​ដុះ​ធ្មេញ

    ​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ងាយ​ៗ​​ខាង​ក្រោម​នេះ ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​នៅ​ពេល​ដែល​ទារក​​ចាប់ផ្ដើម​ដុះ​ធ្មេញ​។

    • ម៉ាស្សា​ ឬ​ត្រដុស​អញ្ចាញ​ធ្មេញ​របស់​ទារក​ដោយ​ប្រើ​ម្រាម​ដៃ​ ឬ​កំណាត់​ស្អាត។​ ចូរ​ធ្វើ​បែប​នេះ​ មុន​ និង​បន្ទាប់​ពី​បំបៅ​ដោះ​រួច​។
    • ដើម្បី​បន្ធូរ​សម្ពាធ​អញ្ចាញ​ធ្មេញ​ ចូរ​ឲ្យ​ប្រដាប់​ខាំ​ធ្មេញ​ ដែល​ទារក​អាច​ទំពា​លេង​បាន
    • ជូត​សម្អាត​ទឹក​មាត់​ហៀរ​ចេញ​ថ្នម​ៗ​ ដើម្បី​កុំ​ឲ្យ​កើត​កន្ទួល​រមាស់​
    • សម្រាប់​ទារក​ដែល​អាច​ញ៉ាំ​អាហារ​រឹង​បាន​ ម៉ាក់​ៗ​អាច​​ឲ្យ​កូន​ញ៉ាំ​អាហារ​ត្រជាក់​ៗ​ដូចជា​​ទឹក​ដោះ​គោ​ជូរ​ជា​ដើម​។​​​

    ពេល​ណា​​គួរ​នាំ​កូន​ទៅ​ជួប​នឹង​គ្រូពេទ្យ?

    ប្រសិនបើ​ទារក​មាន​អាការៈ​ដូច​ខាងក្រោម​ ម៉ាក់​ៗ​គប្បី​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ ពីព្រោះ​វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្សេង​ទៀត​។

    • ក្ដៅ​ខ្លួន​ចាប់​ពី​៣៨​អង្សា​សេ​ ឬ​លើស​ពី​នេះ។ ទោះ​បី​ជា​ការ​ដុះ​ធ្មេញ​ អាច​​ធ្វើ​ឲ្យ​កូន​ឡើង​​កម្ដៅ​ក្នុង​រាងកាយ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មិន​អាច​បណ្ដាល​ឲ្យ​ទារក​មាន​អាការៈ​គ្រុន​ក្ដៅ​ឡើយ​។
    • រាករូស
    • ហៀរសំបោរ​
    • យំ​មិន​បាត់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម