នៅពេលដែលកូនតូចបៅឈ្លក់យើងពិតជាបារម្ភខ្លាំងណាស់ ដូចនេះហើយត្រូវស្វែងយល់ពីមូលហេតុដែលនាំឲ្យកូនបៅទៅមានអាការៈបែបនោះ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ នឹងបង្ហាញពីប្រភេទទារកងាយបៅឈ្លក់ដូចខាងក្រោម៖
- ទារកកើតមិនគ្រប់ខែ ឬមិនគ្រប់ទម្ងន់
- ទារកមានបញ្ហាបេះដូង
- ទារកមិនគ្រប់លក្ខណៈពីកំណើតដូចជាឆែបមាត់ ឬក្រអូមមាត់
- កក្រពះតូច
- ទារកក្អែញឹកញាប់
ក្រៅពីលក្ខខ័ណ្ឌផ្ទាល់ខ្លួនរបស់ទារកនោះហើយ នៅមានកាយវិការឲ្យទារកបៅ ឬការបំបៅមិនបានត្រឹមត្រូវ ក៏ជាហេតុនាំឲ្យកូនឈ្លក់ដូចគ្នាដូចជា៖
- ឲ្យកូនគេងបៅ
- បំបៅទារកទាំងកំពុងគេង
- ប្រឡែងលេងជាមួយកូនទាំងកំពុងបៅ
- ពេលលើកកូនបំបៅក្បាលទាបជាងគូទ
វិធីការពារកុំឲ្យទារកឈ្លក់ទឹកដោះនៅពេលបំបៅ ព្រោះបើឈ្លក់ច្រើនដងពេក វាប៉ះពាល់រលាកផ្លូវដង្ហើម ឬរលាកសាច់សួតពីស្រាលដល់ធ្ងន់ធ្ងរ ហើយធ្វើឲ្យទារកមិនសូវឡើងទម្ងន់។ ដូចនេះត្រូវធ្វើបែបនេះ ទើបកូនមិនឈ្លក់៖
- ពេលលើកទារកឲ្យបៅដោះ យើងត្រូវលើកថ្នមៗ រួចយកមកផ្អឹបដើមទ្រូង ហើយដាក់ក្បាលឲ្យខ្ពស់ជាងគូទ
- កុំបង្ខំកូនឲ្យបៅ
- នៅពេលបៅ បើកូនក្អក ឬយំ ត្រូវដកក្បាលដោះចេញពីមាត់
- ត្រូវបំបៅទារកដោយដាក់មាត់ទារកឲ្យស៊ប់នឹងក្បាលដោះ
វិធីជួយសង្គ្រោះពេលកូនឈ្លក់ទឹកដោះ គឺយើងត្រូវលើកបញ្ឈរ និងរឹតខ្នង ហើយកុំអាលទាន់ឲ្យកូនបៅបន្តទៀត និងព្យាយាមជូតសម្អាតមាត់ ច្រមុះឲ្យបានស្អាត។
អត្ថបទពាក់ព័ន្ធ៖
- ទារកបៅក្បាលដោះជ័រយូរ អាចរីកក្រអូមមាត់អត់?
- ម៉ាក់ៗត្រូវដឹងរឿងនេះពេលកូនតូចក្អែ ចៀសវាងឈ្លក់ចូលច្រមុះ
- ពេទ្យថា ទម្លាប់ឲ្យកូនបៀមដបទឹកដោះគោ គ្រោះថ្នាក់ខ្លាំងណាស់
- មូលហេតុកូនបៅរួច ចេះតែក្អែចេញមកវិញ ម៉ាក់ៗចាំបាច់ត្រូវដឹង
- ចំណុចធ្វេសប្រហែសរបស់ម៉ាក់ប៉ាសម័យថ្មី ធ្វើឲ្យកូនតូចឧស្សាហ៍ឈឺ
- ប្រយ័ត្នប្រយែង កូនក្មេងកើតជំងឺផ្លូវដង្ហើមប្រភេទនេះធ្ងន់ធ្ងរហើយ
- ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង?
- ទារកបៅចេះតែឈ្លក់ដោយសារអី បើឈ្លក់ចូលសួតញឹក ប៉ះពាល់ម៉េចខ្លះ?
- ម៉ាក់ប៉ារវល់ ហើយទុកកូនឲ្យអ្នកដទៃមើលថែជំនួស ប្រយ័ត្នជួបរឿងបែបនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]