ករណីកូនបៅទឹកដោះគោម្សៅម៉ាក និងលេខតែមួយតាំងពីដើមមក បែរជាបៅលែងត្រូវនៅអំឡុងពេលណាមួយទៅវិញ រហូតម៉ាក់ប៉ាព្យាយាមស្វែងរកម៉ាកទឹកដោះគោផ្សេង។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅបានឲ្យដឹងថា ករណីបែបនេះលោកជួបច្រើនមកហើយ ដោយអាការៈដែលអាណាព្យាបាលតែងលើកឡើងមានដូចជា៖
– បៅមិនសូវឡើងគីឡូ
– ទល់លាមក
– រាករូស
– ក្អួតចង្អោរ
វេជ្ជបណ្ឌិតរូបនោះបានបន្តថា ករណីទារកទើបកើតរហូតដល់ ១០ ខែ ឬ ១ ឆ្នាំគីឡូឡើងលឿនណាស់ ហើយបន្ទាប់ពីចូលដល់វ័យនោះកូនក្មេងលែងសូវឡើងគីឡូតទៅទៀតហើយ។ លោកបន្ថែមទៀតថាជាទូទៅក្មេងចាប់ពីកើតដល់ ៤ ខែ ជាមធ្យមមួយសប្ដាហ៍ឡើង ២០០-៣០០ ក្រាម ដូចនេះពេលកូនធំដល់វ័យ ១ ឆ្នាំគីឡូឡើងកាន់តែយឺតទៅៗ។ ព្រោះតែបែបនេះហើយ ទើបពួកគាត់សន្និដ្ឋានថា កូនបៅទឹកដោះគោប្រភេទតែមួយ លេខតែមួយនោះលែងត្រូវតទៅទៀត តែតាមពិតនោះគឺជាធម្មជាតិរបស់ក្មេងប៉ុណ្ណោះ។
[embed-health-tool-vaccination-tool]