ក្មេងទើបនឹងកើតមានមានប្រព័ន្ធការពាររាងកាយខ្សោយ ងាយជួបប្រទះបញ្ហា និងជំងឺដង្កាត់ផ្សេងៗ។ ខាងក្រោមនេះជាជំងឺ និងបញ្ហាមួយចំនួនដែលឧស្សាហ៍កើតមានលើទារកទើបកើត ដែលម៉ាក់ប៉ាត្រូវសង្កេតមើលកូនឲ្យបានដិតដល់។
១. ខាន់លឿង
ជំងឺខាន់លឿង គឺជាការកើតឡើងនូវពណ៌លឿងនៅលើស្បែក ឬភ្នែករបស់ទារក។ ជាទូទៅខ្លួនប្រាណរបស់ទារកឡើងលឿងបន្តិចបន្តួចនៅថ្ងៃទី ២ ឬទី ៣ ហើយបាត់ទៅវិញនៅ ១សប្តាហ៍ក្រោយសម្រាលចំពោះទារកកើតគ្រប់ខែ តែភាពលឿងនេះអាចបន្តនៅយូរលើទារកដែលកើតមិនគ្រប់ខែ និងអាចប៉ះពាល់ដល់ជីវិត ឬពិការភាព។ បើតាមការបកស្រាយរបស់មន្ទីរពេទ្យកាល់ម៉ែត ខាន់លឿងកើតឡើងដោយសារតែថ្លើមទារកទើបនឹងកើតនៅមានភាពខ្ចី ដែលមិនអាចបំលែង ឬបញ្ចេញសារជាតិម្យ៉ាងហៅថា ប៊ីលីរុយប៊ីន ដែលជាផលិតផលមួយកើតឡើង ក្រោយពីគ្រាប់ឈាមក្រហមបែក ឬស្លាប់។
២. ស្អិតភ្នែក
ទារកទើបកើតមួយចំនួនពេលកើតមកជួបបញ្ហាភ្នែកសើម ស្អិត ហើយមានលាយឡំជាមួយនឹងអាចម៍ភ្នែកទៀត។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា បញ្ហានេះបណ្តាលមកពីមូលហេតុសំខាន់ៗ៣យ៉ាងធំៗ ទី១ ម្តាយមានបង្ករោគនៅទ្វារមាស មានជំងឺកាមរោគ ដូចជាស្វាយ ប្រមេះ និងជំងឺកាមរោគដទៃទៀតពេលពពោះ ទី២ ម្តាយបន្តក់ទឹកដោះម្តាយក្នុងភ្នែកកូន និងទី៣ កូនមានជំងឺស្ទះបំពង់ទឹកភ្នែក។
៤. ស្លាប់ភ្លាមៗ
ម៉ាក់ប៉ាត្រូវដឹងពីរោគសញ្ញានៃការស្លាប់ភ្លាមៗរបស់បេប៊ី (SIDS) និងរបៀបការពារខ្លះៗ។ ការស្លាប់ភ្លាមៗរបស់បេប៊ី សំដៅលើការស្លាប់អំឡុងគេងលក់ ដែលបេប៊ីមានអាយុក្រោម ១ ឆ្នាំហាក់ងាយប្រឈមនឹងស្ថានភាពនេះជាងគេ។ មិនមានមូលហេតុពិតប្រាកដអំពីជំងឺនេះទេ ប៉ុន្តែយើងអាចការពារអូនតូចបានតាមវិធីខាងក្រោមនេះ៖
– សម្អាតកន្លែងគេងបេប៊ីទៀងទាត់
– បោកគក់ខ្នើយកម្រាលឲ្យស្អាត
– កុំជក់បារីនៅក្បែរបេប៊ី។
៥. ក្អែ
ទារកទើបនឹងកើត ឬអាយុមួយខែតែងតែក្អែពេលបៅដោះ ខ្លះទៀតក្អែពេលញ៉ាំច្រើនពេក។ យើងមិនអាចព្យាបាលបញ្ហានេះបានទេ។ ខ្យល់ដែលអូនតូចលេបចូលជាមួយទឹកដោះពេលបៅជាកត្តាបង្កដូចនេះយើងព្យាយាមរកវិធីកាត់បន្ថយវា ដោយកុំឲ្យកូនបៅដោះ ឬញ៉ាំទឹកដោះគោច្រើនជ្រុលពេក ហើយត្រូវដាក់ក្បាលកូនឲ្យខ្ពស់ជាងដងខ្លួនរាល់ពេលបំបៅ ជាពិសេសនោះកុំឲ្យអូនតូចគេងភ្លាមៗក្រោយបៅរួច។
[embed-health-tool-vaccination-tool]