backup og meta

ទារកឆ្លងមេរោគចូលក្នុងខ្លួនចេញសញ្ញាបែបនេះ ម៉ាក់ប៉ាមិនត្រូវព្រងើយកន្តើយ

ទារកឆ្លងមេរោគចូលក្នុងខ្លួនចេញសញ្ញាបែបនេះ ម៉ាក់ប៉ាមិនត្រូវព្រងើយកន្តើយ

នៅ​ពេល​មាន​ដំបៅ ឬ​ការ​ឆ្លង​រោគ​លើ​ទារក​ទើប​កើត វា​ពិត​ជា​គ្រោះថ្នាក់​បំផុត ទាមទារ​ឲ្យ​យើង​ជា​អាណាព្យាបាល​ស្វែងរក​ការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ត្រឹមត្រូវ​ឲ្យ​លឿន​បំផុត។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ទារក​មាន​ឆ្លង​មេរោគ​ចូល​ខ្លួន​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​បើ​សង្កេត​ឃើញ​កូន​មាន​សញ្ញា​ទាំងនេះ ត្រូវ​ប្រញាប់​នាំ​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​កុំ​បង្អង់​យូរ។

– ក្ដៅ​ខ្លួន​លើស​ពី ៣៨ អង្សារសេ

– ពេល​គេង​ដក​ដង្ហើម​ញាប់ ឬ​ច្រើន​ជាង ៦០ ដង/នាទី

– ដង្ហក់​ស្ទះ​ផ្លូវ​ដង្ហើម ទ្រូង​ផឺត​ផត ច្រមុះ​រួម​រីក​នៅ​ពេល​ប្រឹង​ដកដង្ហើម​ពេល​គេង

– មិន​ព្រម​បៅ

– ប្រកាច់​កន្ត្រាក់​ដៃ​ជើង

– ដេក​សន្លឹម​មិន​ដឹង​ខ្លួន

– ស្បែក​រមាស់​កន្ទួល ក្រហម

លោក​វេជ្ជបណ្ឌិតបន្ត​ថា បើ​កូន​មាន​សញ្ញា​ទាំងនេះ​លើស​ពី​មួយ​ចំណុច ទារក​អាចធ្លាក់ថិត​ក្នុង​សភាព​គ្រោះថ្នាក់ ​និង​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់ ហើយ​កូន​ក្ដៅ​ខ្លួន​ខ្លាំង ត្រូវ​ជូត​ខ្លួន​កូន​ដោយ​កន្សែង​សើម ដើម្បី​ការពារ​កុំ​ឲ្យ​ប្រកាច់។

វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា ម៉ាក់ប៉ា​ត្រូវ​ចេះ​សង្កេត និង​តាម​ដាន​ពី​ស្ថានភាព​ទារក ព្រោះ​ជំងឺ​តិច​ព្យាបាល​ឆាប់​ជា ហើយ​មិន​គ្រោះថ្នាក់​ដល់​ជីវិត។ មួយ​វិញ​ទៀត​ត្រូវ​ស្វែង​យល់​ពី​របៀប​ថែទាំ​កូន​ផ្សេង​ៗ ដើម្បី​កុំឲ្យ​កូន​តូច​ជួប​បញ្ហា​ច្រើន ព្រោះ​ពេល​នេះ​ប្រព័ន្ធ​ការពារ​រាងកាយ​គេ​មិន​ទាន់​រឹងមាំ​ល្អ ដូច​មនុស្ស​ធំ​ឡើយ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/08/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ទារកអាយុប៉ុន្មានខែ ទើបម៉ាក់ប៉ាគួរកាត់ក្រចកឲ្យកូន?

ទារកគេងលក់ មិនយំទារបៅពេលយប់ ម៉ាក់ៗគួរដាស់ឲ្យម៉ឹមអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម