បើតាមបទពិសោធន៍របស់លោកស្រីវេជ្ជបណ្ឌិតផ្ទាល់ ប្រសិនអាអូននៅតែក្ដៅខ្លួន យំរករឿង ម៉ាក់ប៉ាអាចឲ្យអាអូនញ៉ាំថ្នាំប៉ារ៉ាសេតាមុលបានដោយមិនចាំបាច់បារម្ភអាអូនកើតបញ្ហាអ្វីទេ ក្នុងករណីដែលម៉ាក់ប៉ាផ្ដល់ថ្នាំទៅតាមការណែនាំត្រឹមត្រូវរបស់គ្រូពេទ្យ (ផ្ដល់ឲ្យកូន១ដូស) មិនមែនចេះតែឲ្យកូនញ៉ាំទេ។ មួយវិញទៀត បើអាអូនក្ដៅខ្លួន ៣៧.៥-៣៧.៩អង្សាសេ ម៉ាក់ប៉ាអាចងូតទឹកក្ដៅឧណ្ហៗឲ្យអាអូនបាន។
បន្ថែមពីលើនេះ ការផ្ដល់ថ្នាំប៉ារ៉ាសេតាមុលក៏អាចកាត់បន្ថយការឈឺចាប់នៅកន្លែងចាក់វ៉ាក់សាំងដល់កូនដែរ ហើយបើមានការហើមកន្លែងមុខម្ជុលចាក់ថ្នាំ ម៉ាក់ប៉ាអាចយកកន្សែងត្រជាក់ស្អាតមានអនាម័យ យកទៅស្អំនៅតំបន់នោះបាន។ ម៉ាក់ៗក៏អាចបំបៅដោះកូនដែរ ព្រោះការបៅទឹកដោះម្ដាយ អាចជួយកាត់បន្ថយអាការៈឈឺចាប់ដល់ទារក។