ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

បន្ទាប់ពីអាអូនកើតរួចមក ក្រៅពីសម្គាល់ពីរបៀបរបបម៉ោងញ៉ាំ ម៉ោងគេងរបស់អាអូន មានម៉ាក់ប៉ាមួយចំនួនសង្កេតឃើញថា ដៃរបស់កូនចេះក្ដាប់ជាប់រហូត ពេលខ្លះបែកញើសនៅប្រអប់ដៃទៀត។ ចុះហេតុអីបានជាកូនទើបកើតចេះតែក្ដាប់ដៃជាប់ មិនព្រមលាសោះ?
បើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ទារកក្ដាប់ដៃជាប់ភាគច្រើនមិនមែនជារោគសញ្ញាអ្វីមួយដែលយើងគួរឲ្យបារម្ភទេ ហើយការក្ដាប់ដៃជាប់របស់ទារកក៏អាចបណ្ដាលមកពីប៉ុន្មានកត្តាខាងក្រោមនេះដែរ៖
ទារកមានរ៉េហ្វ្លិចក្នុងការចាប់ខ្លាំង ដែលមិនអាចឲ្យអាអូនលាដៃបាន។ បើយើងឲ្យកូនកាន់ ឬដាក់ម្រាមដៃយើងឲ្យកូនកាន់ យើងនឹងឃើញថា កូននឹងកាន់ដៃយើងជាប់មិនលែង។
ពិការភាពខួរក្បាលអាចជាកត្តាមួយបណ្ដាលឲ្យទារកក្ដាប់ជាប់រាល់ពេល។ ក្នុងករណីដែលទារកក្ដាប់ដៃជាប់រហូត ហើយរាងកាយកូនក៏រឹង វាអាចជាសញ្ញាបញ្ហាប្រព័ន្ធសរសៃប្រសាទដែលខួរក្បាលទារកពិបាកក្នុងបញ្ជាសាច់ដុំផ្សេងៗ ។
អាអូនអាចមិនទម្លាប់នឹងបរិយាកាសខាងក្រៅនៅឡើយ ព្រោះពេលដែលទារកនៅក្នុងពោះ អាអូនមានទម្រង់ក្ដោបចូលគ្នា (ដៃក្ដោប ហើយជើងបត់មកដាក់ជិតខ្លួន)។ ទម្រាំតែកូនអាចលាដៃធម្មតាបាន គឺត្រូវចំណាយពេលរាប់សប្ដាហ៍ឯណោះ។
ជាទូទៅ ទារកទើបនឹងកើតក្ដាប់ដៃតែរយៈពេលប៉ុន្មានខែក្រោយកើតប៉ុណ្ណោះ ហើយពេលដែលអាអូនមានអាយុ ៣-៤ខែ កូននឹងចាប់ផ្ដើមលាដៃមកធម្មតាវិញ ដោយសារប្រព័ន្ធសរសៃប្រសាទរបស់កូនលូតលាស់រឹងមាំទៅៗ។ អាអូនក៏អាចចាប់ផ្ដើមឆោងយករបស់លេង ហើយពេលដែលកូនអាយុបាន ៦-៧ខែ អាអូននឹងរៀនចាប់កាន់របស់នេះនោះ រួចប្រលែងចេញវិញ។
ប៉ុន្តែ គ្រប់ទារកទាំងអស់មិនដូចគ្នា ទារកខ្លះលាដៃ ចេះកាន់របស់លឿន ខ្លះទៀតក៏យឺតទៅតាមពេលវេលា និងការលូតលាស់របស់កូន។ ផ្ទុយទៅវិញ ប្រសិនបើអាអូននៅតែក្ដាប់ដៃជាប់រហូត ពេលដល់អាយុ ៦-៧ខែហើយ ម៉ាក់ប៉ាអាចយកកូនទៅពិគ្រោះជាមួយគ្រូពេទ្យកុមារបាន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
07/10/2020
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ