backup og meta

កូនមានសុខភាពល្អ ឬអត់ម៉ាក់ប៉ាអាចពិនិត្យ ៤ ចំណុចនេះ

កូនមានសុខភាពល្អ ឬអត់ម៉ាក់ប៉ាអាចពិនិត្យ ៤ ចំណុចនេះ

សុខភាព​កូន​តូច​ពិតជា​រឿង​សំខាន់​ដែល​យើង​ជា​អាណាព្យាបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​សង្កេត​រៀងរាល់​ថ្ងៃ។ នៅ​ពេល​ចង់​ដឹង​ថា​កូន​លូតលាស់​ធំធាត់ និង​មាន​សុខភាព​ល្អ​ឬ​អត់​នោះ អាច​ពិនិត្យ​ទៅ​លើ​ប៉ុន្មាន​ចំណុច​ដូច​ខាងក្រោម។

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​ត្រូវ​ចេះ​សង្កេត​មើល​កូន​ខ្លួនឯង​ជាមុន​សិន ទើប​ចាំ​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​តាម​ក្រោយ។ ក្នុង​ការ​ពិនិត្យ​នោះ​មាន ២ ផ្នែក​លើ​ខ្លួន​ប្រាណ ១ ផ្នែក​ទាក់ទង​នឹង​របប​អាហារ និង​ ១ ​ផ្នែក​បញ្ញា​ស្មារតី៖

១- វាស់​កម្ពស់ និង​ថ្លឹង​ទម្ងន់

មុន​ទៅ​ពេទ្យ​យើង​ជា​អ្នក​ថែទាំ​គួរ​ដឹង​ថា​កូន​មាន​ឡើង​សាច់ និង​សកម្មភាព​ខ្លាំងក្លា​អត់​រាល់ថ្ងៃ ហើយ​នៅ​ពេល​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​លើក​ដំបូង​ពេទ្យ​វាស់​កម្ពស់ ថ្លឹង​ទម្ងន់ ដោយ​គណនា​ផល​ធៀប ដើម្បី​ឲ្យ​ដឹង​ថា​កូន​គ្រប់​គីឡូ និង​កម្ពស់​តាម​ស្តង់ដារ ឬ​ទេ? នៅ​ពេល​លទ្ធផល​យ៉ាង​ណា​នោះ គ្រូពេទ្យ​នឹង​ប្រាប់​យើង ឧទាហរណ៍៖ កូន​ខ្វះ​គីឡូ​ត្រូវ​បន្ថែម​ទឹក​ដោះ ឬ​បើ​កូន​ដល់​វ័យ​ញ៉ាំ​អាហារ​គួរ​បង្កើន​អាហារ​បែប​ណា ដើម្បី​ឲ្យ​រាងកាយ​ធំធាត់ និង​រឹងមាំ​ថែម​ទៀត។

២- ពិនិត្យ​រាង​កាយ

អ្នក​ដែល​មើល​ថែទាំ​កូន​ត្រូវ​ចេះ​ពិនិត្យ​មើល​ថា តើ​លើ​រូបរាង​ខ្លួន​តាំងពី​ក្បាល​ដល់​ចុង​ជើង មាន​ស្លាកស្នាម ដុំ​ពក កន្ទួល ដំបៅ​ដែល​មិន​ប្រក្រតី​ណា​មួយ​ដែរ ឬ​ទេ។ ប្រសិនបើ​មាន​អ្វី​មួយ​ខុស​ធម្មតា ដែល​អាច​នាំឲ្យ​រាំងស្ទះ​ដល់​ការ​លូតលាស់​របស់​កូន ត្រូវ​នាំ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិភាក្សា និង​រក​មូលហេតុ​នៃ​បញ្ហា ដោយ​ការ​ព្យាបាល​ផ្សេង។

៣- តាមដានការលូតលាស់​ផ្នែក​បញ្ហា

ការ​វិវត្តន៍​របស់​ទារក​ពិតជា​សំខាន់​ណាស់ ហើយ​ពេល​កូន​កាន់តែ​មាន​ចលនា​ច្រើន យើង​ក៏​កាន់តែ​ស្រលាញ់។ ក្នុង​នោះ​ចាប់ពី ៣ ខែ​ទៅ​ទារក​ចាប់ផ្ដើម​ងើប​ក្បាល​រួច ៥-៦ ខែ​ចេះ​ក្រឡាប់ ហើយ​ចាប់ពី ៨ ខែ​ឡើង​ទៅ​ពេល​យើង​និយាយ​ចាប់ផ្ដើម​រៀន​និយាយ​តាម​បណ្ដើរ។ មួយ​វិញ​ទៀត​បើ​សង្កេត​ឃើញ​ថា កូន​មិន​សូវ​ងាក​ពេល​ហៅ​ឈ្មោះ ឬ​សំងំ​លេង​ម្នាក់ឯង មិន​ចូលចិត្ត​លេង​ជាមួយ​ក្មេង​ដទៃ​អាច​ចូល​ជា​សញ្ញា​ក្មេង​អូទីស្សឹម ត្រូវ​ប្រញាប់​នាំ​ទៅ​ជួប​អ្នក​ជំនាញ​ឲ្យ​បាន​លឿន កុំ​ទុក​ដល់​ហួស​ពេល។

៤- របប​អាហារ

អាហារ​សម្រាប់​ទារក​ទើប​កើត​រហូត ៦ ខែ​​គឺ​ទឹកដោះ​ម៉ាក់​ៗ ឬ​អ្នក​ខ្លះ​ឲ្យ​កូន​បៅ​ទឹកដោះ​គោ​ជាដើម។ អ្នក​បំបៅ​ដោះ​កូន​ត្រូវ​សម្រិតសម្រាំង​អាហារ​ល្អ​ៗ​សម្រាប់​ញ៉ាំ​ខ្លួនឯង ហើយ​កូន​បៅ​ដោះ​គោ​ត្រូវ​លាង​សម្អាត​សម្ភារៈ​មាន​ដូចជា​កំប៉ុង​ឲ្យ​បាន​ស្អាត​បាត និង​រៀប​ទុក​ដាក់​ឲ្យ​មាន​របៀប​រៀបរយ​ចៀសវាង​មេរោគ​ជ្រៀត​ចូល នាំ​ឲ្យ​កូន​ឈឺ​ថ្កាត់។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/10/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

រវាងលាមកអាអូនបៅដោះម្តាយ និងទឹកដោះគោ ខុសគ្នាយ៉ាងម៉េចខ្លះ?

កម្តៅកូនប៉ុន្មានទើបហៅថាឈឺ? នេះជាកម្រិតសីតុណ្ហភាពពីត្រជាក់ ទៅក្ដៅខ្លាំង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម