backup og meta

​ប៉ា​ម៉ាក់​ត្រូវ​ដឹង​ ម៉េច​ក៏​អា​អូន​ចេះ​តែ​យំ​នៅ​ពេល​ងូត​ទឹក?

​ប៉ា​ម៉ាក់​ត្រូវ​ដឹង​ ម៉េច​ក៏​អា​អូន​ចេះ​តែ​យំ​នៅ​ពេល​ងូត​ទឹក?

ការ​ងូត​ទឹក​ឲ្យ​កូន​តូច​​ជា​ប្រចាំ​ មិន​ត្រឹម​តែ​​​មាន​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​អនាម័យ​ឲ្យ​ពួកគេ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​សារសំខាន់​ក្នុង​ការ​ជួយ​ឲ្យ​កូន​​គេង​លក់​ស្រួល​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ប៉ា​ម៉ាក់​ប្រហែល​ជា​ទទួល​បាន​បទពិសោធន៍​ខុស​ៗ​គ្នា​ក្នុង​ការ​ងូត​ទឹក​ឲ្យ​កូន​មិន​ខាន​ ពីព្រោះ​កូន​ខ្លះ​ចូលចិត្ត​ទឹក​ រី​ឯ​កូន​ខ្លះ​ទៀត​​ចាប់ផ្ដើម​យំ​មិន​បាត់​សោះ។​ កត្តា​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​ពិបាក​ចិត្ត​ និង​ចង់​ដឹង​ថា​ហេតុ​អី​បាន​ជា​កូន​មិន​ចូលចិត្ត​ទឹក​ដូច្នេះ​? គន្លឹះ​ខាង​ក្រោម​ នឹង​បង្ហាញ​ប៉ា​ម៉ាក់​​​ឲ្យ​​យល់​កាន់​តែ​ច្បាស់​​អំពី​បញ្ហា​​​នេះ​។

. សីតុណ្ហភាព​ទឹក

​​ទារក​តូច​ៗ​ដែល​មាន​​ស្បែក​​ក្រអូប​ប្រហើរ​ ​និង​​ទន់​ល្មើយ​ដូច​សំឡី​ ច្បាស់​ជា​ងាយ​រង​​គ្រោះ​ដោយ​សារ​សីតុណ្ហភាព​ក្ដៅ​ ឬ​ត្រជាក់​មិន​ខាន​។​ ដូច្នេះ​ ប៉ា​ម៉ាក់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សីតុណ្ហភាព​ទឹក​​ ដែល​ធ្វើ​យ៉ាង​កុំ​ឲ្យ​ក្ដៅ​ពេក​ ឬ​ត្រជាក់​ពេក​។​ ​​ចូរ​ងូត​ទឹក​ក្ដៅ​ឧណ្ណ​​ៗ​​ឲ្យ​កូន​​ជា​ប្រចាំ​ ​ដើម្បី​ឲ្យ​ពួកគេ​មាន​អារម្មណ៍​​​ស្រស់​ស្រាយ​នៅ​រាល់​ពេល​ងូត​ទឹក​។​

. លំហូរ​ទឹក

​​នៅ​រាល់​ពេល​ងូត​ទឹក​ ប៉ា​ម៉ាក់​គួរ​ចាក់​ទឹក​លើ​ខ្លួន​របស់​កូន​តូច​យឺត​ៗ​។ ​ប្រសិនបើ​​យើង​ប្រើប្រាស់​កាធុន​ងូត​ទឹក​ ចូល​ដាក់​កូន​ចូល​ទៅ​ក្នុង​កាធុន​នោះ​ជា​មុន​ បន្ទាប់​មក​​ចាក់​ទឹក​យឺតៗ​​ចូល​ទៅ​ក្នុង​កាធុន​នោះ​។​ ធ្វើ​ដូច​នេះ​ ទើប​កូន​​មិន​​សូវ​​ប៉ះពាល់​ទឹក​​ច្រើន​ក្នុង​ពេល​តែ​មួយ​។​ ទោះ​បី​ជា​យើង​កក់​សក់​ឲ្យ​កូន​​​យ៉ាង​ណា​ក្ដី​ ការ​ចាក់​ទឹក​យឺត​ៗ​ទើប​ជា​ការ​ប្រសើរ​។

. ​កន្ទួល​ ឬ​ដំបៅ​​​

ជា​មួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គួរ​​រក​មើល​កន្ទួល​ ឬ​ដំបៅ​ណា​ដែល​​អាច​រលាក​ នៅ​ពេល​ប៉ះពាល់​ផ្ទាល់​ជាមួយ​សាប៊ូ​ និង​ទឹក​​ ពីព្រោះ​​កត្តា​នេះ​អាច​​បណ្ដាល​​ឲ្យ​កូន​មាន​ការ​ឈឺចាប់​នៅ​ពេល​​ដែល​ងូត​ទឹក​ម្តង​ៗ​​។​ ​ចូរ​​ចៀសវាង​ប្រើ​សាប៊ូ​នៅ​​ត្រង់​បរិវេណ​នោះ​។

កូនយំងូតទឹក

. ឃ្លាន

ប៉ា​ម៉ាក់​គប្បី​ងូត​ទឹក​ឲ្យ​អា​អូន​​នៅ​ពេល​ដែល​ពួក​គេ​​ញ៉ាំ​ឆ្អែត​ និង​គេង​បាន​ស្កប់ស្កល់​។ ប្រសិនបើ​ទារក​ហត់នឿយ​ ឬ​ឃ្លាន​ពេក​ ពួក​គេ​​នឹង​ចាប់ផ្ដើម​រក​រឿង​​​ដោយ​ការ​យំ​មិន​បាត់​នៅ​ពេល​ងូត​ទឹក​មិន​ខាន​។​​ បន្ថែម​ពី​នេះ​ ប៉ា​ម៉ាក់​គួរ​រង់ចាំ​រយៈពេល​៣០​ ទៅ​៤៥​នាទី​សិន​​ បន្ទាប់​ពី​បំបៅ​ដោះ​ ឬ​​ផ្ដល់​​ចំណី​អាហារ​​ដល់​កូន​ សឹម​ងូត​ទឹក​ឲ្យ​ពួកគេ​តាម​ក្រោយ​។

.បង្កើត​ទម្លាប់​ក្នុង​ការ​ងូត​ទឹក

ការ​បង្កើត​ទម្លាប់​​ដោយ​ងូត​ទឹក​ឲ្យ​កូន​តូច​នៅ​ពេល​ម៉ោង​ដដែល​ៗ​ នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​ទារក​ស៊ាំ​ទៅ​នឹង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។​ ​វា​ប្រៀប​ដូច​ជា​​​ការ​ដាក់​ឲ្យ​កូន​គេង​ដូច្នោះ​ដែរ​ ប្រសិនបើ​ទារក​ដឹង​ច្បាស់​អំពី​ម៉ោង​គេង​ ​ប៉ា​ម៉ាក់​នឹង​ងាយ​​​ដាក់​កូន​ឲ្យ​គេង​លក់​ជាក់​ជា​មិន​ខាន​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/01/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

២៤ ម៉ោង ក្រោយកើត ពេទ្យតាមដានសុខភាពទារកផ្នែកណាខ្លះ?

ទារកប៉ុន្មានគីឡូទើបហៅលើសទម្ងន់? ចុះបើកូនក្នុងផ្ទៃថ្លោសខ្លាំង ប្រឈមបញ្ហាអីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 14, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម