backup og meta

២៤ ម៉ោង ក្រោយកើត ពេទ្យតាមដានសុខភាពទារកផ្នែកណាខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 26, 2021

    ២៤ ម៉ោង ក្រោយកើត ពេទ្យតាមដានសុខភាពទារកផ្នែកណាខ្លះ?

    ម្ដាយ​គ្រប់​រូប​តែង​តែ​ចង់​បាន​ឲ្យ​កូន​ខ្លួន​កើត​មក​មាន​សុខភាព​ល្អ ព្រោះ​ចង់​ឲ្យ​កូន​លូត​លាស់​បាន​ល្អ​គ្រប់​ផ្នែក ប៉ុន្តែ​ដើម្បី​ធានា​ថា​កូន​កើត​មក​គ្រប់​លក្ខណៈ ខាង​ក្រុម​គ្រូពេទ្យ​ទាមទារ​ឲ្យ​ម៉ាក់​ប៉ា​យក​ទារក​ទៅ​ពិនិត្យ​សុខភាព​ទូទៅ​បន្ទាប់​ពី​កើត​ក្នុង​ពេល​ ២៤​ ម៉ោង​ទៀត មុន​ពេល​ឲ្យ​យក​កូន​ទៅ​ផ្ទះ។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់មន្ទីរពេទ្យ កាល់ម៉ែត

    ការ​ពិនិត្យ​សុខភាព​ទូទៅ​របស់​ទារក ភាគ​ច្រើន​តែង​ធ្វើ​ឡើង​នៅ​អំឡុង​ពេល​ទារក​អាយុ ​១ថ្ងៃ ឬ ​៣ថ្ងៃ​ក្រោយ​កើត នៅ​ពេល​ដែល​ទារក​ស្នាក់​​ជាមួយ​ម្ដាយ​នៅ​មន្ទីរពេទ្យ​ផ្នែក​សម្ភព។ មន្ទីរពេទ្យ កាល់​ម៉ែត បាន​បន្ត​ថា ការ​ពិនិត្យ​សុខភាព​ទារក​នេះ​មាន​សារៈសំខាន់ ដោយ​សារ​គ្រូ​ពេទ្យ​ត្រូវ​ពិនិត្យ​រក​មើល​ករណី​មួយ​ចំនួន​។

    – ភាព​មិន​ប្រក្រតី​ពី​កំណើត​របស់​ទារក៖ ដើម្បី​ព្យាបាល​បន្ត​នៅ​ផ្នែក​សង្គ្រោះ​ទារក ឬ​ត្រូវ​ការ​ព្យាបាល​វះ​កាត់​បន្ទាន់ ដូចនេះ​គ្រូពេទ្យ​ត្រូវ​ប្រាប់​ក្រុម​គ្រួសារ​របស់​ទារក​ពី​បញ្ហា​បន្ទាន់​ទាំង​នេះ ដើម្បី​ចៀសផុត​ពី​គ្រោះ​ថ្នាក់​ជាយថាហេតុ។

    – សុខភាព​ទារក​ក្រោយ​កើត៖ តើ​ទារកអាច​បន្សាំ​នឹង​ជីវិត​ខាង​ក្រៅ​បាន​ល្អ​ឬ​ទេ ពី​ព្រោះ​ទារក​មួយ​ចំនួន​ក្រោយ​ពី​កើត​មក ចាប់​ផ្ដើម​មាន​បញ្ហា​ផ្លូវ​ដង្ហើម ​ចុះ​ជាតិ​ស្ករ មិន​បៅ ឬ​ក៏​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ទាម​ទារ​ឲ្យ​គ្រូ​ពេទ្យ​បញ្ជូន​ទៅ​តាម​ដាន​នៅ​កន្លែង​សង្គ្រោះ​ទារក។

    – ពិនិត្យ និង​ស្វែង​រក​ពី​អាយុ​ពិត​ប្រាកដ និង​ទម្ងន់​ពី​កំណើត​របស់​ទារក៖ ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ ឬ​លើស​ខែ តែង​តែ​មាន​បញ្ហា​កើត​ឡើង​ក្រោយ​កើត ដូច​នេះ​ត្រូវ​តែ​បន្ត​ការ​តាម​ដាន​ថែ​ទាំ​នៅ​ផ្នែក​ព្យាបាល​ទារក ដោយ​មិន​អាច​ឲ្យទារក​នៅ​ជាមួយ​ម្ដាយ​បាន​ឡើយ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​ទារក​ដែល​មាន​ទម្ងន់​តូច​ពេក​ពី​កំណើត(<២៥០០g) ឬ​ធំ​ពេក(>៤០០០g) ក៏​ទាម​ទារ​ឲ្យ​​តាម​ដាន​ដាច់​ពី​ម្ដាយ​ផង​ដែរ។

    ទារក​​មាន​ខាន់​លឿង ឬ​កើត​ពី​ម្ដាយ​ដែល​ក្ដៅ​ខ្លួន​មុន​ ឬ​ក្រោយ​សម្រាល៖ ខាង​ក្រុម​គ្រូ​ពេទ្យ​ត្រូវ​តាម​ដាន និង​ព្យាបាល​ដោយ​នៅ​ដាច់​ពី​ម្ដាយ​ដូច​គ្នា។

    មន្ទីរពេទ្យ កាល់​ម៉ែត្រ បាន​បញ្ជាក់​ថា ជា​ធម្មតា អំឡុង​ពេល​ពិនិត្យ​ខ្លះ គឺ​តម្រូវ​ឲ្យ​មាន​ក្រុម​គ្រួ​សារ​ទារក​ផ្ទាល់​មក​ជាមួយ អាច​ជា​យាយ អ៊ុំ មីង ឬ​ម៉ាក់​ប៉ា ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ការផ្ដល់​យោបល់ និង​ពិភាក្សា​រាល់​ចម្ងល់​ពី​ទារក​ក្នុង​ការ​ថែ​ទាំ​ឲ្យ​បាន​ល្អ​នៅ​ផ្ទះ។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម