គ្រីសា្គល់អ៊ុយរ៉េតនៅក្នុងទឹកនោម មានសំណល់ពណ៌ក្រហម ទឹកក្រូច ឬផ្កាឈូក។ ពិតណាស់ វាជារឿងធម្មតាប៉ុណ្ណោះ ដែលទឹកនោមអាអូនមានគ្រីស្តាល់អ៊ុយរ៉េត នៅក្នុងរយៈពេលពីរបីថ្ងៃដំបូងបន្ទាប់ពីអាអូនកើត។ ប៉ុន្តែ ការបញ្ចេញគ្រីស្តាល់រយៈពេលយូរ អាចជារឿងគួរឲ្យបារម្ភ។
មូលហេតុអ្វីបានជាទឹកនោមទារកមានគ្រីស្តាល់អ៊ុយរ៉េត?
ទារកអាចបញ្ចេញគ្រីស្តាល់អ៊ុយរ៉េត ដោយសារតែកំហាប់អាស៊ីដអ៊ុយរិកខ្ពស់ក្នុងឈាម។ អាស៊ីដប្រភេទនេះ ជាផលិតផលកាកសំណល់ដែលសំយោគនៅក្នុងថ្លើម ពោះវៀន និងកោសិកាមួយចំនួននៃប្រព័ន្ធចរន្តឈាម នៅពេលដែលរាងកាយបំបែកសារធាតុPurines ដែលជាសមាសធាតុបង្កើតឡើងក្នុងអំឡុងពេលដំណើរការធម្មជាតិនៃសមាសធាតុអាហារ និងសារធាតុដែលបញ្ចេញមកក្រៅ ដោយសារតែការងាប់កោសិកាតាមធម្មជាតិ។