backup og meta

ទឹក​នោម​កូន​មាន​ក្លិន​ខ្លាំង​ អាច​មក​ពី​​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 24, 2021

    ទឹក​នោម​កូន​មាន​ក្លិន​ខ្លាំង​ អាច​មក​ពី​​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពិត​ណាស់​ ប៉ា​ម៉ាក់​តែងតែ​សង្កេត​មើល​ខោ​ទឹក​នោម​របស់​ទារក​​រៀងរាល់​ពេល​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ម្តង​ៗ​ ដើម្បី​ដឹង​ថា​​កូន​ទទួល​បាន​ទឹក​ដោះ​គ្រប់គ្រាន់​ឬ​យ៉ាង​ណា​។ ចាប់​ពី​​ពេល​ដែល​ទារក​អាយុ​បាន​៥​ថ្ងៃ​ ពួក​គេ​ត្រូវ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​យ៉ាង​ហោច​ណាស់​ចំនួន​​៥ ទើប​អាច​បញ្ជាក់​ថា​ទារក​ទទួល​បាន​​ទឹក​ដោះ​គ្រប់គ្រាន់​។​ ​ នៅ​ក្នុង​ករណី​ដែល​​ទឹក​នោម​ទារក​មាន​ក្លិន​ខ្លាំង​ តើ​ប៉ា​ម៉ាក់​គួរ​តែ​បារម្ភ​ដែរ​ឬ​ទេ​? ខាងក្រោម​នេះ​ គឺ​ជា​មូលហេតុ​ទាំង​៤ ដែល​ធ្វើ​ឲ្យ​ទឹក​នោម​កូនតូច​​មាន​ក្លិន​ខ្លាំង​។

    ១. ទឹក​នោម​មាន​ក្លិន​ខ្លាំង​ អាច​ជា​រឿង​ធម្មតា​

    ​​​​​ជា​ទូទៅ​ ទឹក​នោម​ទារក​ដែល​មាន​ក្លិន​ខ្លាំង​អាច​ជា​រឿង​ធម្មតា ប្រសិនបើ​៖

  • ទារក​មាន​សុខភាព​ល្អ​
  • ទារក​បង្ហាញ​ពី​សញ្ញា​​ថា​ ពួក​គេ​ទទួល​បាន​ទឹក​ដោះ​គ្រប់គ្រាន់​​
  • ទឹក​នោម​ទារក​មាន​ពណ៌​ស្រាល​ ទោះ​បី​ជា​មាន​ក្លិន​ខ្លាំង​ក៏​ដោយ​។
  • ទោះ​បី​ជា​ទឹក​នោម​ទារក​មាន​ក្លិន​តិចតួច​ក៏​ដោយ​ នៅ​ពេល​ដែល​ពួក​គេ​ធំ​ឡើង​ វា​អាច​ចាប់ផ្ដើម​មាន​ក្លិន​អាម៉ូញាក់​។​ ម្យ៉ាង​វិញ​ទៀត​ ប៉ា​ម៉ាក់​អាច​មិន​ទាន់​ស៊ាំ​ជាមួយ​នឹង​ក្លិន​បែប​នេះ​ ​ដោយ​សារ​តែ​មិន​ធ្លាប់​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​ទារក​។​

    ២. អាច​ជា​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​

    ក្រុម​អ្នក​ស្រាវជ្រាវ​ជនជាតិ​កាណាដា​បាន​រក​ឃើញ​ថា​ បញ្ហា​ទឹក​នោម​មាន​ក្លិន​ខ្លាំង​អាច​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​។​ ប៉ុន្តែ​ នេះ​មិន​មែន​មាន​ន័យ​ថា​ ទឹក​នោម​មាន​ក្លិន​ខ្លាំង​ គឺ​សុទ្ធតែ​​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​ទាំង​អស់​ឡើយ​។​ ជាក់​ស្ដែង​ ​ចំនួន​១/៣​នៃ​​​ទឹក​នោម​​ដែល​មាន​ក្លិន​ខ្លាំង​ ពុំ​មាន​ការ​បង្ក​រោគ​​នោះ​ទេ។

    យ៉ាង​ណា​មិញ ប្រសិនបើ​ទឹក​នោម​អា​អូន​មាន​ក្លិន​ខ្លាំង​ រួម​ជាមួយ​នឹង​អាការៈ​គ្រុន​ក្ដៅ ឬ​មិន​ស្រួល​ខ្លួន​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ធ្វើរោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់លាស់​។

    ៣. អាច​មក​ពី​អាហារ​​ម៉ាក់​ៗ​ញ៉ាំ​

    ប្រសិនបើ​ម៉ាក់​ៗ​បំបៅ​ដោះ​អា​អូន វា​អាច​មក​ពី​អាហារ​ដែល​យើង​ញ៉ាំ ទើប​ធ្វើ​ឲ្យ​ទឹក​នោម​ទារក​មាន​ក្លិន​បែប​នេះ​។​ ម៉ាក់​ៗ​បំបៅ​ដោះ​កូន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ការ​​ញ៉ាំ​ទំពាំង​បារាំង​  ខ្ទឹម​បារាំង​ ឬ​ខ្ទឹម​ស​​ អាច​ធ្វើ​ឲ្យ​ទឹក​នោម​កូន​​មាន​ក្លិន​ខុស​ពី​ធម្មតា​។​ ​ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​ម៉ាក់​ៗ​លេប​ថ្នាំ​ផ្សះ វា​ក៏​អាច​ធ្វើ​ឲ្យ​ទឹក​នោម​ទារក​មាន​ក្លិន​​ ជា​បណ្ដោះ​អាសន្ន​ផង​ដែរ​។

    ប្តូរខោទឹកនោម២

    ៤. ទារក​អាច​ត្រូវការ​ទឹក​ដោះ​បន្ថែម​

    ​មូលហេតុ​មួយ​ទៀត​ ​ដែល​ទឹក​នោម​កូន​​មាន​ក្លិន​ខ្លាំង​ គឺ​អាច​មក​ពី​ទារក​មិន​ទទួល​បាន​ទឹក​ដោះ​គ្រប់គ្រាន់​។​ ប្រសិនបើ​អា​អូន​មិន​បាន​បៅ​គ្រប់គ្រាន់​ ទឹក​នោម​អាច​ឡើង​ខាប់​ មាន​ក្លិន​ខ្លាំង​ និង​​​មាន​ពណ៌​ស្រាល​តិច​តួច​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម